បុរសម្នាក់ដែលក្នុងចិត្តគេបានទុកអ្នកជានារីចុងក្រោយ និងជាអនាគតប្រពន្ធ គេគឺជាបុរសចុងក្រោយ ដែលនឹងនាំយកមង្គលការមួយមកឱ្យអ្នក។ ចូលដំណាក់កាលដែលអ្នកអាចច្បាស់លាស់ថាគេជាបុរសចុងក្រោយ ជាទូទៅអ្នកបានជួបដូចនេះ៖
១.យូរណាស់ហើយ មកដល់ឥឡូវគេនៅតែដូចដើម
ស្រឡាញ់គ្នាយូរហើយ តាំងពីដើមរហូតដល់ឥឡូវ អ្នកមិនដែលទទួលអារម្មណ៍ថាក្តីស្រឡាញ់របស់គេចំពោះអ្នកធ្លាក់ចុះឡើយ អាចថេរ ឬកើនឡើង។
២.មុនទៅណាគេតែងតែផ្តល់ដំណឹងប្រាប់អ្នកមុន
រាល់ការទៅណាសំខាន់ៗ ដែលគេត្រូវទៅម្នាក់ឯង គេតែងប្រាប់អ្នកមុនជានិច្ច គេខ្លាចអ្នកអន់ចិត្ត ឬបារម្ភច្រើនចំពោះគេ។ ក៏មិនចង់កុហកអ្នកដែរ នេះជាវប្បធម៌របស់បុរសដែលមានអ្នកក្នុងបេះដូង។
៣.គេចង់រៀបការ
គេបានបង្ហាញអារម្មណ៍ពុះកញ្រ្ជោលចង់រៀបការឱ្យបានឆាប់ជាមួយអ្នក។ នេះជាសញ្ញាធំមួយ ភាពជាមនុស្សប្រុសចុងក្រោយបានលេចឡើងបណ្តើរៗហើយ។
៤.គេនាំអ្នកឱ្យស្គាល់គ្រួសាររបស់គេ
អ្នកស្ទង់ចិត្តគេទៅមើល តើគេនាំអ្នកទៅស្គាល់គ្រួសាររបស់គេដើម្បីអ្វី? ច្បាស់ណាស់ គេកំពុងណែនាំអនាគតកូនប្រសាស្រីទៅកាន់មេបាខាងប្រុសហើយ គឺគេពិតជាចង់បានអ្នកជាដៃគូរជីវិតហើយ។
៥.ឃ្លាតអ្នក១ថ្ងៃ ដូចឃ្លាត១ឆ្នាំ
នឹកណាស់ ស្រឡាញ់ណាស់ មិនចង់ឃ្លាតទេ បាត់១ថ្ងៃមិនបានទេ។ បើស្រឡាញ់ឃ្លាតមិនបានយ៉ាងហ្នឹង អ្នកស្រម៉ៃមើល តើបុរសនេះអាចបោះបង់អ្នកទេ? កម្រណាស់។
៦.គេនាំអ្នកពិភាក្សារឿងអនាគត
គេបានគិតទុកមុន ហើយក៏នាំនិយាយពីផ្លូវជីវិតដែលត្រូវដើរទៅថ្ងៃមុខក្រោយពេលកសាងគ្រួសារជាមួយគ្នា។ ជាទូទៅគេនិយាយពីរឿងរបររកស៊ី។
៧.មានទង្វើបញ្ជាក់ក្តីស្រឡាញ់ចំពោះគ្នារាល់ថ្ងៃ
ក្តីបារម្ភ ការនឹករលឹក ការយកចិត្តទុកដាក់ ភាពស្មោះត្រង់ ការទទួលខុសត្រូវក្នុងនាមជាដៃគូរ ការជជែកសន្ទនា..ការផ្តល់ឱ្យគ្នានូវអារម្មណ៍កក់ក្តៅ គេបំពេញឱ្យអ្នករាល់ថ្ងៃ៕
The post ចង់ដឹងអត់? បុរសដែលទុកអ្នកជាគូអនាគត១០០% គេនឹងគូសបញ្ជាក់អ្វីខ្លះ? appeared first on Khmer Readers.