Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្រុមហ៊ុនចិនវិនិយោគនៅខេត្តពោធិសាត់ ២០ លានដុល្លារ ដាំឈើធ្នង់នាំចេញ

$
0
0

​ក្រុមហ៊ុន​មួយរបស់​ប្រទេស​ចិន​បានប្រកាសថា​ ខ្លួន​បានបណ្តាក់ទុន​វិនិយោគរ​បស់​ប្រមាណ ២០ លាន​ដុល្លារ​អាមេរិក ដើម្បី​ដាំ​ឈើ​ធ្នង់ ដែលជា​ប្រភេទឈើ​មានតម្លៃ​ខ្ពស់ ចំនួន ៥០០ ហិកតា នៅខេត្តពោធិសាត់ ។

ការមានប្រសាសន៍ដូចនេះ​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ក្រុមហ៊ុន Harmony Shield International Group ផ្លូវការ​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយលោក​ លី មីង​យ៉ាង នាយករង​ក្រុមហ៊ុន Harmony Shield ប្រចាំ​កម្ពុជា ក្រុមហ៊ុន​លោក​បាន​បណ្តាក់ទុន​ប្រមាណ ២០ លាន​ដុល្លារ​អាមេរិក ដើម្បី​ដាំ​ឈើ​ធ្នង់​យក​ខ្លឹម ចំនួន ៥០០ ហិកតា នៅ​ខេត្តពោធិសាត់​ ។ សម្រាប់​ដំណាក់កាល​ដំបូង នឹង​ដាំ​ចំនួន ២០០ ហិកតា​ហើយនឹង​ពង្រីក​ជា​បន្តបន្ទាប់ ។

តាម​ធម្មតា​ឈើ​ធ្នង់​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ ទើប​ប្រមូល​ផល​បាន តែ​ខាង​ក្រុមហ៊ុន​មាន​អ្នកជំនាញ និង បច្ចេកទេស​ពិសេស​ខាង​បង្កាត់​ពូជឈើ ដោយ​ដាំ​តែ​ក្នុង​រយៈពេល ១០ ទៅ ១៥ ឆ្នាំ នឹង​ទទួលបាន​ផល ក្រោយពេល​បាន​ប្រមូល​ផល ក្រុមហ៊ុន​នឹង​នាំ​ចេញទៅ​ក្រៅប្រទេស ​។

នៅក្នុង​ឱកាស​បើក​ក្រុមហ៊ុន Harmony Shield International Group ដែរ​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការសម្រេច​មក វិនិយោគទុន​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​នេះ បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​វិស័យ​ពាណិជ្ជកម្ម ។

នៅ​ទីផ្សារ​ប្រ​ទេ​ចិន ខ្លឹម​ធ្នង់ ១ តោន​មានតម្លៃ ១ លាន​ដុល្លារ​អាមេរិក ដែល​ខ្លឹម​នេះ​គេ​យកទៅ​ធ្វើ​អង្កាំ និង គ្រឿង​លំអ​មានតម្លៃ​ផ្សេងៗ ទៀត ៕ សុថា​ត់​

ប្រភព៖ ប្រជាប្រិយ

The post ក្រុមហ៊ុនចិនវិនិយោគនៅខេត្តពោធិសាត់ ២០ លានដុល្លារ ដាំឈើធ្នង់នាំចេញ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles