ជម្លោះរវាង ម្ចាស់សារព័ត៌មានទាន់ហេតុការណ៍ សុវណ្ណ រិទ្ធី និង សាន ប៊ុនធឿន ក្នុងការឌឺដងគ្នា មិនទាន់ចបង់នៅឡើយទេ ថែមទាំងមាន Page មួយចំនួនបានធ្វើការកាត់តវីដេអូត្រូលពេញបណ្ដាញសង្គម ដោយសុវណ្ណ រិទ្ធី បានធ្វើការនិយាយក្នុងវីដេអូ Live ថាចង់បបួល លោក សាន ប៊ុនធឿន ចាងហ្វាងកាសែត សម្លេងស្នេហាជាតិ និងចូលចិត្តផឹកស្រាបៀ ABC ឡើងសៃវៀនប្រដាល់ CTN ឬប៉ុស្ដិ៍ណាក៏បាន វ៉ៃដាក់ក្ដារម្ឈូស ។
បើយោងតាមប្រភពនៃបណ្ដាញសង្គមហ្វេសប៊ុក ដែល Page ត្រូលពូម៉ូតូឌុប ចែកចាយបន្ដដោយជីវិតក្មេង កំព្រាឪពុក បានធ្វើការបង្ហោះខ្សែវីដេអូនេះ ដោយលោក សុវណ្ណ រិទ្ធី បានធ្វើការរិះគន់ទៅលើលោក សាន ប៊ុនធឿនកាលមានជម្លោះជាមួយ កញ្ញា ធី សុវណ្ណថា ដែលជាសកម្មជនជិតស្និទ្ធរបស់បក្សកាន់អំណាច និងបានសុំទោសកញ្ញា និងថែមទាំងឲ្យស្រាបៀ ABC ទៀតផង ដោយខ្លាចគេដែរ ។
ងាកមកចាងហ្វាងកាសែត សម្លេងស្នេហាជាតិម្ដង លោក សាន ប៊ុនធឿន ក៏បាននិយាយថា ការលើកលែងទោស និងការចាប់ខ្លួននោះ គឺមកពីស្រាជាអ្នកនិយាយមិនមែនលោកនិយាយឡើយ ក្នុងទំនងជាស្រវឹងស្រាតិចៗផង និងពាក់វ៉ែនតាខ្មៅ ។
ទន្ទឹមនឹងពេលនោះផងដែរ សារកាត់ត លោក សាន ប៊ុនធឿន បានបបួល សុវណ្ណ រិទ្ធីបាញ់គ្នាដោយប្រើប្រាស់កាំភ្លើង ៩១១ ដើម្បីបាញ់គ្នាសាកល្បង ដោយលោកចាងហ្វាងកាសែតរូបនេះ អះអាងថា បើមិនធ្វើខ្លាំងខ្លះ ក្មេងមើលងាយខ្លួន ។
លោក សុវណ្ណ រិទ្ធីបាននិយាយបន្ដថា លោកមិនចេះបាញ់ស្អីទេ តែបើវ៉ៃគ្នាលោកថាដាក់លើសៃវៀនណាក៏បានដែរ CTN ក៏បាន ប៉ុស្ដិ៍ណាក៏បានដែរ ដាក់ពាក្យឡើងវ៉ៃទៅ ហើយលោកថែមទាំងនិយាយថា វ៉ៃដាក់ក្ដាម្ឈូសក៏បានដែរ បើសិនជាឡើងវ៉ៃ ។
ជាក់ស្ដែងលោកសាន ប៊ុនធឿនបានតបតទៅវិញថា វ៉ៃម៉ោងប៉ុន្មានក៏បានដែរ ហើយថាទៀតថា ខ្លួនមានគីឡូធំជាង បើឡើងវ៉ៃខ្លួនយកតែពាក់កណ្ដាលទេ ព្រោះថា គីឡូរបស់ខ្លួនធ្ងន់ជាង រហូតដល់និយាយថា អួតខ្លួនទាត់ អេភូថង មួយជើងដួលទៀតផង ។
មិនត្រឹមតែប៉ុណ្ណោះ សាន ប៊ុនធឿនបាននិយាយថា នួន ភារម្យ សេន ប៊ុនថេន ក៏ទប់មិនជាប់ផង ដោយអួតថាខ្លួនអ្នកប្រដាល់ជំរុំធ្លាប់វ៉ៃជាមួយថៃច្រើនណាស់ ទៀតផង ។
សុវណ្ណ រិទ្ធីនិយាយថា ខ្លួនមិនជឿទេថា មួយដៃងាប់នោះទេ ធំប៉ុណ្ណឹងដែរ មាឌប៉ុណ្ណឹងដែរមិនសមនោះឡើយ លោកថាបើចង់សាកមើល៍ ។
The post សុវណ្ណ រិទ្ធី ម្ចាស់ TVFB បបួលអ្នកកាសែត សាន ប៊ុនធឿន ឡើងសៃវៀន ប្រដាល់វៃដាក់ក្ដាម្ឈូស appeared first on Khmer Readers.