Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ចងក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង​ បន្សល់​ទុក​នូវ​លិខិត​បណ្តាំ​មួយ​សន្លឹក​

$
0
0

ខេត្តសៀមរាប​ ៖​ នារី​បម្រើ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​ព្រី​មា​ ម្នាក់​ទំនងជា​តូចចិត្ត​នឹង​ក្រុម​គ្រួសារ​ ឬ​ សង្សារ​ ស្តីបន្ទោស​ឱ្យ​រឿង​នាង​ធ្វើការ​នៅ​កន្លែង​មិន​សមរម្យ​(​ហាង​ខារ៉ាអូខេ​)​នោះ​ បានជា​នាង​ដាច់​ចិត្ត​សរសេរ​សំបុត្រ​ទុកជា​បណ្តាំ​មួយ​ច្បាប់​ រួច​ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​នឹង​ក្រមា​ពណ៌​ក្រហម​ លា​យស​ ដែល​មាន​កម្ពស់​២​ម៉ែត្រ​ ចង​ជាប់​នឹង​ចំរឹង​ប​ង្អូ​ច​នៅ​ក្នុង​បន្ទប់​ជួល​ដេក​របស់​នាង​ ស្លាប់​ទាំង​នៅ​វ័យក្មេង​ខ្ចី​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បន្ទប់​ជួល​នៅ​ជិតខាង​ និង​ ដឹង​ដល់​ម្ចាស់ផ្ទះ​ ដែល​ជា​សមត្ថកិច្ច​ផង​នោះ​ បាន​ចុះ​មក​ជួយ​អន្តរា​គម​ន៏​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ភ្លាមៗ​ផង​។​

​ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ ២​កើត​ ខែបុស្ស​ ព​.​ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​១​ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​ខេត្តសៀមរាប​ ។​

​តាម​ប្រភព​ពី​នគរបាល​ក្រុង​សៀមរាប​ បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៧​ថា​ បន្ទាប់​ពី​មាន​ព័ត៌មាន​ ពី​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​មក​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា​ មាន​ករណី​ចងក​សម្លាប់់​នៅ​ក្នុង​បន្ទប់​ ខណៈ​ពេល​នោះ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដែល​ជា​សមត្ថកិច្ច​នគរបាល​ផង​នោះ​ បាន​ចុះ​មក​ដល់​រួច​រាយការណ៍​បន្ត​ទៅ​ឱ្យ​ជំនាញ​ ។​

​ប្រភព​បាន​បន្ត​ថា​ ក្រោយ​ពេល​កម្លាំង​ជំនាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​រួច​ បាន​សហការ​ជាមួយ​ម្ចាស់ផ្ទះ​ដើម្បី​ឱ្យ​បើកទ្វារ​បន្ទប់​លេខ​៨​មើល​ ស្រាប់តែ​ឃើញ​នារី​ម្នាក់​ ចងក​សម្លាប់​ខ្លួន​និង​ក្រមា​ពណ៌​ក្រហម​ លា​យស​ដែល​មាន​កម្ពស់​២​ម៉ែត្រ​ពី​ឥដ្ឋ​ចង​ជាប់​នឹង​ចំរឹង​ប​ង្អូ​ច​ នៅ​ក្នុង​បន្ទប់​ជួល​ដេក​របស់​នាង​ ហើយ​ក៏​នាំ​គ្នា​ចូល​ទៅ​រួច​កាត់​ខ្សែ​នោះ​ចោល​ ដើម្បី​យក​សាកសព​ មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ សាកសព​នារី​វ័យក្មេង​ ម្នាក់​ ឈ្មោះ​ ន​ន​ សា​រ៉ុ​ម​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ មុខរបរ​ ជា​បុគ្គលិក​ខារ៉ាអូខេ​ ព្រី​មមា​ មានស្រុក​កំណើត​ភូមិ​អូរ​សំបួរ​ ឃុំ​ក្តី​ដូង​ ស្រុក​ស្ទឹង​សែន​ ខេត្តកំពង់ធំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ជួល​ បន្ទប់​ ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ។​

​ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ នៅ​ក្នុង​បន្ទប់ដេក​របស់​នារី​រង​គ្រោះ​ គេ​បាន​រក​ឃើញ​លិខិត​មួយ​ច្បាប់​សរសេរ​ដោយ​ផ្ទាល់​ដៃ​របស់​នារី​តែ​ម្តង​ ដោយ​បាន​រៀបរាប់​ប្រាប់​ក្រុម​គ្រួសារ​ និង​សង្សារ​របស់​នាង​ថា​ (​ញុំ​សំ​ទោស​បងៗ​ផង​ដែល​ញុំ​មិន​អាច​ធ្វើ​ជា​ប្អូនស្រី​ដ៏​ល្អ​បាន​ តែ​ញុំ​មិន​អាច​ទ្រាំ​និង​ជីវិត​បែប​នេះ​តទៅ​ទៀត​បាន​ទេ​ កុំ​ដោយសារ​តែ​ញុំ​ម្នាក់​ធ្វើ​ឱ្យ​បងៗ​ខ្មាស់​គេ​ សូម​បងៗ​បំភ្លេច​ញុំ​ចោល​ទៅ​ ចាត់​ទុក​ថា​បង​គ្មាន​ប្អូនស្រី​ម្នាក់​នេះ​ចុះ​ ជីវិត​វេទនា​ប៉ុណ្ណា​ទេ​ ញ៉ុ​ម​ មិន​ចង់​រស់​ទេ​ បើ​មាន​ជាតិ​ក្រោយ​មែន​ សូម​ឱ្យ​ក្លាយជា​ទឹក​ និង​ខ្យល់​កុំ​កើតជា​មនុស្ស​អី​ ពី​ញ៉ុ​ម​ដែល​ស្រឡាញ់​បងៗ​ ទាំងអស់​គ្នា​ លា​ ហើយ​ណា​ ពី​ខ្ញុំ​ សា​រ៉ុ​ម​)​។​

​ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​ ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ រួចរាល់​ហើយ​ សន្និដ្ឋាន​បាន​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ ធ្វើ​អត្តឃាត​ចងក​ សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​ គឺ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​មានការ​សង្ស័យ​ដែល​ពាក់​ពន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​ ។​

​បច្ចុប្បន្ន​ សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ Cambodia Police

The post ចងក​សម្លាប់​ខ្លួន​ទាំង​វ័យក្មេង​ បន្សល់​ទុក​នូវ​លិខិត​បណ្តាំ​មួយ​សន្លឹក​ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles