Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោកខឹម វាសនា វិភាគ​ពាក្យ​ “ដេកផ្ទះ ឈ្នះ​ឯង​”របស់​លោក សម​រង្ស៊ី​

$
0
0

លោកខឹម​វាសនា​៖ រឿងទៅបោះឆ្នោតឬដេកនៅផ្ទះជាសិទ្ធិសំរេចរបស់ពលរដ្ឋម្ចាស់ប្រទេស​ ខ្ញុំគ្មានសិទ្ធិអ្វីទៅបង្ខំពួកគាត់​ ហើយក៏គ្មានចិត្តអ្វីទៅជំរុញអោយពួកគាត់សំរេចបែបនេះឬបែបនោះដែរ។ តួនាទីរបស់ខ្ញុំគឺបំភ្លឺដោយការវែកញែកហេតុផលសំរាប់បានជាមូលដ្ឋានអោយពួកគាត់ពិចារណាតែប៉ុណ្ណោះ។

ដើម្បីច្បាស់ពីចិត្តលោកសម​ រង្សីុចំពោះសុខទុក្ខរបស់ពលរដ្ឋខ្មែរ​ ខ្ញុំសូមលើកយកការអំពាវរបស់លោកសម​ រង្សីុដែលសូមកុំអោយពលរដ្ឋទៅបោះឆ្នោតមកវែកញែករកមើលចិត្តរបស់គាត់ចំពោះពលរដ្ឋខ្មែរបន្តិច។ បើលោកសម​ រង្សីុមានចិត្តគិតដល់សុខទុក្ខមនុស្សខ្មែរមែន​ គាត់មិនអាចអំពាវនាវអោយពលរដ្ឋអ្នកគាំទ្រគាត់​ កុំអោយទៅបោះឆ្នោតនោះទេ​ ព្រោះថាផ្លូវនេះជាហេតុធ្វើអោយចំណេញដល់CPPច្បាស់ណាស់​ ព្រោះកៅអីតំណាងរាស្ត្រដែលត្រូវបានគណនា ត្រឹមតែចំនួនអ្នកទៅបោះឆ្នោត​ អោយទៅCPPយ៉ាងលើសលុប​ ព្រោះថាអ្នកគាំទ្រCPPនឹងចេញទៅបោះឆ្នោត​ ហើយCPPនឹងពន្យល់មហាជននិងអន្តរជាតិថា​ ទីមួយនៅកម្ពុជាគ្មានច្បាប់ចែងពីចំនួនឬភាគរយនៃអ្នកទៅបោះ​ឆ្នោតដើម្បីអោយកាបោះឆ្នោតយកជាបានការនោះទេ។

ទីពីរ​ អតីតគណៈបក្សសង្គ្រោះជាតិ​ មិនអាចយកលេសថាអ្នកមិនទៅបោះឆ្នោតទាំងអស់សុទ្ធតែជាអ្នកគាំទ្រខ្លួនទេ​ ព្រោះថារៀងរាល់តែអាណត្តិដែលCNRPក៏ចូលរួមបោះឆ្នោតដែរនោះ​ ក៏មានអ្នកមិនទៅបោះឆ្នោតប្រហែលជាងពីរលាននាក់តែដដែលហ្នឹង​ អីចឹងវាជាហេតុផលមួយបញ្ជាក់យ៉ាងច្បាស់ថា​ អ្នកមិនទៅបោះឆ្នោតក្នុងអាណត្តិ២០១៨ខាងមុខនេះ​ មិនមែនសុទ្ធតែជាអ្នកគាំទ្របក្សសង្គ្រោះជាតិទាំងអស់នោះដែរ។

ម្យ៉ាងទៀតយើងត្រូវយល់អោយច្បាស់ថាទោះជាយ៉ាងណាក៏CPPមិនអាចអោយលទ្ធផលបោះឆ្នោតឆាចោលបានជាដាច់ខាត​ គេនឹងរកគ្រប់មធ្យោបាយដើម្បីបញ្ជាក់ថាការបោះឆ្នោតនេះជាការបោះឆ្នោតដែលអាចទទួលយកបាន​។ យើងស្គាល់CPPហើយ​ គេធ្លាប់ឆ្លងកាត់រឿងបែបៗនេះរាប់ភ្លេច​ គេដឹងសន្ទុះចិត្តបរទេសចំពោះខ្មែរច្បាស់ណាស់ថាយូរឬឆាប់គង់តែជៀសទទួលស្គាល់ថារដ្ឋាភិបាលក្រោយការបោះឆ្នោះជារដ្ឋាភិបាលស្របច្បាប់មិនរួចទេ​ យើងអាច
ស្ទង់មើលសន្ទុះអន្តរជាតិក្រោយការរំលាយបក្សសង្គ្រោះជាតិ​ ដែលលោកសមរង្សីុ​ និងមន្ត្រីផ្សេងទៀតរបស់គាត់បានទៅបរទេសកៀងគររកការគាំទ្រនោះទៅមើល​ យើងនឹងអាចយល់របៀបដែលបរទេសប្រកាន់យកចំពោះខ្មែរហើយ។

ក្នុងករណីនេះ​ បើលោកសម​ រង្សីុជាមនុស្សមានសណ្តានជាអ្នកគិតដល់សុខទុក្ខប្រជាពលរដ្ឋជាចំបងជាងមុខមាត់ខ្លួនមែននោះ​ ផ្លូវគឺមានតែមួយគត់ៈ​ គឺលោកសម​ រង្សីុនឹងអំពាវប្រាប់ទៅអ្នកគាំទ្រខ្លួនថា​ យើងគ្មានជំរើសទេ​ ក្នុងករណីយើងមានបក្សសង្គ្រោះជាតិជាជំរើសនោះវាល្អហើយ​ តែជាក់ស្តែងយើងគ្មានទេ​ អីចឹងសូមបងប្អូនទៅបោះឆ្នោតអោយគណៈបក្សណាមួយតួយ៉ាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅ​ ទោះយ៉ាងណាក៏គ្រាន់ជាងទៅបោះឆ្នោតអោយCPPដែរណាបងប្អូន។ តែនេះ​ អោយតែមិនបានមកអញ​ គឺអញគ្មានជួយគិតរកផ្លូវបន្ទាប់អោយពលរដ្ឋអ្នកគាំទ្រគាត់ឡើយ។

កុំសូម្បីតែគ្មានបក្សណាល្អជាងបក្សសង្គ្រោះជាតិរបស់គាត់​ សូម្បីតែមានបក្សល្អជាងបក្សសង្គ្រោះជាតិរបស់គាត់​ ក៏គាត់នៅតែលាបពណ៌ថាសុទ្ធតែបក្សអាយ៉ង​ បក្សរណប​ បក្សអាប​ បក្សបង្គ្រប់កិច្ចជាដើម​ ព្រោះថាអោយតែមិនបានមកអញហើយ​ អញគ្មានគិតអោយអ្នកណាចំរើនអីទេ។ នេះឬជាចិត្តអ្នកស្នេហាជាតិហ៊ានប្តូរជីវិតដើម្បីក្តីសុខរបស់ពលរដ្ឋនោះ? អោយតែមិនបានមកអញ​ ទោះពលរដ្ឋទៅរើសបានបក្សណាល្អជាងបក្សខ្លួនក៏មិនព្រមដែរ​ សុខចិត្តនាំពលរដ្ឋទៅផ្លូវងាប់អោយតែបានសង្គ្រោះមុខមាត់ខ្លួន មិនជួយគិតពលរដ្ឋដើម្បីជ្រើសរើសជំរើសល្អបន្ទាប់ក្នុងករណីទាល់ច្រកនោះទេ។

មើលប៉ុណ្ណឹងមិនយល់សណ្តានចិត្តលោកសមរង្សីុចំពោះខ្លួនទៀតអ្នកគាំទ្របក្សសង្គ្រោះជាតិ។ ពិតជាគួរអោយសង្វេគស្រណោះដែលពួកគាត់ក្លាយទៅជាឈ្នាន់សំរាប់សំរេចមហិច្ឆិតារបស់មេដឹកនាំដែលធ្វើនយោបាយដើម្បីប្រយោជន៍ខ្លួនតួយ៉ាងលោកសម​ រង្សីុនិងមន្ត្រីទាំងឡាយរបស់គាត់៕

The post លោកខឹម វាសនា វិភាគ​ពាក្យ​ “ដេកផ្ទះ ឈ្នះ​ឯង​” របស់​លោក សម​រង្ស៊ី​ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images