ខេត្ដរតន:គីរី ÷ សេចក្ដីរាយការណ៍មកថា នៅវេលាម៉ោង២.៣០នាទីត្រូវថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៧មានទីតាំងលាក់ទុកស្តុបឈេីប្រណិតប្រភេទធ្នង់ជាច្រេីនដុំនៅមាត់ទន្លេ ស្ថិត នូវចំណុចចំការស្វាយចន្ទី ឈ្មោះ ស៊ុម ក្នុងភូមិទាមក្រោម ឃុំភ្នំកុក ស្រុកវេីនសៃ ខេត្ដរតនគីរី។
តាមសេចរាយការបានបន្តថា ឈេីទាំងនេះ គេដឹងថាម្ចាស់ជាជនជាតិវៀតណាម ដែលតែងតែមកប្រមូលទិញឈេីប្រណិត មកលាក់ស្តុបទុកនៅចំណុចខាងលេីនេះ ពេលទិញបានច្រេីនចំនួន ដាក់ក្បួនឡានសាំយ៉ុងជាច្រេីនច្រេីនគ្រឿងរបស់ពួកគាត់ហេីយទេីបយកឡានមកដឹកជញ្ជូន យកទៅវៀតណាមតែម្ដង។
ពួកគាត់បានរាបរាប់ទៀតថា ជនជាតិវៀតណាមដែលចូលមកទិញឈេីប្រណិតនៅស្រុកភូមិខាងនេះបាន នឹងដោយគ្មានសមត្ថកិច្ចណាហានប៉ះពាល់បែបនេះ ដោយ សារពួកគេនិយាយថាបានសែនព្រេនអស់រលីងទៅហើយមិនថែមប៉ុណ្ណោះមានអ្នកអំណាចម្នាក់នៅក្នុងខេត្ដជានាក់ចាំកាងការពារ។
សូមគោរពនឹងសូមសំណូមពរដល់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា នឹង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហុង វិណុល មេត្តា ជួយចំណាត់ការ បង្ក្រាបអោយទាន់ពេលវេលាផងទាន ៕
ប្រភព៖ TVFB
The post ឈើធ្នង់គរក្បែរទន្លេ ឈ្មួញបម្រុងដឹកចេញទៅ វៀតណាមគ្មានមន្ត្រីជំនាញមកបង្រ្កាប appeared first on Khmer Readers.