Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

កំពូល Channel Youtube ទាំង10 ដែលមាន Rank និង Grade (A++) ខ្ពស់បំផុត ក្នុងពិភពលោក

$
0
0

ជាការពិតណាស់ អ្នកដែលរកប្រាក់ចំណូលតាមបណ្ដាញសង្គម Youtube ឬគេហៅថា Youtuber ឬ Creator ទាំងអស់ តែងតែចង់បានការគាំទ្រ ឬការចាប់អារម្មណ៍ទៅលើ Channel Youtube របស់ខ្លួនពីសំណាក់ទស្សនិកជនទាំងអស់នៅទូទាំងពិភពលោក។​ Youtuber ខ្លះទទួលបានការជោគជ័យខ្លាំងលើការងាររបស់ខ្លួនរហូតក្លាយទៅជាសេដ្ឋីយូធូប អ្នកខ្លះបានជោគជ័យមធ្យម រីឯអ្នកខ្លះទៀត បរាជ័យ ដោយពួកគេមិនទទួលបានប្រាក់ចំណូលសោះពីក្រុមហ៊ុនដ៏ធំមួយនេះ មូលហេតុគឺពួកគេមិនបានចេះផលិតវីឌីអូ Original ផ្ទាល់ខ្លួនរបស់ពួកគេ តែពួកគេតែងតែយកវីឌីអូរបស់អ្នកដទៃមក Upload បន្ត ដូច្នេះក្រុមហ៊ុន យូធូបមិនឲ្យតម្លៃទៅលើវីឌីអូ Copy នោះទេ ហើយថែមទាំងធ្វើការពិន័យ ឬភាសាបច្ចេកទេសថា Suspended ទៅលើ​ Channel Youtube នោះទៀតផង ដែលជាហេតុធ្វើឲ្យពួកគេបរាជ័យក្នុងការរកប្រាក់ចំណូលពីក្រុមយូធូប។

ចំណែកឯអ្នកដែលទទួលបានភាពជោគជ័យខ្លាំងនោះ គឺពួកគេខំប្រឹងផលិតវីឌីអូ Original របស់ខ្លួនដើម្បីយកទៅ Upload ក្នុង Channel Youtube របស់ពួកគេ ដូច្នេះក្រុមហ៊ុនយូធូបបានផ្ដល់តម្លៃទៅលើវីឌីអូ Original ទាំងនោះ ជាហេតុធ្វើឲ្យម្ចាស់របស់វីឌូអូទាំងនោះទទួលបានប្រាក់ចំណូលខ្ពស់រហូតក្លាយទៅជាសេដ្ឋីយូធូប ហើយ Channel យូធូបរបស់ពួកគេក៏មានការគាំទ្រច្រើនពីទស្សនិកជន រហូតដល់ក្រុមហ៊ុនយូធូបចាត់ចំណាត់ថ្នាក់របស់ Channel ទាំងនោះជាលំដាប់លំដោយទៅការការពេញនិយមរបស់ទស្សនិកជន។

ឥឡូវនេះ យើងសូមលើកយក Channel Youtube ចំនួន១០ដែលមានការចាប់អារម្មណ៍ច្រើនជាងគេ និងមានចំណាត់ថ្នាក់ (Rank) ព្រមទាំងលំដាប់ថ្នាក់ខ្ពស់ (Grade) មកបង្ហាញប្រិយមិត្តឲ្យបានដឹងដូចតទៅ។

  1. Channel ឈ្មោះ «T-Series» មានអ្នក Subscribe ចំនួន 48,786,115 មាន Video សរុប 12,357 ស្ថិតនៅលំដាប់លេខ (Rank) 1st និងមានចំណាត់ថ្នាក់ (Grade) A++
  2. Channel ឈ្មោះ «Planet Records Miami Cuba» មានអ្នក Subscribe ចំនួន 874,650 មាន Video សរុប 155 ស្ថិតនៅលំដាប់លេខ (Rank) 2nd និងមានចំណាត់ថ្នាក់ (Grade) A++
  3. Channel ឈ្មោះ «SET India» មានអ្នក Subscribe ចំនួន 25,407,796 មាន Video សរុប 26,312 ស្ថិតនៅលំដាប់លេខ (Rank) 3rd និងមានចំណាត់ថ្នាក់ (Grade) A++
  4. Channel ឈ្មោះ «Zee TV» មានអ្នក Subscribe ចំនួន 15,001,363 មាន Video សរុប 74,283 ស្ថិតនៅលំដាប់លេខ (Rank) 4th និងមានចំណាត់ថ្នាក់ (Grade) A++
  5.  Channel ឈ្មោះ «Raymiz VEVO» មានអ្នក Subscribe ចំនួន 37,778 មាន Video សរុប 2 ស្ថិតនៅលំដាប់លេខ (Rank) 5th និងមានចំណាត់ថ្នាក់ (Grade) A++
  6. Channel ឈ្មោះ «Movieclips» មានអ្នក Subscribe ចំនួន 13,091,222 មាន Video សរុប 30,074 ស្ថិតនៅលំដាប់លេខ (Rank) 6th និងមានចំណាត់ថ្នាក់ (Grade) A++
  7. Channel ឈ្មោះ «ABCKidTV – Nursery Rhymes» មានអ្នក Subscribe ចំនួន 9,889,201 មាន Video សរុប 348 ស្ថិតនៅលំដាប់លេខ (Rank) 7th និងមានចំណាត់ថ្នាក់ (Grade) A++
  8. Channel ឈ្មោះ «My Kiddy World » មានអ្នក Subscribe ចំនួន 549,289 មាន Video សរុប 81 ស្ថិតនៅលំដាប់លេខ (Rank) 8th និងមានចំណាត់ថ្នាក់ (Grade) A++
  9. Channel ឈ្មោះ «ABC-CBN Entertainment» មានអ្នក Subscribe ចំនួន 10,268,606 មាន Video សរុប 92,680 ស្ថិតនៅលំដាប់លេខ (Rank) 9th និងមានចំណាត់ថ្នាក់ (Grade) A++
  10. Channel ឈ្មោះ «Canal KondZilla» មានអ្នក Subscribe ចំនួន 34,834,430 មាន Video សរុប 750 ស្ថិតនៅលំដាប់លេខ (Rank) 10th និងមានចំណាត់ថ្នាក់ (Grade) A++

ប្រភព៖ SocialBlade

ដកស្រង់ដោយ៖ MSL

The post កំពូល Channel Youtube ទាំង10 ដែលមាន Rank និង Grade (A++) ខ្ពស់បំផុត ក្នុងពិភពលោក appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles