Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មនុស្សម្នាក់ធ្វើដាក់អ្នកដល់កម្រិតនេះ តែអ្នកនៅបោះបង់គេទៀតអ្នកនឹងជួបវិប្បដិសារី

$
0
0

អ្នកអាចនឹងស្តាយក្រោយ នឹងមានវិប្បដិសារីធំបំផុតនៅពេលអ្នកធ្វើឱ្យបាត់បង់មនុស្សប្រភេទនេះ។ មនុស្សដែលធ្វើចំពោះអ្នកដល់កម្រិត៨រឿងនេះ គឺស្មើនឹងទុកអ្នកធំជាងជីវិតរបស់គេទៅទៀត បើអ្នកធ្វើឱ្យបាត់បង់គេ នោះវាហួសហេតុពេកណាស់ និងជាកំហុសមួយដ៏ធំដែលអ្នកបានប្រព្រឹត្តចំពោះមនុស្សម្នាក់ដែលធ្វើល្អមកលើអ្នក។

គេជាមនុស្សដែលស្រឡាញ់អ្នក មិនខ្វល់ថាចិត្តអ្នកស្រឡាញ់គេដែរឬក៏អត់នោះទេ តែច្បាស់ណាស់ចិត្តគេ១០០% គឺស្រឡាញ់ចំពោះអ្នក។

មិនត្រឹមតែស្រឡាញ់ ថែមស្មោះត្រង់! មិនដែលធ្វើរឿងក្នុងន័យលាក់លាម ឬបោកប្រាស់ចិត្តអ្ន​កឡើយ គេតែងយកចិត្តរបស់អ្នកទៅដាក់ក្នុងចិត្តរបស់គេ និងថ្លឹងថ្លែងគ្រប់ទង្វើខ្លាចធ្វើទៅប៉ះពាល់ដល់អ្នក។

គេហ៊ានធ្វើរឿងបាត់បង់ប្រយោជន៍ខ្លួនឯង ដើម្បីបានប្រយោជន៍ទៅអ្នក ដែលអ្នកដទៃផ្សេងមិនអាចធ្វើបានដូចគេឡើយ។ ព្រោះតែអ្នក ទោះលំបាកខ្លួនគេ គេនៅតែព្រម។

មនុស្សម្នាក់ដែលធ្វើឱ្យអ្នកមានស្នាមញញឹមបានក្នុងពេលលំបាក គេគឺជាមនុស្សដែលយល់ចិត្តអ្នកបំផុត ហើយព្យាយាមជ្រមជ្រែងអ្នកបំផុត បើអ្នកធ្វើឱ្យបាត់បង់គេពីជីវិតអ្នក តើអ្នកសមជាមនុស្សល្អដែលគេខំឱ្យតម្លៃទេ?

ធ្វើលះពីចិត្ត មិនប៉ងចង់បានអ្វីដែលជាការតបស្នងមកវិញ មិនទាមទារការសងត្រឡប់ពីអ្នកវិញឡើយ។ មនុស្សដែលមានចិត្តបែបនេះ គឺបេះដូងគេពិតជាមានទំហំធំធេងណាស់សម្រាប់អ្នក។

បង្ហាញពីការចង់ដឹងចង់ឮអំពីអ្នក សួរនាំសុខទុក្ខ ព្យាយាមយល់ពីការលំបាកដែលអ្នកកំពុងជួបប្រទះ និងតែងតែជូនពរឱ្យអ្នកទទួលជោគជ័យ គឺគេសប្បាយចិត្ត។

ស្ថានភាពខ្វះខាតរបស់អ្នក មិនបានជះឥទ្ធិពលឱ្យចិត្តគេងាករេពីអ្នកឡើយ ព្រោះក្នុងចិត្តគេ អ្នកសំខាន់ចំពោះគេគ្រប់កាលៈទេសៈ។ គេស្រឡាញ់ភាពជាអ្នក មិនបានស្រឡាញ់អ្នកព្រោះតែអ្វីផ្សេងនោះឡើយ។

ពេលអ្នកបានសុខ គេមានស្នាមញញឹមចំពោះអ្នក នៅក្បែរអ្នក ហើយពេលអ្នកជួបប្រទះការលំបាក ក៏គេនៅតែមានស្នាមញញឹមចំពោះអ្នក នៅក្បែរអ្នក មិនចោលអ្នក រួមសុខរួមទុក្ខជាមួយអ្នកដោយក្តីពេញចិត្ត និងតស៊ូរជាមួយអ្នកមិនដែលរុញរាឡើយ៕

ថែគេឱ្យល្អ!!

 

The post មនុស្សម្នាក់ធ្វើដាក់អ្នកដល់កម្រិតនេះ តែអ្នកនៅបោះបង់គេទៀតអ្នកនឹងជួបវិប្បដិសារី appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images