Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សង្ឃចាប់រំលោភកុមារី១៣ឆ្នាំ រហូតមានកូន លន់ សុវណ្ណដា បានរត់គេចខ្លួន កាលពីយប់ម្សិលមិញនេះ

$
0
0

បើតាមប្រភពព័ត៌មានច្បាស់ការមួយបានបញ្ជាក់ឲ្យដឹងថា សង្ឃកំហូច លន់ សុវណ្ណដា ដែលជាជនសង្ស័យក្នុងករណីចាប់រំលោភ កុមារីរងគ្រោះកាលពីអាយុ១៣ឆ្នាំរហូតមានកូន និងរំលូត២ទៅ៣ដង បានធ្វើការរត់គេចខ្លួនពីវត្តស្វាយជ្រុំនាថ្ងៃម្សិលមិញនេះ ដោយអ្នកកាសែត និងអ្នកសារព័ត៌មានបានសុំធ្វើការបំភ្លឺរឿងនេះ ប៉ុន្តែត្រូវបានមន្រ្តីនគរបាល មួយចំនួននៅក្លោងទ្វារមិនឲ្យចូលក្នុងវត្តនោះទេ ។

ក្នុងការហាមឃាត់នោះ ហាក់ដូចជាមានការអន្តរាគមន៍ពី លោកចៅអធិការវត្តស្វាយជ្រុំ ដែលត្រូវជាមាបង្កើតរបស់សង្ឃកំហូចលន់ សុវណ្ណដា បានធ្វើការការពារសង្ឃកំហូចម្នាក់នោះ កុំឲ្យជួបអ្នកសារព័ត៌មាន និងទុកចម្ងល់នេះឲ្យនៅមានភាពមិនច្បាស់លាស់ ប៉ុន្តែវាហាក់ដូចជាបានចេញការពិតបន្ដិចម្ដងៗរួចទៅហើយ ដោយសារតែសង្ឃកំហូចម្នាក់នេះព្យាយាមរត់គេចខ្លួនជាញឹកញាប់ និងមិនព្រមជួបអ្នកសារព័ត៌មាន ក្រោយពេលមានបទសម្ភាសន៍ជាមួយនារីរងគ្រោះដែលត្រូវសង្ឃកំហូចនេះ​ចាប់រំលោភកន្លងមក ។

ប្រភពនេះគឺបានមកពី បណ្ដាញសង្គមហ្វេសប៊ុកបានលើកឡើងថា ៖

តាមប្រភពច្បាស់ការ បានបញ្ជាក់ថា សង្ឃកំហូច ឈ្មោះ លន់ សុវណ្ណដា ដែលជាជនសង្ស័យក្នុងករណីចាប់រំលោភ កុមារីរងគ្រោះកាលពីអាយុ 13 ឆ្នាំ… ត្រូវបានគេចខ្លួនចេញពីវត្តស្វាយជ្រំប៉ុន្មានម៉ោងមុននេះ …

សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាលឱ្យបានជ្រាបថា នៅថ្ងៃស្អែក ត្រូវថ្ងៃអង្គារ៍ ទី10 ខែមេសា ឆ្នាំ 2018 ម៉ោង 7ព្រឹកនឹងមានក្រុមអ្នកសាព័ត៍មានជាច្រើន ចុះទៅវត្តស្វាយជ្រំម្តងទៀតដើម្បីឱ្យចៅអធិការវត្ត លន់ សុគន្ធា បង្ហាញមុខជនសង្សយ័ដែលត្រូវជាក្មួយបង្កើតរបស់ខ្លួន ចេញមុខដោះស្រាយជាបន្ទាន់ជាមួយប្រជាពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះ បើមិនដូច្នេះទេ ចៅអធិការវត្តត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់និងមហាជន …!

គួរបញ្ជាក់ផងដែរថាសារព័ត៌មានជាច្រើនបានចុះផ្សាយរួមទាំងសារព័ត៌មានកោះសន្ដិភាពដ៏ល្បីឈ្មោះរបស់ប្រទេសកម្ពុជាក៏បានចុះផ្សាយអំពីរឿងនេះផងដែរ ៖

សូមអានព័ត៌មានពិស្ដារដូចតទៅ កាលពីខែមុន ៖

ជាថ្មីម្ដងទៀត! ក្នុងការលើកយកព័ត៌មានមកនេះគឺដើម្បីក្រើនរំលឹក និងធ្វើការស្វែងរកយុត្តិធម៌ដល់នារីរងគ្រោះ និងក្មេងស្រីផ្សេងទៀត ដែលរងគ្រោះដោយសារសង្ឃកំហូច លន់ សុវណ្ណដា ដែលហាក់ដូចជាមានខ្សែធំក្នុងចង្កោមសង្ឃ មិនត្រូវបានចាត់ការទាល់តែសោះ បណ្ដោយឲ្យសង្ឃនេះ នៅតែមានសេចក្ដីសុខ និងបន្ដអំពើថោកទាបរបស់ខ្លួន បន្ដក្នុងភេទជាសង្ឃ ដែលជាភេទថ្លៃថ្នូរក្នុងសង្គមខ្មែរ ។

ករណីព័ត៌មានលម្អិតត្រូវបានលើកយកមកនេះ គឺយកពីសារព័ត៌មានជួយសង្គម ដែលមានលោក សុភ័ក្រ្ត បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយរឿងនេះ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍សង្ឃកំហូច លន់ សុវណ្ណដា ម្នាក់នេះ មានត្រៀមថ្នាំពន្លូតកូន សម្រាប់សម្លាប់ជីវិតមនុស្សថែមទៀត ដែលជាហេតុធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។ សូមអានព័ត៌មានលម្អិត និងទស្សនាវីដេអូសម្ភាសន៍របស់គាត់នៅខាងក្រោម ដូចតទៅនេះ ៖

ខេត្តកណ្ដាល៖ រឿងរ៉ាវអាស្រូវផ្លូវភេទរបស់ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ដែលជាគ្រូសូត្រស្ដាំនៅវត្តស្វាយជ្រំ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន​ជាពុទ្ធសាសនិកមួយនគរ​កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

សូមរំលឺកថា កាលពីពេលថ្មីនេះ ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាព្រះគ្រូសូត្រស្ដាំ វត្តស្វាយជ្រុំ ត្រូវបានក្មេងស្រីម្នាក់ដាក់ពាក្យបណ្ដឹងទៅ​សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកខ្សាច់កណ្ដាល នឹងទៅ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពីបទ៖ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។​ នៅក្នុងពាក្យបណ្ដឹងនោះបានរៀបរាប់អោយដឹងថា កាលពីឆ្នាំ២០១៣ ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា បានទូរសព្ទមកទាក់ទងក្មេងស្រីរងគ្រោះ​ដោយយកលេសជាទិញបបរ ហើយអោយក្មេងស្រីរងគ្រោះនោះយកទៅអោយដល់កុដិ ស្រាប់តែពេលនោះព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាព្រះគ្រូសូត្រស្ដាំ វត្តស្វាយជ្រំ បានចាប់បង្ខំក្មេងស្រីរងគ្រោះរួមភេទបានសំរេច ទោះជាក្មេងស្រីរងគ្រោះបង្ហាញពីការឈឺចាប់លើប្រដាប់ភេទខ្លាំងយ៉ាងណាក៍ដោយ។ ចាប់ពីពេលនោះមក ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ក៍លួងលោមដើម្បីបង្កើត​ទំនាក់ទំនងស្នេហា​ជាមួយក្មេងស្រីរងគ្រោះ រហូតដល់មានកូនចំនួន២ដង តែត្រូវព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា បង្ខំអោយយកកូនចេញ ដោយព្រះសង្ឃអង្គនោះអោយថ្នាំទៅក្មេងស្រីរងគ្រោះដាក់ចូលក្នុងប្រដាប់ភេទដើម្បីរំលូតកូនចេញ ។

ដោយមើលឃើញនូវទង្វើរមិនទទួលខុសត្រូវ ហើយថែមទាំងមានទំនាក់ទំនង​ជាមួយក្មេងស្រីផ្សេងៗជាច្រើនទៀតផងនោះ​ ជនរងគ្រោះក៏បានសម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច​អោយជួយរកយុត្ថិធម៌អោយនាងផង។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ​នៅក្បែរវត្ដស្វាយជ្រុំនោះបានអោយដឹងថា ព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាព្រះគ្រូសូត្រស្ដាំ នេះ ទំនងជាមានខ្នងបង្អែកធំណាស់ ព្រោះព្រះសង្ឃអង្គនេះ ទើបតែបួសទេ ក៏ប៉ុន្ដែបានក្លាយទៅជាព្រះគ្រូសូត្រស្ដាំ នឹងមានតួនាទីជា ទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកការផ្សាយព្រះពុទ្ធសាសនា នឹងសង្គម បន្ថែមលើមុខងារបច្ចុប្បន្ន​ និងថែមទាំងត្រូវជាក្មួយបង្កើតរបស់លោកចៅអធិការវត្តស្វាយជ្រុំ ព្រះនាម លន់ សុគន្ធា ព្រះអនុគុណស្រុកខ្សាច់កណ្ដាលទៀតផង ។

ទោះបីជាមានពាក្យបណ្ដឹងរបស់ក្មេងស្រីរងគ្រោះក៍ដោយ រហូតមកដល់ពេលនេះ គេសង្កេតឃើញថា សមត្្ថកិច្ចពុំទាន់មានចំណាត់ការលើបណ្ដឹង​របស់ក្មេងស្រីរងគ្រោះទន់ខ្សោយនេះនៅឡើយទេ។​ ហើយក៍មានការរិះគន់យ៉ាងខ្លាំងចំពោះភាពយឺតយ៉ាវ​ក្នុងការស្វែងរកយុត្ថិធម៌ជូនក្មេងស្រីរងគ្រោះ។

អ្នកច្បាប់មួយចំនួនបានលើកឡើងថា ករណីនេះជនរងគ្រោះជាអនីតិជន(អាយុក្រោម១៥ឆ្នាំ ជនរងគ្រោះកើតថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ ១៩៩៩ យោងតាមឯកសារអត្រានុកូលដ្ឋាន) នោះមានន័យថា ក្មេងស្រីរងគ្រោះទើបតែមានអាយុ១៤ឆ្នាំទេ នៅពេលដែលត្រូវព្រះសង្ស ព្រះមហា លន់ សុវណ្ណដា ចាប់បង្ខំរួមភេទកាលពីឆ្នាំ២០១៣នោះ។ អ្នកច្បាប់ដដែលបានបន្ថែមទៀតថា ទោះបីជាមានការព្រមព្រៀងពីជនរងគ្រោះក៏ដោយ ក៏អ្នកដែលរួមភេទជាមួយអនីតិជននោះត្រូវមានទោសដែរ ព្រោះនេះជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ។

ពុទ្ធបរិស័ទម្នាក់បានលើកឡើងថា នៅក្នុងវិន័យធម៌របស់ព្រះពុទ្ធសាសនានៅកម្ពុជា រាល់ភិក្ខុ និងសាមណេរ ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទសសិល ដែលនៅក្នុងនោះមានសិក្ខាបទទី៣ ចែងថា «កាមេសុមិច្ឆាចារា» រាល់បុព្វជិតដែលកាន់សិក្ខាបទនេះត្រូវជៀសអោយផុតពីផ្លូវកាម។ ដូច្នេះបើអ្នកបួសណាម្នាក់ប្រព្រឹត្តផ្លូវកាម នោះមានន័យថាប្រាស់ចាកវិន័យ គឺត្រូវតែផ្សឹកចោល។

ពុទ្ធបរិស័ទជាច្រើននាក់រួមទាំងជនរងគ្រោះបានសំណូមពរទៅក្រសួងធម្មការ និងសាសនា ថាសូមមានវិធានការជាបន្ទាន់ចំពោះព្រះសង្ឃទាំងឡាយណាដែលកំពុងបំផ្លាញព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ទាក់ទិននឹងរឿងរ៉ាវចោទប្រកាន់មួយនេះ សារព័ត៌មានជួយសង្គមបានព្យាយាមទាក់ទងទៅព្រះសង្ឃ ព្រះមហា លន់ សុវណ្ណដា ជាច្រើនដងដើម្បីសុំការបំភ្លឺ តាមរយៈទូរសព្ទលេខ 017 3000xx និង 070 3000xx ប៉ុន្តែគ្មាននាក់ទទួល ចំណែកព្រះគ្រូចៅអធិការវត្តស្វាយជ្រំវិញ ទទួលទូរសព្ទប៉ុន្តែយកលេសថារវល់រហូត ។

ពាក់ព័ន្ធនិងរឿងនេះដែរ អង្គការសង្គមស៊ីវិលជាច្រើនដែលធ្វើការពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន កំពុងតែយកចិត្តទុកដាក់ និងតាមដានករណីនេះយ៉ាងល្អិតល្អន់ជាទីបំផុត ។

The post សង្ឃចាប់រំលោភកុមារី១៣ឆ្នាំ រហូតមានកូន លន់ សុវណ្ណដា បានរត់គេចខ្លួន កាលពីយប់ម្សិលមិញនេះ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles