ស្ដាប់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយថាប្រទេសណាក៏គ្មានការកំណត់អាណត្តិនាយករដ្ឋមន្រ្តីដែរ ។
ប្រទេសចិន ៖
បក្សកុម្មុយនីស្តចិន ស្នើរដ្ឋសភា លុបច្បាប់កំណត់អាណត្តិប្រធានាធិបតី ត្រឹម២អាណត្តិចេញ
គណបក្សកម្មុយនីស្តពេលថ្មីៗបានស្នើសេចក្តីព្រាងច្បាប់ ក្នុងការលុបចោល ច្បាប់កំណត់អាណត្តិរបស់ប្រធានាធិបតី ដែលមិនអនុញ្ញាតឲ្យប្រធានាធិបតីដឹកនាំលើសពីពីរអាណត្តិ។ បើគម្រោងខាងលើ ត្រូវបានអនុម័តនោះ ប្រធានាធិបតីចិន ដែលមានប្រជាប្រិយភាពអាចដឹកនាំប្រទេស២-៣ ឬ៤អាណត្តិអាស្រ័យទៅលើការគាំទ្រ។
គណៈកម្មការមជ្ឈិមរបស់បក្សកុម្មុយនីស្តចិនបានស្នើលុបចោល ច្បាប់កំណត់ អាណត្តិរបស់ប្រធានាធិបតី និងអនុប្រធានាធិបតី ដែលមានតែពីរអាណត្តិ ក្នុងមួយអាណត្តិមាន៥ឆ្នាំ។ នៅក្នុងសេចក្តីប្រកាស ក្រោយកិច្ចប្រជុំក្រសួងនយោបាយ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ រយៈពេល៣ថ្ងៃ បានសម្រេចស្នើដល់សភាសម្រេច នៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី៥ ខែមីនាខាងមុខ។
ចាប់តាំងពីឡើងកាន់អំណាចដឹកនាំប្រទេសចិនកាលពីឆ្នាំ២០១៣ ប្រធានាធិបតីចិន លោកស៊ីជីងពីន បានកែទម្រង់ជាច្រើន។ គណៈកម្មការមជ្ឈិមបក្ស ក៏បានស្នើឲ្យដាក់ចូលទស្សនៈនយោបាយ ស្តីពីសង្គមចម្រុះពណ៌របស់ចិនក្នុងសម័យកាលទំនើបកម្ម ចូលក្នុងរដ្ឋធម្មនុញ្ញ។
ប្រធានាធិបតីចិន ស៊ី ជីងពីនទើបតែជាប់ឆ្នោត ជាប្រធានបក្សកុម្មុយនីស្ត ចិន ជាថ្មីនៅខែតុលា ឆ្នាំ២០១៧ ក្នុងអាណត្តិទីពីរ របស់លោក ហើយនៅក្នុងអាណត្តិនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។ ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើត្រូវបានអនុម័តនោះ លោកស៊ី ជីងពីន នឹងក្លាយទៅជាមេដឹកនាំ ដែលមានឥទ្ធិពលបំផុត ចាប់តាំងពីអតីតមេដឹកនាំ ម៉ៅ សេតុង ដែលជាមេដឹកនាំចិន រយៈពេល៣ទសវត្សរ៍។
លោកស៊ី ជីងពីន គឺជាប្រធានាធិបតី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋចិន ដោយលោកបានអនុវត្តិគោលនយោបាយ ដឹកនាំប្រទេសបានយ៉ាងល្អ ក្នុងនោះមានការកម្ចាត់ពុករលួយដោយមិន ញញើត ទៅលើមន្ត្រីជាន់ខ្ពស់ដែលពុករលួយ ទាំងក្នុងជួរយោធា និង រដ្ឋបាល ៕
ប្រភពអត្ថបទ៖ នគរវត្ត
បក្សជួង ឆ្លើយតបទៅនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងកំណត់អាណត្តិនាយករដ្ឋមន្រ្តី
នៅលើបណ្ដាញសង្គមហ្វេសប៊ុក សមាជិកបក្សជួង ដែលឈ្មោះពិតគឺ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឬ LDP (អិលឌីភី) បានផ្ញើរសារនយោបាយមួយទៅនឹងបក្សកាន់អំណាច ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផងដែរ អំពីការកំណត់អាណត្តិនាយករដ្ឋមន្រ្តីរបស់ប្រទេសថៃ ដែលប្រៀបធៀបទៅនឹងសម្ដីរបស់លោក ដែលជាក់ស្ដែងគឺ ខុសទាំងស្រុងទៅនឹងសម្ដីរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែនទាំងស្រុង ។ សូមអានការបកស្រាយរបស់សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដូចខាងក្រោម ៖
ប្រទេសថៃមានឧបនាយករដ្ឋមន្រ្ដី៤រូបជាសហការី ហើយនាយករដ្ឋមន្រ្ដីមានអាណតិ្ដ៤ឆ្នាំគឺកំណត់ត្រឹមតែ២អាណត្ដិតែប៉ុណ្ណោះនិងគណៈរដ្ឋមន្រ្ដី៣៦រូបអមនាយករដ្ឋមន្រ្ដី ។
របបនយោបាយនៃការគ្រប់គ្រងក្នុងប្រទេសថៃ
ពីដើមប្រទេសថៃមានការគ្រប់គ្រងតាមបែបរាជាធិបតេយ្យផ្ដាច់ការតាំងពីសម័យអាណាចក្រអយុធ្យារហូតមកថែមទាំងមានការគ្រប់គ្រងក្នុងលក្ខណៈអំណាចប្រមូលផ្ដុំ តាំងពីរជ្ជសម័យរបស់ព្រះបាទសម្ដេចព្រះជុនឡាចមក្លៅចៅយូហួលុះដល់ថ្ងៃទី២៤មិថុនា១៩៣២គណៈរាស្រ្ដបានធ្វើបដិវត្ដក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះប៉ុកក្លៅចៅយូហួ ហើយផ្លាស់ប្ដូររបបគ្រប់គ្រងមកជារបបប្រជាធិបតេយ្យរហូតដល់បច្ចុប្បន្ន ។
បច្ចុប្បន្នប្រទេសថៃមានទម្រង់រដ្ឋជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រើប្រព័ន្ធគ្រប់គ្រងបែបរបបប្រជាធិបតេយ្យបែបរដ្ឋសភា ឬដែលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃហៅជារួមថារបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រទ្រង់ជាប្រមុខ។ រដ្ឋធម្មនុញ្ញច្បាប់បច្ចុប្បន្នគឺ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ឆ្នាំគ.ស ២០០៧ ដែលជាច្បាប់ទី១៨ ដែលកំណត់ទម្រង់អង្គការគ្រប់គ្រងអំណាចទាំង៣ដូចជា ៖
អំណាចនីតិបញ្ញាត្ដិ មានរដ្ឋសភាក្នុងប្រព័ន្ធសភា២ ដែលប្រកបដោយសភាតំណាងរាស្ដ្រ និងព្រឹទ្ធិសភាមានសមាជិករួមទាំងអស់៦៣០រូបជាអង្គការគ្រប់គ្រងអំណាចមានប្រធានសភាជាប្រមុខ ។
សភាតំណាងរាស្ដ្រប្រកបដោយតំណាងរាស្រ្ដចំនួន៥០០រូបបានមកពីការបោះឆ្នោតបែបបែងចែកតំបន់ចំនួន៣៧៥រូបនិងបានមកពីការជ្រើសតំាងចំនួន ១២៥រូបនៅក្នុងតំណែងនៃអាណត្ដិ៤ឆ្នាំ ។ ព្រឹទ្ធិសភាប្រកបដោយសមាជិកចំនួន១៥០រូបបានមកពីការបោះឆ្នោតមួយខេត្ដ១រូប(រួមក្រុងបាងកកដែរ) និងបានមកពីការចាត់តាំង៧៣រូបដោយមានគណៈកម្មការចាត់តាំងសមាជិកព្រឹទ្ធិសភា៧រូបនៅក្នុងអំណាចមួយអាណត្ដិ៦ឆ្នាំហើយមិនអាចធ្វើជាសមាជិកព្រឹទ្ធិសភាលើពី១អាណត្ដិបានឡើយ ។
អំណាចនីតិប្រតិបត្ដិ មាននាយករដ្ឋមន្រ្ដីដែលបានទទួលការតែងតាំងពីព្រះមហាក្សត្រតាមពាក្យក្រាបង្គំទូលរបស់ប្រធានរដ្ឋសភានិងគណៈរដ្ឋមន្រ្ដី ដែលព្រះមហាក្សត្រទ្រង់តែងតាំងតាមពាក្យក្រាបបង្គំទូលរបស់នាយករដ្ឋមន្រ្ដី ជាអង្គការគ្រប់គ្រងអំណាច នាយករដ្ឋមន្រ្ដីជាប្រមុខនៃអំណាច ។
តួនាទីប្រមុខរដ្ឋាភិបាលរបស់ឧបនាយករដ្ឋមន្រ្ដីថៃ ជាស្ថាប័នគ្រប់គ្រងដឹកនាំសង្គមផ្ទាល់ និងមានឧបនាយករដ្ឋមន្រ្ដី៤រូបទៀតជាសហការី ។ ប្រធានគណបក្សឈ្នះឆ្នោតជាអាចជាអ្នករៀបចំរដ្ឋាភិបាលសម្ព័ន្ធភាពដែលតាមធម្មតានាយករដ្ឋមន្រ្ដីទទួលបានការយល់ព្រមពីអង្គព្រះមហាក្សត្រ ។
នាយករដ្ឋមន្រ្ដីមានអាណតិ្ដ៤ឆ្នាំ ហើយកំណត់ត្រឹមតែ២អាណត្ដិតែប៉ុណ្ណោះ។ គណៈរដ្ឋមន្រ្ដីអមដោយនាយករដ្ឋមន្រ្ដី១រូបនិងរដ្ឋមន្ដ្រីផ្សេងៗទៀតមិនលើស៣៥រូប ។
អំណាចតុលាការមានប្រព័ន្ធសាលាក្ដី ដែលប្រកបដោយសាលាយុត្ដិធម៌ សាលារដ្ឋធម្មនុញ្ញ និងសាលាគ្រប់គ្រង ជាអង្គការគ្រប់គ្រងអំណាច មានប្រធានសាលាដីកា ប្រធានសាលាធម្មនុញ្ញ និងប្រធានសាលាគ្រប់គ្រងកំពូលជាប្រមុខក្នុងផ្នែករបស់ខ្លួន ៕
សូមស្ដាប់ការបកស្រាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖
The post ប្រទេសផ្ដាច់ការចិន មានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តី ហេតុអ្វីស្រុកខ្មែរជិត៤០ឆ្នាំហើយមិនប្ដូរ? appeared first on Khmer Readers.