ផ្សារ «Aeon» គឺជាផ្សារដ៏ទំនើបមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាផ្សារទទួលបានការវិនិយោគពីអ្នកជំនួញជប៉ុន។ ផ្សារនេះបច្ចុប្បន្នមានពីរសាខាទី១ បានសម្ពោធកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៤។ ផ្សារទំនើបនេះ ត្រូវបានសាងសង់ឡើង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន AEON Co,.Ltd របស់ជប៉ុនដែលមានទឹកប្រាក់សរុបប្រមាណជាជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក។
ផ្សារទំនើប Aeon ទី2 មានទីតាំងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មី “PONG PEAY CITY Project” របស់ក្រុមហ៊ុន LYP Group នាភាគពាយព្យនៃរាជធានីភ្នំពេញជាប់ទីក្រុងរណបខេមកូ ស៊ីធី។ ផ្សារអ៊ីអនសាខាទី២ នេះក៏ជាការវិនិយោគរបស់ជប៉ុនដែរ ក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក នឹងបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅបន្ទាប់ពីជោគជ័យនៅសាខាទីមួយ ដែស្ថិតនៅជាប់ទន្លេបាសាក់ ដែលបានបើកដំណើរកាលពីពាក់កណ្ដាលឆ្នាំ២០១៤។ នេះបើតាមផ្សព្វផ្សាយរបស់ទំព័រហ្វេសប៊ុក AEON Mall Sen Sok City។
ថ្មីៗនេះ មានការភ្ញាក់ផ្អើលអំពីករណីចោរលួចនៅទីកន្លែងចតឡាននៃផ្សារទំនើប Aeon IIនេះ។ ស្ត្រីម្នាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍ចោរលួចនេះ បានសរសេរអត្ថបទមួយ និងមានវីឌីអូអមផង បាននិយាយរៀបរាប់អំពីការមិនទទួលខុសត្រូវរបស់សន្តិសុខដែលយាមនៅទៅនោះដែលមិនការពារឲ្យបានត្រឹមត្រូវ ធ្វើឲ្យមានការបាត់បង់កញ្ចក់រថយន្តរបស់នាង។
ម្ចាស់គណនី Facebook ឈ្មោះ «Vis Anna» បានរៀបរាប់ថា៖ «ថ្ងៃនេះមកនិយាយអំពី Aeon II បន្តិច បើបងប្អូនចង់ទៅលេងសូមមេត្តា យករថយន្តទៅតាមខ្លួនម៉ងទៅ។ បើយកដាក់កាបូបយកតាមខ្លួនកាន់តែល្អណា ព្រោះAeon II សន្តិសុខគាត់និយាយថា រាល់ការបាត់បង់ចំហែកនៃរថយន្តឬក៏គេជិះបុក បាត់ស្ទុប គឺពួកគាត់អត់ទទួលខុសត្រូវទេ សំខាន់ត្រង់ពាក្យ “ បើបងប្អូនអាចដោះកញ្ចក់ឡានឬស្ទុប care ខ្លួនឯងបានកាន់តែល្អព្រោះជាសំភារ:របស់បងប្អូន។
បើចង់ដឹងច្បាស់សូមមើល Video ខាងក្រោម! ខ្ជិលនិយាយច្រើនព្រោះសំដីពួកគាត់និយាយពិបាកស្ដាប់ ខ្ញុំមិនចង់ថតទេ តែមុននិង ខ្ញុំថតនេះ ពួកគាត់និយាយថា បាត់កញ្ឆក់ឡានជាកំហុសរបស់ពួកខ្ញុំ ??? ម៉េចបានជាកំហុសពួកខ្ញុំ???? គាត់និយាយទៀតថា ” ឡានជិះចូលចំណត Aeon II គឺ camera ថតតែពីមុខនិងក្រោយឡានទេ មិនបានថតឡានទាំងមូលទេ ” គាត់ចង់មានន័យថា កញ្ចក់ឡាននិងបាត់ពីណា ហើយមកចោទពួកគាត់មែន ?
ហើយខ្ញុំមានពេលណាស់ អោយចោលលួចកញ្ចក់ឡានហើយ មកហៅបងប្អូន កូនក្មួយទៅដើរលេង Aeon។ ហើយមកចោទអោយពូឯង ទទួលខុសត្រូវមែន ?? ធ្វើដូចខ្ញំ បន់អោយលោកចោរអើយមកលួចកញ្ចក់ឡានខ្ញុំ។ ព្រះអើយព្រះ ចង់សួរថា យកអីមកគិត ?? Aeon មាន camera តើ ? ម៉េចមិនឆែកមើលទៅ ?? បើអោយនិយាយសំដីគាត់អានដល់ស្អែកទៀតមិនទាន់អស់ផង !
ស្អប់ត្រង់និងម៉ង បើខ្លួនឯងធ្វើខុស ម៉េចមិនទទួលកំហុសថាខ្លួនឯងធ្វើខុស សំដីចេញមកដូចសត្វធ្វើដូចខ្ញុំមិនដល់វា។ ខ្ញុំគ្មានពេលទំនេរមកឈ្លោះជាមួយអ្នកឯងទេ តែសំដីអ្នកឯងវាឡូយពេក។ បើចេះទទួលស្គាល់កំហុសហើយសុំទោសទៅវាងាប់មែន ?? សូមបងប្អូនជួយ share អោយបានដឹងដល់អ្នកគ្រប់គ្រង Aeon II។ រថយន្តខ្ញុំ RX 200t 2018 ផ្លាកលេខ 2BD 8288។
ទាក់ទងករណីនេះ មានអ្នកបញ្ចេញមតិជាច្រើន ដែលក្នុងនោះម្ចាស់គណនីឈ្មោះ RiThea-NuSak បានសរសេរថា៖ «កញ្ចក់ឡានគឺជាសម្ភារៈ នៅក្នុងរយន្តចឹងគេអត់ទទួលខុសត្រូវទេ។ បាត់កង់ឡាន ស្ទុបឡាន ទ្វារឡាន ម៉ាស៊ីនឡាន គេមិនទទួលខុសត្រូវទេ។ បើចឹងអាដែល ចាំបាត់ធ្វើកន្លែងចតរយន្តយកលុយ រកងាប់ស្អី បើចឹងអាដែលៗ… សង្ស័យអាមេការនឹង ចោរក៏មិនដឹង បានជានិយាយយកតែរួចខ្លួន មិនចង់សង និយាយមកភ្លាវៗ។
ចំណែកម្ចាស់គណនីឈ្មោះ Soy Kosal បានសរសេរចោទជាសំនួរថា៖ «ចុះឧទាហរណ៍ថាបាត់កង់អស់បួនគ្រប់ បាត់ទ្វាអស់បួន បាត់កញ្ចក់អស់ពីរ នៅសល់តែតួរឡានគិតម៉ិច? ក្រុមហ៊ុនធំមិនគួរយកមនុស្សបែបនេះមកធ្វើការទេ ធនធានមនុស្សបែបនេះជាផ្នែកមួយនៃការបំផ្លាញក្រុមហ៊ុនអោយឆាប់រលាយ។»
ផ្ទុយទៅវិញ ម្ចាស់គណនី Facebook ឈ្មោះ Chan Dara TR បានសរសេរគាំទ្រខាងអ្នកទទួលខុសត្រូវចំណតថា៖ «គេនិយាយមិនខុសទេ! ថាគេថតតែលេខឡាន គេគ្រាន់តែដឹងថាឡានបានចូល aeon និងមានទីតាំងឲចត,ចុះបើឡានគ្មានកញ្ចក់តាំងពីចូល ហើយមកឲ្យគេសងដែរនោះ មិចវិញ?
ចូរមានការពិចារណា កុំគេជេរ នាំគ្នាជេរដែរនោះទេ!»
គួរបញ្ជាក់ថា ករណីបាត់រថយន្ត និងម៉ូតូ កំពុងកើតឡើងញឹកញាប់ ព្រោះចំរដូវកាលប្រកួតបាល់ទាត់ពិភពលោក World Cup។ ទោះបីសមត្ថកិច្ច ខិតខំការពារយ៉ាងណា ក៏មិនអាចទប់ស្កាត់បានទាន់ពេលវេលាទាំងអស់ដែរ ព្រោះក្រុមអ្នកចាញ់បាល់ អាចចេញធ្វើសកម្មភាពគ្រប់ពេលវេលា។ ចំណែកកញ្ចក់រថយន្ត និងសម្ភារៈផ្សេងរបស់រថយន្ត ក៏អាចត្រូវចោរលួចយកទៅលក់ថោកៗ ទាំងម្ចាស់ឡានយកទៅដាក់វិញ ចំណាយអស់ច្រើន គុណ ៣ ឬ ៤ដង នៃតម្លៃដែលចោរលួចយកទៅលក់។
បើយើងស្ដាប់សំដីរបស់សន្តិសុខដែលធ្វើការនៅ អ៊ីអន២ ដែលបានជជែកជាមួយស្ត្រីដែលជាជនរងគ្រោះនោះ យើងឃើញថា សន្តិសុខនោះប្រៀបដូចជាអាជ័យអញ្ចឹង ព្រោះគាត់ធ្វើការយាមនៅចំណតឡានរបស់ផ្សារទំនើបនោះ គឺមានតួនាទីត្រឹមតែមើលប៉ុណ្ណោះ ចង់នរណាលួចស្អីក៏លួចទៅ គាត់មិនខ្វល់ គឺគាត់បានត្រឹមតែមើល ដូចអាជ័យអញ្ចឹង ប្រិយមិត្តប្រហែលជាធ្លាប់បានមើលរឿងអាជ័យ នាងគ្រត រួចហើយ៕ ប្រភពអត្ថបទ៖ CAMNEWS.asia
The post ចម្លែក! ផ្សារទំនើប AEON 2 ជួលសន្តិសុខស្រដៀង«អាជ័យ នាងគ្រត»មកធ្វើការ ព្រោះ…(មានវីឌីអូ) appeared first on Khmer Readers.