Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ពលរដ្ឋខ្មែរចូលទឹកដីថៃ ដេកព្រៃដើម្បី ប្រថុយជីវិតរកការងារ គេចប៉ូលីសខុសច្បាប់

$
0
0

ពេល​ឃើញ​រូបភាព​ទាំងនេះ ពិតជា​គួរឱ្យ​អាណិត​ដល់​ពលករ​ខ្មែរ ដែល​ធ្វើ​ចំណាក់ស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខ្លាំងណាស់ ដែល​ពួកគាត់​មានការ​ប្រថុយប្រថាន​ក្នុង​ជីវិត​យ៉ាងខ្លាំង នៅពេលដែល​ពួកគាត់​ដើរ​ឆ្លងដែន​តាម​ច្រករបៀង​ចូលទៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ។ ដោយ​ពួកគាត់​បាន​ដើរ​ឆ្លងកាត់​ព្រៃ ដេក​នៅក្នុង​ព្រៃ ហាលភ្លៀង ហាលថ្ងៃ​ក្តៅ ដើម្បី​គេច​ពី​សមត្ថកិច្ច​ប៉ូលីស​របស់​ថៃ មើលទៅ​ពិតជា​វេទនា និង កម្សត់​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ឡើយ ។​

​នៅពេល​សួរថា តើ​ពួកគាត់​ចង់ទៅ​ធ្វើការ​ងារ​នៅ​ស្រុក​គេ ឬ ចង់​លំបាក​បែបនេះ​ទេ ?​ចម្លើយ​ប្រាកដជា​មានតែ​ពីរ​មាត់គត់​គឺ​« មិន​ចង់ »​ប៉ុន្តែ​ដើម្បី​ក្រពះ​ប្រចាំថ្ងៃ និង ជីវភាព​គ្រួសារ ពួកគាត់​សុខចិត្ត​ព្រាត់ប្រាស់​ពី​ក្រុមគ្រួសារ និង ឃ្លាត់​ឆ្ងាយ​ពី​ស្រុកកំណើត​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុក​គេ ។ រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុ​ជាមាន​ពល​ករ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រមាណ​ជា ១​លាន ៦​ម៉ឺន​នាក់ ទាំង​ពលករ​ស្របច្បាប់ និង ទាំង​ពលករ​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ ។ ប៉ុន្តែ​ក្នុងចំណោម​តួលេខ​នេះ គឺមាន​ពលករ​ចំណាកស្រុក​តែ ៣​សែន និង ៦​ម៉ឺន​នាក់ ប៉ុណ្ណោះ ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ ។

​កន្លងមក ឯកឧត្តម ហេង សួរ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ពលករ​ចំណាកស្រុក​ខ្មែរ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ទាំង​អ្នក​ស្របច្បាប់ ទាំង​អ្នក​គ្មាន​ឯកសារ​ត្រឹមត្រូវ ផ្ញើ​ប្រាក់​ត្រលប់មក​ស្រុកកំណើត​វិញ​ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ​ជា ១​ពាន់​លាន​ដុល្លារ ៕ ឧ​ត្ត​ម​

ប្រភព ៖ Popular Magazine

The post ពលរដ្ឋខ្មែរចូលទឹកដីថៃ ដេកព្រៃដើម្បី ប្រថុយជីវិតរកការងារ គេចប៉ូលីសខុសច្បាប់ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748