Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

កែវ រំចង់ឡើងវ៉ៃវិញ! នឹកឃើញចរិតមើលងាយរបស់កីឡាករថៃ Iquezang ភ្លាម(វីដេអូ)

$
0
0

បើយើងក្រឡេកមើលអតីតកាលរបស់កីឡាករល្បីឈ្មោះ កែវ រំចង់ ដែលនឹងឡើងប្រកួតជាមួយកីឡាករថៃ ក្នុងប្រភេទទម្ងន់ ៧៥ គីឡូក្រាម ស្រាប់តែយើងនឹកឃើញដល់កីឡាករថៃ Iquezang របស់ថៃភ្លាម ដែលកាលពីឆ្នាំ២០១៦ កីឡាកររូបនេះ ត្រូវបានទទួលបរាជ័យដោយពិន្ទុ នៅសៃវៀន Thai Fight Countdown 2016 ដោយកីឡាករ កែវ រំចង់ពេលនោះ ។

ងាកមកកីឡាករជួរមុខរបស់កម្ពុជា រឿង សោភ័ណ្ឌឯណោះវិញ ក្ដៅស្លឹកត្រចៀក និងចង់វ៉ៃជាមួយកីឡាករ កីឡាករថៃ Iquezang ភ្លាមដោយសារចរិតឌឺដងរបស់កីឡាកររូបនេះ ពិតជាមិនគួរឲ្យគោរពទាល់តែសោះ ដែលសារព័ត៌មានសប្បាយបានចុះផ្សាយភ្លាមៗកាលពីពេលកន្លងទៅ អស់ជិត ៦ ខែកន្លងទៅនេះ ។

បើតាមបណ្ដាញសង្គមហ្វេសប៊ុកក៏បានបង្ហោះផងដែរថា កីឡាកររូបនេះ ឌឺដងតាំងពីដំបូងមកម្លេះ មុននឹងកែវ រំចង់ឡើងទៅសងសឹក ដោយ Iquezang Korrungthanakeat បាននិយាយថា ៖  «ថ្ងៃទី31នេះគេស៊ូស្លាប់ហើយគេមិនឲ្យកែវរុំចង់មើលងាយគេទេគេនឹងវ៉ៃឲ្យដឹងដៃម្ដងគេថាកែវរុំចង់គិតខុសហើយម្តងនេះចង់មកសងសឹក»

សារព័ត៌មានសប្បាយបានសរសេរយ៉ាងដូច្នេះថា ៖

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ជួរ​មុខ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ថា​ខ្លួន​ពិត​ជា​មិន​ពេញ​​ចិត្ត​​ការ​ឌឺ​ដង​របស់​កីឡាករ​ថៃ​ Iquezang​ នៅ​ពេល​ប្រកួត​នោះ​ឡើយ​ ជាក់​ស្ដែង​ការ​ប្រកួត​កន្លង​ទៅ​ជាមួយ​កីឡាករ​កម្ពុជា​តែ​ម្ដង​ ហាក់​ដូច​ជា​មើលងាយ​គេ​ខ្លាំង​ណាស់។​

កីឡាករ​ រឿង​ សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ម្សិលមិញ​(កាលពីថ្ងៃ ០៩ កក្កដា ២០១៧) នេះ​ថា​ បើ​មាន​ខាង​ស្ថានីយ​ទូរទស្សន៍​ណា​មួយ​ អាច​រៀបចំ​ឲ្យ​រូប​គេ​បាន​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​កំពូល​ឌឺ​ Iquezang ​នេះ​ លោក​ពិត​ជា​អរគុណ​ណាស់​ ព្រោះ​ខ្លួន​ចង់​វ៉ៃ​ឲ្យ​គេ​ដឹង​ថា​គុន​ខ្មែរ​មិន​ធម្មតា​នោះ​ទេ។​ ខាង​ភាគី​ថៃ​ក៏​អាច​ហៅ​រូប​គេ​(រឿង​ សោភ័ណ្ឌ)​ទៅ​ប្រកួត​ជា​មួយ​ Iquezang​ នៅ​ឯ​ទី​នោះ​ក៏​បាន​ដែរ​ គឺ​គេ​បើក​ទ្វា​ផ្ទះ​ស្វាគមន៍​ ២៤​ម៉ោង​ ហើយ​ឲ្យ​តែ​ផ្ដល់​តម្លៃ​ខ្លួន​សមរម្យ។​​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​បន្ថែម​ទៀត​ថា​ ខ្លួន​ពិត​ជា​មិន​ខ្លាច​នឹង​ប៉ះ​កីឡាករ​ថៃ​ខាង​លើ​នោះ​ទេ​ ឲ្យ​តែ​ទម្ងន់​ដូច​គ្នា​គឺ​អាច​ប្រកួត​បាន។​ បើ​សិន​ជា​មាន​ការ​ប្រកួត​មែន​ខ្លួន​នឹង​ចំណាយ​ពេល​១ខែ​សម្រាប់​ហ្វឹកហាត់​ ដោយ​មិន​ទទួល​ការ​ប្រកួត​នៅ​តាម​សង្វៀន​នានា​ក្នុង​ស្រុក​នោះ​ឡើយ។​ ចំពោះ​ការ​ប្រកួត​នេះ​ច្បាស់​ជា​ល្អ​មើល​ បើ​ទោះ​ជា​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ​គឺ​ដឹង​តែ​ល្អ​មើល​តែ​ម្ដង​ ហើយ​នឹង​វ៉ៃ​ឲ្យ​សម​នឹង​ពាក្យ​ថា​ «យើង​ទៅ​សុំ​គេ​វ៉ៃ​»៕

The post កែវ រំចង់ឡើងវ៉ៃវិញ! នឹកឃើញចរិតមើលងាយរបស់កីឡាករថៃ Iquezang ភ្លាម(វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles