Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

បែកធ្លាយ! ចៅអធិការវត្តរំដួលបាត់ដំបង ចង់នែបនិត្យស្រីស្នេហ៍មួយយប់១០ដង ទើបស្កប់ចិន្ដា

$
0
0

លើលោកនេះ មនុស្សទាំងឡាយតែងតែគោរពព្រះសង្ឃក្នុងសំណាក់របស់ព្រះពុទ្ធសាសនា ដែលពិសេសគឺប្រជាពលរដ្ឋខ្មែរទូទៅ គេតែងយកចិត្តទុកដាក់នឹងព្រះសង្ឃ ដោយពួកគេគិតថា ការធ្វើបុណ្យជាមួយព្រះសង្ឃគឺធ្វើឲ្យពួកគេកកើតក្នុងឋានបរមសុខ មានឋានសួគ៌ ឋានទេវតា ឬកើតជាព្រះឥន្ទ្រជាដើម ។

ដោយឡែកចំពោះសង្ឃនៅក្នុងប្រទេសកម្ពុជាវិញ ហាក់ដូចជាកំពុងបន្ថោកតម្លៃសាសនារបស់ខ្លួនកាន់នោះបន្ដិចម្ដងៗរហូតដល់ហ៊ានសឹកទាំងស្លៀកស្បង់ ទាក់ទងស្រីស្នេហ៍ រហូតមានបែកធ្លាយដេកតាមកុដិជាមួយគ្នា មានពេលខ្លះក៏មានកូន មានចៅរំលូតថែមទៀតដូចរឿងរ៉ាវរបស់ សង្ឃកំហូច គ្រូសូត្រស្ដាំនៅវត្តស្វាយជ្រុំមានឈ្មោះថា លន់ សុវណ្ណដា ដែលអាងមានខ្នងធំហើយ ទើបករណីរំលោភអនីតិជន មានកូនដល់ទៅពីរដង គ្មានអ្នកចាត់ការទាល់តែសោះ ។

រឿងរ៉ាវមួយផ្សេងទៀតស្រដៀងគ្នានេះដែរ មានសង្ឃមួយអង្គដែលជានិស្សិតសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ និងជាចៅអធិការវត្តរំដួលខេត្តបាត់ដំបងផងនោះ បានធ្វើការឆាតជាមួយស្រីស្នេហ៍ ដែលមុនដំបូងសុំត្រឹមជាបងប្រុសរហូតលោកថាមានចិត្តស្រឡាញ់ ដោយទ្រាំមិនបាននឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ។

លោកបាននិយាយក្នុងសារទៀតថា ប្រសិនបើនាងបានជាគូរស្នេហ៍ រួមមេត្រីយ៉ាងតិចក៏ ១០ដងដែរក្នុងមួយយប់ ដោយនាងខាងស្រីនោះ ក៏បាននិយាយសុំ ៥ ដងបានហើយ តែលោកថាមិនព្រមដាច់ខាត ព្រោះស្រឡាញ់ខ្លាំងពេក ទ្រាំមិនបាន ។ តែនេះគ្រាន់តែជាឆាតប៉ុណ្ណោះ នៅក្នុង Facebook តែការពិតយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ សូមពិនិត្យដំណើររឿងក្នុងសារ ដែលបែកធ្លាយនៅខាងក្រោមនេះ ៖

សារសុំស្គាល់គ្នាដំបូង

ប្រភព៖ Facebook

The post បែកធ្លាយ! ចៅអធិការវត្តរំដួលបាត់ដំបង ចង់នែបនិត្យស្រីស្នេហ៍មួយយប់១០ដង ទើបស្កប់ចិន្ដា appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles