ពិតជាតិរិច្ឆានណាស់ដែលកូនប្រុសម្នាក់នេះបានលើកដៃអារកសម្លាប់ម្តាយបង្កើតខ្លួនឯងយ៉ាងឃោរឃៅ ព្រៃផ្សៃក្រៃលែង ។ ករណីនេះបានបង្កភាពភ្ញាក់ផ្អើលកាលម៉ោង ១០ និង ៣០ យប់ ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៨ នៅ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត ។
កូនតិរិច្ឆាននេះមានឈ្មោះ ណុំ សុរឿន អាយុ ២៥ ឆ្នាំបានរត់គេចខ្លួនក្រោយពេលសម្លាប់ម្តាយរួច ឯជនរងគ្រោះជាម្តាយ មានឈ្មោះ រៀម ហែ ភេទស្រី អាយុ ៥០ ឆ្នាំ នាក់ ទាំងពីររស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត ។ បើតាមប្តីស្ត្រីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ថ្ងៃកើតហេតុគាត់ទៅផ្ទះម្តាយគាត់លុះត្រឡប់ដល់ផ្ទះវិញនៅម៉ោង ១០ និង ៣០នាទី ស្រាប់តែឃើញឈាមស្រក់ នៅក្រោមផ្ទះ ហើយផ្ទះចាក់សោរពីក្រៅទៀត ពេលនោះគាត់ក៏គាស់ជញ្ជាំងផ្ទះមើល ក៏ឃើញប្រពន្ធដេកស្លាប់ ទើបរាយការណ៍ទៅសមត្ថកិច្ចតែម្តង គាត់ថាកូនរបស់គាត់ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងហើយពីបទប្រើប្រាស់គ្រឿងញៀន ។
តាមការសនិដ្ឋានរបស់នគរបាលថា ជនរងគ្រោះពិតជាត្រូវជនដៃដល់ជាកូនបង្កើតអាកសម្លាប់ប្រាកដមែន ហើយករណីឃាតកម្មនេះបានកើតឡើងតាំងពីម៉ោងប្រមាណ ៧ និង ៣០ នាទីយប់មកម៉្លេះពេលនេះជនបង្កត្រូវបានសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ៕ សុថាត់
ប្រភព៖ Popular
The post កូនប្រុសវ័យ ២៥ ឆ្នាំ ញៀនថ្នាំម្នាក់ អារកសម្លាប់ម្តាយ យ៉ាងព្រៃផ្សៃនៅលើផ្ទះ appeared first on Khmer Readers.