Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ខឹម វាសនា ទឹកមុខបង្ហាញ ក្ដីព្រួយបារម្ភសមាជិកខ្លួនក្នុងស្រុកខ្មែរ ដែលប្រឈមនឹងគ.ជ.ប

$
0
0

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាននឹងកំពុងទស្សនា និងធ្វើដំណើរកម្សាន្ដ ទៅតាមការអញ្ជើញរបស់អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្រចាំប្រទេសបារាំងលើកដំបូង របស់ខ្លួន ដែលការដែលទស្សនានេះ លោកនៅតែមានទឹកមុខស្រងូតស្រងាត់ តាមរយៈការថតរូបបង្ហោះលើបណ្ដាញសង្គម ដែលការស្រងូតស្រងាត់នេះ ហាក់ដូចជាលោកកំពុងតែមានក្ដីបារម្ភ ចំពោះការងារសមាជិករបស់បក្ស នៅក្នុងប្រទេសកម្ពុជា ដែលកំពុងរងសម្ពាធដ៏ធំពីសំណាក់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ពាក់ព័ន្ធទៅនឹងការបោះឆ្នោតនាពេលខាងមុខនេះ ដែលសមាជិក LDP កំពុងធ្វើការតវ៉ា និងទាមទារឲ្យ គជប ផ្លាស់ប្ដូរ តែគជប នៅតែរក្សាជំហនៃការធ្វើរឿងនេះដដែល ។

លោកក៏បានបង្ហោះសារមួយចំនួន រួមទាំងរូបភាពដែលបញ្ជាក់ពីជំហររបស់ គ.ជ.ប ក្នុងការធ្វើឲ្យបាត់ភាពសម្ងាត់នៃអ្នកបោះឆ្នោត ដែលប្រជាពលរដ្ឋនឹងក្លាយជាចំណីរបស់អ្នកនយោបាយមួយចំនួនក្នុងស្រុកខ្មែរ ដោយចំហ ដែលក្នុងនោះ លោកបាននិយាយថា ការដែលប្រើសញ្ញាជាច្រើនរួមគ្នានេះ គឺបង្កឲ្យមានការគម្រាមកំហែង ឬទិញទឹកចិត្តអ្នកបោះឆ្នោត ដែលឈានទៅដល់ការបាត់ភាពសម្ងាត់របស់អ្នកបោះឆ្នោតតែម្ដង ។

ទន្ទឹមនឹងការតវ៉ា នេះ លោក ខឹម វាសនា ផ្ទាល់បានដាក់ពាក្យទៅកាន់ស្ថានទូតជប៉ុន ដើម្បីជួយអន្តរាគមន៍អំពីរឿងគូសសន្លឹកឆ្នោតទាំងនេះ ដែលការដែលធ្វើនេះ គឺលោកចង់ធានាឲ្យបានការបោះឆ្នោតប្រកបទៅដោយឆន្ទៈ ដែលម្ចាស់ឆ្នោតចង់សម្ដែងឡើង ពេលដែលពួកគេស្អប់ ឬមិនពេញចិត្តគណបក្សនយោបាយណាមួយ ដោយប្រើសញ្ញាក្រៅពី គូស ធីក គឺជាសញ្ញាដែលមានភាពមិនប្រក្រតី ដែលលោក ខឹម វាសនា ផ្ទាល់បានបញ្ជាក់ថា គឺចាត់ទុកថាបានការ ដែលការដែលចាត់ទុកថាបានការបានគឺត្រូវគូសសញ្ញាធីក ហើយក្នុងប្រអប់ ៤ ជ្រុងទ្រវែងតូច ប៉ុណ្ណោះ ។

បើតាមការគូសបញ្ជាក់ និងផ្ដល់ជាសំណួរចម្លើយរបស់គជប បាននិយាយថា ប្រើសញ្ញាមួយណាក៏បាន ឲ្យតែគូសក្នុងប្រអប់ ៤ ជ្រុងទ្រវែង នោះចាត់ទុកថាបានការទាំងអស់ ក្នុងចេតនានេះ គណបក្សសម្ព័ន្ធបានចោទសំណួរថា បើគូសសញ្ញាអ៊ីចឹងដដែល ចាំបាច់បង្កើតប្រអប់រាងតូចបួនជ្រុងនោះមកធ្វើអ្វី?

លោក ខឹម វាសនា បានជម្រុញឲ្យស្ដាប់សម្លេងរបស់យុវជន LDP ដែលកំពុងនិយាយតវ៉ារឿងគជប ដែលព្យាយាមធ្វើរឿងនេះ ឲ្យមហាជនបានដឹង ៖

គួរបញ្ជាក់ផងដែរថា លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងមានវត្តមាននៅក្នុងប្រទេសបារាំង ក្នុងដំណើរកម្សាន្ដនានា ដែលដឹកនាំដោយអ្នកគាំទ្រប្រចាំនៅប្រទេសបារាំងផ្ទាល់ ជាមួយនឹងមនុស្សជំនិត ៣នាក់ផងដែរ ដែលលោកបាននាំយកពីប្រទេសកម្ពុជាទៅ ។

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

The post លោក ខឹម វាសនា ទឹកមុខបង្ហាញ ក្ដីព្រួយបារម្ភសមាជិកខ្លួនក្នុងស្រុកខ្មែរ ដែលប្រឈមនឹងគ.ជ.ប appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles