(ភ្នំពេញ)៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់ព្រះចេស្តាព្រះមហាក្សត្រថា បានសោយទឹកនោមរបស់វៀតណាម ក្រៅពីនាយករដ្ឋមន្រ្តី និងប្រជាជនខ្មែរ។ (សូមទស្សនាវិដេអូនៃការប្រមាថរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ)

ការប្រមាថដ៏ធ្ងន់ធ្ងររបស់សង្ឃ ប៊ុត ប៊ុនតិញ បែបនេះ នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុអាស៊ីសេរី ដែលជារបស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានសង្ឃដីកាយ៉ាងដូច្នេះថា «រាល់ថ្ងៃនេះ ខ្មែរភ្នំពេញ និងខ្មែរនៅតាមបណ្តាខេត្តមួយចំនួនទៀតផឹកទឹកនោមយួនទេ គេនោម គេជុះដាក់ទន្លេ ហើយយើងយកទឹកទន្លេដែលបកមកក្បែរវាំងហ្នឹង កន្លែងប្រសព្វទឹកចាក់មកក្បែវាំងហ្នឹង អញ្ចឹងអ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក តែអត្មាអ្នកសៀមរាបអត់មានផឹកទេ គឺជីកអណ្តូងផឹក»។
ការប្រមាថរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺជាទង្វើដែលប្រជាពលរដ្ឋខ្មែរមិនអាចទទួលបានឡើយ និងទង្វើញុះញង់រើសអើងពូជសាសន៍ ព្រមទាំងហាក់ដូចជាផ្គើននឹងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលទើបនឹងធ្វើវិសោធនកម្មថ្មី ត្រង់ចំណុចប្រមាថព្រះមហាក្សត្រ ហើយឆ្លងផុតដំណាក់កាលព្រឹទ្ធសភា។ បើតាមច្បាប់នេះ ការប្រមាថអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លាន ដល់១០លានរៀល។
វិសោធនកម្មច្បាប់នេះ បានចែងយ៉ាងដូច្នេះថា៖ «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕
ប្រភព៖ Fresh News
The post ប៊ុត ប៊ុនតិញ ៖ អ្នកដែលផឹកទឹកនោមយួន មិនមែនតែនាយករដ្ឋមន្រ្តីទេ ស្តេចហ្នឹងក៏ផឹក appeared first on Khmer Readers.