Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ជនជាតិអឺរ៉ុបម្នាក់ថត! សង្ឃក្លែងក្លាយចិន ចូលសុំលុយក្នុងហាងកាហ្វេ Brown នៅកម្ពុជា (វីដេអូ)

$
0
0

មិនមែនជាលើកទីមួយទេ ដែលប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ឬទីប្រជុំជនកម្ពុជា ដែលបានជួបសង្ឃចិនក្លែងខ្លួនសុំលុយ និងផ្ដល់ជាកាដូរបន្ដិចបន្ដួច ។ វាហាក់ដូចជាជំនួញមួយ ដែលមិនបាច់ប្រឹងរកស៊ីអ្វីទេ តែជាការសុំលុយ ដូចអ្នកសុំទានទៅវិញ ដោយគ្មានការអៀនខ្មាស ។

សកម្មភាពនៃការថតបង្ហោះដោយជនបរទេសម្នាក់នៅលើ Vimeo បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយផងដែរ ដោយសារតែសង្ឃចិនក្លែងក្លាយចិនម្នាក់ បានធ្វើការចូលសុំលុយយ៉ាងអាណាធិបតេយ្យ ពីជនបរទេស និងប៉ះពាល់ដល់នារីខ្មែរ ក្រោយពេលឲ្យលុយបន្ដិចបន្ដួចរួចមក ។

ជនបរទេសនោះហៅថា Fake Monk in Cambodia (សង្ឃក្លែងក្លាយនៅកម្ពុជា) ហើយគាត់បាននិយាយថា មានចំនួនច្រើនណាស់ក្នុងប្រទេសនេះ ហើយគាត់បាននិយាយបន្ថែមថា សង្ឃប្រភេទនេះ តែងតែធ្វើសកម្មភាពសុំលុយពីជនបរទេស ហើយសង្ឃខ្មែរមិនដែលសុំលុយជនបរទេសនោះឡើយ ។

មួយវិញទៀតគាត់ថា សង្ឃកម្ពុជា មិនដែលប៉ះពាល់មនុស្សស្រីនោះទេ ប៉ុន្តែសង្ឃប្រភេទនេះ បានប៉ះពាល់ដល់នារីខ្មែរម្នាក់ ដែលឲ្យលុយបន្ទាប់ពីឲ្យលុយមក ខ្លួនក៏យកកាំ(កម្រងកាំ) មកឲ្យនាង មិនដឹងក្នុងគោលបំណងអ្វីពិតប្រាកដ ។

សន្ដិសុខក៏បានធ្វើការនិមន្ដសង្ឃនោះចេញ ហើយបន្ទាប់មកសង្ឃនោះ បានឃើញសង្ឃក្លែងក្លាយនោះ ធ្វើអាកប្បកិរិយាហាក់ដូចជាចង់ ចូលមកវិញ ក្នុងគោលបំណង ចង់មករករឿងជនបរទេសដែលថតខ្លួន ហើយគាត់ក៏បញ្ចប់ការថតរូបនោះតែម្ដង ។

គាត់បានបង្ហោះវីដេអូនេះចូលក្នុង Vimeo និង មានរូបភាពមួយចំនួន ដែលបានបង្ហោះនៅលើបណ្ដាញរូបភាព Flickr របស់ក្រុមហ៊ុន Yahoo ដែលមានការភ្ញាក់ផ្អើលដល់ជនបរទេសជាច្រើន ចូលមានការវិភាគ និងតបទៅលើសកម្មភាពនេះ សូមទស្សនាវីដេអូខាងក្រោម ៖

នៅមានវីដេអូមួយទៀតដែលគាត់បានថតបាន នូវសង្ឃក្លែងក្លាយម្នាក់ទៀតនៅភ្នំពេញ ដែលដើរសុំលុយជនបរទេស គាត់មិនខ្លាចនឹងថតវីដេអូបង្ហាញអ្នកផ្សេងឲ្យបានឃើញទេ ដូចខាងក្រោម៖

ប្រភព៖ Webbed

The post ជនជាតិអឺរ៉ុបម្នាក់ថត! សង្ឃក្លែងក្លាយចិន ចូលសុំលុយក្នុងហាងកាហ្វេ Brown នៅកម្ពុជា (វីដេអូ) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images