ជនជាតិខ្មែរ ដែលមានសញ្ជាតិអាមេរិក ឈ្មោះនៅលើបណ្ដាញសង្គម James Sok បានធ្វើការលើកសរសើរលោក សយ សុភាពអ្នកកាសែតសារព័ត៌មានដើមអំពិលទៅលើបញ្ហាពីរ បើទោះបីជាមានការអនុញ្ញាតិ ឬភ្លើងបៃតងពី សម្ដេច ហ៊ុន សែនក្ដីឲ្យនិយាយជាសាធារណៈទៅលើ រឿងនោះក៏លោកនិយាយថា លោកពិតជាស្ងប់ស្ងែងនឹងការនិយាយនេះណាស់ ។
ក្នុងរឿងទាំងពីរនេះ ទី១ លោកបាននិយាយថា លោកគាំទ្រទៅលើរឿងដែល លោក សយ សុភាពនិយាយថា ខ្លួននឹងមិនគោរពស្ដូប ៧ មករារបស់យួនទៀតនោះទេ ។ រឿងទីពីរ ដែល សយ សុភាពនិយាយ គឺ ឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ច ៩៩ ឆ្នាំចោល ។
រឿងនេះគាត់និយាយថា សយ សុភាពនិយាយបែបនេះ រ៉ឺម៉កបុកងាប់មិនខាន ព្រោះចារកិច្ចយួនច្រើនណាស់នៅកម្ពុជា ហើយមួយទៀតដែលនិយាយថាឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ច ៩៩ ឆ្នាំរបស់វៀតណាមចោល គឹសយ សុភាពទៅដល់ទីណាក៏ឡានក្រឡាប់ងាប់ដែរ ដោយសារតែរឿងនេះ ជារឿងគ្រោះថ្នាក់ណាស់ ។

តែយ៉ាងណាក៏ដោយនេះជាសម្ដីផ្លោងមួយ ដែលលោក James Sok បានវិភាគថាមកពីមានការអនុញ្ញាតិពី នាយករដ្ឋមន្រ្តី ហ៊ុន សែនទើបសយ សុភាពហ៊ាននិយាយបែបនេះ ហើយចាត់ទុកថា នេះជាសម្ដីផ្លោងផ្នែកនយោបាយការទូតរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់វៀតណាម ។
លោក សយ សុភាព អះអាងថា កម្ពុជា និងវៀតណាម ដើរដល់ផ្លូវបំបែកហើយព្រោះ…(វីដេអូបកស្រាយ)
លោក សយ សុភាព រិះគន់ឥរិយាបថក្រអឺតក្រទម រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh ចំពោះមេដឹកនាំកម្ពុជា ដែលលោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១២ តើវៀតណាមធ្វើយ៉ាងដូចម្ដេចពិសេស រដ្ឋមន្រ្តីការបរទេស វៀន ប៊ិន ម៉ិញ ដែលជាកូនរបស់ ងៀន កឺថាច់ ។
លោកបានបន្ដថា ក្នុងនោះវៀតណាមបានប្រើប្រាស់ខ្នងបង្អែកសហរដ្ឋអាមេរិក ហើយប្រទេសហ្វីលីពីន ជាអ្នកចេញមុខក្នុងរឿងនេះ ដោយលោកបានបញ្ជាក់ថា វៀតណាមមានឧបាយកលមិនល្អចំពោះកម្ពុជា ដោយផ្អែកលើយុទ្ធសាស្រ្តដែលបញ្ជាក់ក្នុងវីដេអូ ។
លោកបានបញ្ជាក់ទៀតថា នេះជាការតេស្ដសាកល្បងរបស់បក្សកាន់អំណាចកម្ពុជា តើនៅស្ដាប់តាមវៀតណាមដូចឡាវដែរទេ តែលោកថា កម្ពុជាឯករាជ្យមិនស្ដាប់ទេ ហើយចរិតក្រអឺតក្រទមខ្លាំងណាស់ចំពោះ រដ្ឋមន្រ្តីការបរទេសវៀតណាមម្នាក់នេះ ។
លោកបានបញ្ជាក់ហើយថា ក្នុងរឿងនេះបានធ្វើឲ្យកម្ពុជាក្លាយជាជនរងគ្រោះនៅឥណ្ឌូចិន ដោយសារតែឧបាយកលវៀតណាម មកលើកម្ពុជាមិនល្អនេះ ហើយត្រូវបានអន្តរជាតិភាន់ច្រឡំយ៉ាងខ្លាំងមកលើកម្ពុជា នាឆ្នាំ២០១២ នោះ ។
លោកសយ សុភាពបានរិះគន់ចំៗទៅលើរដ្ឋមន្រ្តីការបរទេសរបស់វៀតណាម ចំពោះអាកប្បកិរិយាក្រអឺតក្រទមនេះមកលើនាយករដ្ឋមន្រ្តីកម្ពុជាថាមិនអាចទទួលយកបានឡើយ ព្រោះកម្ពុជាមិនឋិតក្រោមអាណានិគមរបស់វៀតណាមនោះឡើយ ។
លោកបានបញ្ជាក់ថា កម្ពុជាមិនមែននៅក្នុងឥណ្ឌូចិននោះទេ វាគ្រាន់តែជាភូមិសាស្រ្តដែលកម្ពុជាមានឯករាជ្យរបស់ខ្លួនប៉ុណ្ណោះ ហើយលោកបានបញ្ជាក់ទៀតថា កម្ពុជាមិនឋិតក្រោមការលើកបន្ដុបរបស់វៀតណាមមកលើកម្ពុជានោះឡើយ ព្រោះនាយករដ្ឋមន្រ្តីកម្ពុជាគឺជាប់ដោយការបោះឆ្នោត ។
លោកថា កម្ពុជាកំពុងឃ្លាំមើលនាវារបស់អាមេរិក នៅក្នុងទឹកដីវៀតណាម ឯវៀតណាមក៏កំពុងឃ្លាំមើលសមយុទ្ធយោធារបស់កម្ពុជាក្រោមការជ្រោមជ្រែងពីចិនផងដែរ ដែលប្រការនេះ គឺជាប្រការគ្រោះថ្នាក់បំផុត ដោយលោកបាននិយាយថា នាវាដែលដឹកមកនោះ គឺប្រាកដជាអាវុធមិនខាន ហើយបន្ទាប់ពីនាវាទៅវិញ ក៏មិនមែនដឹកគ្រាប់ទៅវិញនោះដែរ គឺប្រាកដជាទុកនៅទឹកដីវៀតណាមជាមិនខាន ។
លោក សយ សុភាពបានបញ្ជាក់ទៀតថា វៀតណាម និងអាមេរិក នឹងរួមសហការគ្នាដើម្បីផ្ដួលរំលំកម្ពុជាមិនខាន ព្រោះជារួមគឺកម្ពុជាជាឆ្អឹងស្លាក់បំពង់ករបស់វៀតណាម និងអាមេរិក ដោយមានការជ្រោមជ្រែងពីចិន ព្រោះដោយសារតែចិនបានចូលមកកម្ពុជាកាន់តែច្រើន ដើម្បីទប់ទល់ស្ថានភាពនេះ ។
លោកបានបញ្ជាក់ថាកម្ពុជាក៏គិតយ៉ាងដូច្នេះដែរថា វៀតណាមក៏ជាឆ្អឹងស្លាក់បំពង់កកម្ពុជាផងដែរ រីឯសហរដ្ឋអាមេរិកក៏ជាឆ្អឹងស្លាក់បំពង់ករបស់កម្ពុជាផងដែរ ដោយបង្កើតជាកូនខ្មោចដើម្បីបំផ្លាញ (មិនដឹងថាអ្នកណាឲ្យច្បាស់លាស់) ។
លោកបាននិយាយទៀតថា កម្ពុជាអត់មានប្រឆាំងអាមេរិក ឬមហាអំណាចលោកសេរីនោះទេ ដោយលោកបាននិយាយថា កម្ពុជាត្រូវការស្ពាន ត្រូវការរស់ និងសេរីភាពខួរក្បាលផងដែរ ក្នុងលក្ខខណ្ឌនេះ បើទោះជាមានហូបក៏ដោយចុះ ។
លោកបាននិយាយថា កម្ពុជានិងវៀតណាមត្រូវបានដើរដល់ផ្លូវបំបែកហើយ ព្រោះតែភូមិសាស្រ្តនយោបាយ ខ្មែរមិនអាចទទួលយកបាននូវការក្រអឺតក្រទមរបស់វៀតណាមចំពោះកម្ពុជាដោយដាក់ប្រទេសកម្ពុជាចូលទៅសហព័ន្ធឥណ្ឌូចិននោះទេ ។
លោកថា វៀតណាមខឹងកម្ពុជាសម្បើមណាស់ ព្រោះតែកម្ពុជាមានសាច់ដុំ ដែលមានចិនជួយការពារកម្ពុជា ដែលកម្ពុជាទទួលរងឥទ្ធិពលពីវៀតណាមនិងថៃ ៤០០ឆ្នាំមកហើយ អស់ពីវៀតណាម ទៅថៃ អស់ពីថៃ ចូលដល់វៀតណាម ដល់បារាំងចូលមកលើកទាំងអស់ឲ្យខាងវៀតណាម ។
ត្រង់ចំណុចនេះ ហើយដែលចុងក្រោយគឺ ហូ ជីមិញ បានបង្កើតខ្មែរវៀតមិញ ដើម្បីត្រួតត្រាកម្ពុជា តែត្រូវបានបរាជ័យដោយសារតែមានវត្តមានរបស់ចិនជាអ្នកជួយជ្រោមជ្រែងពីក្រោយ ផងដែរ ។
លោកថា កម្ពុជាមានប្រវត្តិជួយវៀតណាម ជួយរហូតដល់ក្រខ្លួនឯងទៀតផង ក្នុងសម័យមុនៗ ដោយលោកបានបញ្ជាក់ថា គុណបំណាច់កម្ពុជាមិនស្មើកម្ពុជាជួយវៀតណាមនោះទេ ។
លោកបាននិយាយទៀតថា លោកមិនគោរពស្ដូប ៧ មករារបស់វៀតណាមនោះទេ ហើយលោកបានបញ្ជាក់ថា ប្រសិនបើមាននណា ឬអភិបាលខេត្តណាគោរពស្ដូប ៧ មករា គឺពលរដ្ឋខ្មែរនឹងធ្វើការរិះគន់ ពេបជ្រាយមិនខាន ដោយលោកបានបញ្ជាក់ថាខ្លួននឹងមិនគោរពស្ដូប ៧ មករាជាដាច់ខាត ។
ប្រភព៖ វីដេអូ DAP_News
The post លោក សយ សុភាព ថាមិនគោរពស្ដូប៧មករា និងស្នើរឲ្យរដ្ឋាភិបាលលុបកិច្ចសន្យាដីសម្បទាន ៩៩ឆ្នាំ (វីដេអូ) appeared first on Khmer Readers.