Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​ណា​ខ្លះ​ ដែល​គ្រង​ខ្សែក្រវាត់​ ក្នុង​ឆ្នាំ​២០១៧​

$
0
0

Sabay​ នឹង​បង្ហាញ​ថា​តើ​កីឡាករ​រូប​ណា​ខ្លះ​ដែល​បាន​ឈ្នះ​ខ្សែក្រវាត់​នៅ​តាម​បណ្ដា​សង្វៀន​នានា​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​ នេះ។​ ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​ជើង​ខ្លាំង​ពីរ​រូបដែល​គ្រង​ខ្សែក្រវាត់​ដល់​ទៅ​២គ្រឿង​ នោះ​គឺ​ ឃីម​ ឌីម៉ា​ និង​ កីឡាករ​ ផាន់​ គ្រាន់​។​ សម្រាប់​ រឿង​ សោភ័ណ្ឌ​ នៅ​សល់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​សង្វៀន​ CNC ​បន្ត​ទៀត ​នឹង​ត្រូវ​ធ្វើ​ឡើង​ថ្ងៃ​ទី៣០​ ខែ​ធ្នូ​ ហើយ​បើ​ឈ្នះ​នោះ​និង​បន្ត​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រខែ​មករា​ ឆ្នាំ​២០១៨​ទៀត​ ដូច្នេះ​បើ​គេ​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​៦៩គីឡូក្រាម​មួយ​ទៀត​ក៏​មិន​អាច​រៀប​បញ្ចូល​ដូច​កីឡាករ​កម្ពុជា​ខាង​លើ​នោះ​ដែរ ៕​

សង្វៀន​អាស៊ីអាគ្នេយ៍

១.​ ឃីម​ ឌីម៉ា​ ឈ្នះ​ខ្សែក្រវាត់​ស្រាបៀ​ Cambodia​ ទម្ងន់​ ៦៣,៥​ គីឡូក្រាម ​(ខែ​មីនា​ ២០១៧)​

២.​ ផាន់​ គ្រាន់ ​ឈ្នះ​ខ្សែក្រវាត់​ Carabao​ ទម្ងន់​ ទម្ងន់​ ៦៣,៥​ គីឡូក្រាម ​(ខែ​ធ្នូ​ ២០១៧)​

៣.​ ជា​ សំនៀង​ ឈ្នះ​ខ្សែក្រវាត់​ Barrley Black​ ទម្ងន់​ ៦៥​ គីឡូក្រាម ​(ខែ​ធ្នូ​ ២០១៧)​

សង្វៀន​បាយ័ន​

១.​ ផាន់​ គ្រាន់​ ឈ្នះ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៦៥​គីឡូក្រាម​ (ខែ​កញ្ញា​ ២០១៧)​

២.​ មុត​ ខ្លឹមខ្មៅ​ ឈ្នះ​ខ្សែក្រវាត់​ស្រាបៀ​លីអូ​ ទម្ងន់​ ៦៥​គីឡូក្រាម​ (ខែ​តុលា​ ២០១៧)​

សង្វៀន​ CNC

១.​ ឃីម​ ឌីម៉ា​ ឈ្នះ​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​ ទម្ងន់​ ៦៣,៥​ គីឡូក្រាម ​(ខែ​មិថុនា​ ២០១៧)​

សង្វៀន​ PNN​

១.​ ពេជ្រ ​ម្ទេសខ្មាំង​ ឈ្នះ​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​ ទម្ងន់​៥៧​គីឡូក្រាម​ (ខែ​មីនា​ ២០១៧)​

សង្វៀន​ប៉ុស្តិ៍លេខ៥​ កម្មវិធី​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី១​(ពហុ​កីឡដ្ឋាន​ជាតិ)​

បញ្ជាក់​ខ្សែក្រវាត់​នេះ​ប្រកួត​តែ​១ដង​ហើយ​ឈ្នះ​តែ​ម្ដង​ខុស​ពី​ខ្សែក្រវាត់​ខាង​ដែល​គេ​ប្រកួត​សន្សំពិន្ទុ​

១.​ សូត្រ​ ប៊ុតធី​ ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​

២.​ ឌុម​ កែវដា​ ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៦៣,៥​ គីឡូក្រាម​

៣.​ រឿង​ សោភ័ណ្ឌ​ ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៦៩​គីឡូក្រាម​

៤. ​ព្រំ​ សំណាង​ ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ ៧១​គីឡូក្រាម​

ប្រភព៖ Sabay

The post អ្នក​ប្រដាល់​គុន​ខ្មែរ​រូប​ណា​ខ្លះ​ ដែល​គ្រង​ខ្សែក្រវាត់​ ក្នុង​ឆ្នាំ​២០១៧​ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles