ប្រភព DNT News ៖ បន្ទាប់ពីកញ្ញា ធី សុវណ្ណថា ដែលសាធារណៈជនស្គាល់ថា ជាតារានយោបាយយ៉ាងល្បីឈ្មោះ ត្រូវបានគណៈកម្មការ ជ្រើសរើសយកទៅប្រកួតសម្រស់នៅប្រទេសកូរ៉េដោយស្វ័យប្រវត្ដិមក គេសង្កេតឃើញថា មួយរយៈនេះនាងកាន់តែប្រឡូកចូលក្នុងវិថីសិល្បៈយ៉ាងជ្រៅ ។
មហាជនជាច្រើនបានទៅកាន់ផ្សារទំនើបអ៊ីអនម៉ល កាលពីប៉ុន្មានថ្ងៃមុនមានការភ្ញាក់ផ្អើលជាខ្លាំងគ្រាដែលបានឃើញ តារាទើបនឹងរះធី សុវណ្ណថា ដើរបង្ហាញម៉ូដផលិតផលគ្រឿងសម្អាងមួយប្រភេទដែលគេបានដឹងថា ជារបស់កញ្ញាឌួង ហ្សូរីដា ។
អ្វីដែលធ្វើឱ្យគេសឹងតែមិនជឿនោះគឺនាងបានតុបតែខ្លួនយ៉ាងស្រស់ស្អាតជាមួយនិងដំណើរដ៏សមសួនមិនខុសពីតារាដើរម៉ូដអាជីពនោះទេ។ខណៈកម្មវិធីនេះមានការចូលរួមសុទ្ធតែតារាល្បីដូចជា អ្នកនាងចន ច័ន្ទលក្ខិណា, យ៉ែម ស្រីពេជ្រ, អ៊ឹង និមល និងអាចិន ជាដើម ។
ជាមួយព្រឹត្ដិការណ៍នេះក៏មានអ្នកទស្សនាខ្សឹបខ្សៀវគ្នា អ្នកខ្លះលាន់មាត់ថា ”មិននឹកស្មានថាធី សុវណ្ណថា ស្រស់ស្អាតដល់ថ្នាក់ហ្នឹងសោះ តើនាងពិតជាចូលសិល្បៈមែនឬ?
គួរបញ្ជាក់ថា កម្មវិធីដែលកញ្ញាធី សុវណ្ណថា ត្រៀមទៅប្រកួតនៅប្រទេសកូរ៉េឈ្មោះថា ការប្រឡងសម្រស់អន្តរជាតិ Queen of the Spa ត្រូវប្រកួតជាផ្លូវការនៅប្រទេសកូរ៉េនៅថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៨នាពេលឆាប់ៗខាងមុខនេះ ។
បេក្ខនារីចូលរួមមិនសំដៅលើនៅលីវ ឬរៀបការរួចទេ គ្រាន់តែមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៣៥ ។ ក្រៅពីមានរូបសម្រស់ស្អាត ពួកគាត់ត្រូវមានកិរិយាមារយាទល្អផងដែរ។ ក្នុងនោះកម្ពុជាគ្រោងនឹងនាំស្ត្រីខ្មែរចំនួន១៥រូបចេញទៅប្រទេសកូរ៉េ ដើម្បីដណ្ដើមយកជ័យលាភី៦ម៉ឺនដុល្លារ បូកនិងម្កុដពេជ្រមានតម្លៃជាង៣ម៉ឺនដុល្លារ ៕
ប្រភព៖ DNT-News
The post អីយ៉ាស់! ធី សុវណ្ណថា ត្រៀមទៅប្រកួត ការប្រឡងសម្រស់អន្តរជាតិ នៅកូរ៉េខែក្រោយ appeared first on Khmer Readers.