គណបក្សប្រឆាំង គួរសួរខ្លួនឯងថា «តើគេបានធ្វើអ្វីខ្លះ សម្រាប់ប្រទេសកម្ពុជា» មិនមែនសួរថា «តើប្រទេសកម្ពុជា បានធ្វើអ្វីខ្លះសម្រាប់ខ្លួននោះឡើយ»
បើយោងតាមសេចក្តីរាយការណ៍របស់កាសែត វ៉ាស៊ីនតោន ប៉ុស្ត៍ (Washington Post) ចេញផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះបានឱ្យដឹងថា ក្រុមអង្គការមនុស្សធម៌អន្តជាតិ បានព្រមានថាការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ដែលកំពុងធ្វើឱ្យប្រជាជនកូរ៉េខាងជើង ទទួលរងគ្រោះ ក្នុងខណៈដែលរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន មិនមានសញ្ញាណាមួយថា បានទទួលរងផលប៉ះពាល់ ដោយការដាក់ទណ្ឌកម្មនេះឡើយ។
កាសែត វ៉ាស៊ីនតោន ប៉ុស្ត៍ បានរាយការការណ៍ថា ប្រជាជនកូរ៉េខាងជើងប្រមាណ៧០ភាគរយ ក្នុងចំណោមប្រជាជនជាង ២៥លាននាក់ កំពុងប្រឈមមុខនឹង «ភាពអសន្តិសុខផ្នែកស្បៀងអាហារ» ហើយកំពុងតស៊ូទប់ទល់ ជាមួយភាពអត់ឃ្លាន ដែលធ្វើឱ្យកុមារម្នាក់ ក្នុងចំណោមកុមារ៤នាក់ ប្រឈមមុខនឹងជម្ងឺក្រិន ដោយកង្វះអាហារូបឋមទៀតផង។
«វាគឺជាការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងការក្រើនរំឭកដល់ក្រុមប្រឹក្សាសន្តិសុខ (អង្គការសហប្រជាជាតិ) ថា គេគួរតែធ្វើការវាយតម្លៃ ឱ្យទូលំទូលាយមួយ ទៅលើផលប៉ះពាល់ ដែលអាចកើតឡើងដោយសារ ការដាក់ទណ្ឌកម្មរបស់គេ។» លោក ថូម៉ាស អូជា ឃ្វីនតាណា (Tomás Ojea Quintana) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីអំពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង បាននិយាយប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
«ការដាក់ទណ្ឌកម្មទាំងនេះ មិនមែនសំដៅចំពោះ (ប្រជាជនសាមញ្ញ)នោះទេ ប៉ុន្តែពួកគេទីបំផុត ក្លាយជាជនរងគ្រោះដោយសារការដាក់ទណ្ឌកម្ម អន្តរជាតិទៅវិញ។» លោកស្រី ខេត លូស (Keith Luse) នាយកប្រតិបត្តិគណកម្មាធិការជាតិ ស្តីពីកូរ៉េខាងជើង ដែលបានគ្រប់គ្រងអង្គការមនុស្សធម៌ជាច្រើន បាននិយាយបន្ថែម។
គួររំឭកថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អង្គការសហប្រជាជាតិ ដែលនាំមុខដោយសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើកូរ៉េខាងជើង ដើម្បីបង្ខំឱ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីផលិត អាវុធនុយក្លេអ៊ែររបស់ខ្លួន។
នៅចម្ងាយប្រមាណ ៣៧៨៩គីឡូម៉ែត្រ ពីកូរ៉េខាងជើង នៅប្រទេសកម្ពុជាឯណេះវិញ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ក៏កំពុងព្រួតដៃគ្នា គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសកម្ពុជាដែរ។ ទោះបីជាយ៉ាងណា ប្រទេសកម្ពុជា មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរ ដូចនៅកូរ៉េខាងជើងនោះឡើយ។ មិនតែប៉ុណ្ណោះ ប្រទេសកម្ពុជា ថែមទាំងជួយសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់ នៃការទម្លាក់គ្រាប់បែក របស់អាមេរិកមកលើប្រទេសកម្ពុជា ក្នុងសម័យសង្គ្រាមទៀតផង។
ជាការពិតណាស់ ការគំរាមដាក់ទណ្ឌកម្ម មកលើប្រទេសកម្ពុជា ដោយសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប គ្មានអ្វីក្រៅពីដោយសារ រាជរដ្ឋាភិបាលកម្ពុជា ព្យាយាមការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋរបស់ខ្លួន ពីការគំរាមកំហែង នៃការប៉ុនប៉ងធ្វើ«បដិវត្តន៍ពណ៌» ផ្តួលរំលំរដ្ឋាភិបាល ដោយអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល រំលាយចោលកាលពីខែវិច្ឆិកាកន្លងទៅនោះឡើយ។

គួរំឭកថា ក្នុងអំឡុងពេល នៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតី នៅសហរដ្ឋអាមេរិកនៅរដ្ឋអារីហ្សូណា នៅឆ្នាំ២០០៨ ស្ត្រីអាមេរិកាំងវ័យចំណាស់ម្នាក់ បានស្ទុះមកចាប់យកម៉ៃក្រូហ្វូន ហើយប្រកាសប្រាប់លោក ចន ម៉ាក់ខេន និងសាធារណជនថា លោក បារ៉ាក់ អូបាម៉ា គឺជាជនជាតិមូស្លីម មកពីទ្វីបអាហ្វ្រ៊ីក ហើយមិនមែនជាជនជាតិអាមេរិកាំងឡើយ។ លោក ចន ម៉ាក់ខេន បានឆ្លើយតបវិញថា៖ «អត់ទេ លោកស្រី! លោកស្រីនិយាយមិនត្រូវទេ (តាមពិត) លោកអូបាម៉ា គឺជាជនជាតិអាមេរិក ហើយលោកក៏ជាមនុស្សល្អដែរ។ យើងគ្រាន់តែមានទស្សនៈខ្លះ ខុសគ្នាតែប៉ុណ្ណោះ។»
ដូច្នេះ កាសែតកម្ពុជាថ្មី ក៏សូមលើកទឹកចិត្តឱ្យលោក សម រង្ស៊ី និងអតីតមន្ត្រីគណបក្សប្រឆាំង ឈប់លាបពណ៌ និងហៅសម្តេចតេជោ ហ៊ុន សែន ថាជា «ជនកុម្មុយនីស្ត៍» ឬ «ជនផ្តាច់ការ» តទៅទៀត។ ម្យ៉ាងវិញទៀត លោក សម រង្ស៊ី និងអតីតគណបក្សប្រឆាំង ក៏គួរតែឈប់លាបពណ៌រាជរដ្ឋាភិបាលកម្ពុជា ថាកំពុងដើរទៅរក «របបផ្តាច់ការ»តទៅទៀត ហើយឈោងចាប់យកឱកាស បង្កើតគណបក្សនយោបាយថ្មី តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមបោះឆ្នោត នៅឆ្នាំ២០១៨ខាងមុខ។
សូមលោក សម រង្ស៊ី និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ នឹកស្រមៃដល់ស្ត្រី និងកុមារកូរ៉េខាងជើង ដែលកំពុងរងគ្រោះដោយសារការដាក់ទណ្ឌកម្មអន្តរជាតិ ហើយឈប់អំពាវនាវឱ្យអន្តរជាតិ ដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ព្រោះវានឹងមិនប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជានោះឡើយ។ ដូចជាប្រជាជនកូរ៉េខាងជើងដែរ ប្រជាពលរដ្ឋកម្ពុជា មិនគួរក្លាយជាចំណាប់ខ្មាំង នៃការគំរាមដាក់ទណ្ឌកម្ម ដោយអន្តរជាតិនោះឡើយ។
ប្រសិនបើលោក សម រង្ស៊ី និងអតីតមន្ត្រីរបស់លោក ពិតជាអ្នកស្នេហាជាតិមែន លោកគួរតែស្តាប់សម្តីលោក ចន អិហ្វ ខេនណេ ឌី (John F. Kennedy) ប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក ដែលបាននិយាយថា៖ «អ្នកមិនត្រូវសួរថា តើប្រទេសរបស់អ្នក អាចធ្វើអ្វីខ្លះសម្រាប់អ្នកនោះឡើយ (ផ្ទុយទៅវិញ) អ្នកត្រូវសួរថា តើអ្នកអាចធ្វើអ្វីខ្លះ សម្រាប់ប្រទេសរបស់អ្នកវិញ។» (John F. Kennedy: “Ask not what your country can do for you – Ask what you can do for your country.”)៕
បទវិចារណកថា ដោយ កាសែតកម្ពុជាថ្មី
The post ជនក្រៅសំណាញ់ច្បាប់! យកប្រទេសកម្ពុជា ធ្វើជាល្បែង បន្ដជីវិតនយោបាយខ្លួន appeared first on Khmer Readers.