លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបកស្រាយជុំវិញបញ្ហាដែលលោកបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរល្ងង់ ដោយលាយឡំនឹងការបកស្រាយផងដែរ ជុំវិញបញ្ហាដែលប្រឈមមុខដ៏ធំក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ននេះ ដែលលោកច្បាស់លាស់ថាត្រូវតែរាស្រ្តជាអ្នកចាប់ផ្ដើមធ្វើទើបដោះស្រាយបញ្ហានេះបាន ។
លោក ខឹម វាសនា និយាយថា ប្រជាពលរដ្ឋខ្មែរឈឺចាប់ណាស់នឹងគេបោក តែលោកបានបញ្ជាក់ថា សព្វថ្ងៃអត់ឈឺមកពីមិនដឹងថាគេបោកប្រាស ដែលលោកបាននិយាយថា (យើង) មកដាស់បងប្អូន(ប្រជាពលរដ្ឋ) ឲ្យឈឺ ដើម្បីឲ្យក្រោក ដោយលោកបានបញ្ជាក់ថា បើមិនឈឺទេ បងប្អូនមិនក្រោកទេ ។
លោកបានសង្កត់ធ្ងន់ថា ចំណុចដែលត្រូវវ៉ៃទម្លាយ គឺរាស្ត្រហ្នឹងតែម្ដង ដោយលោកបានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋខ្មែរថា បើសិនជាបងប្អូនបន្ទោសអ្នកដឹកនាំ គេនឹងសរសើរបងប្អូនយកចិត្តបងប្អូនថែមទៀត ហើយឆ្លៀតឱកាសវាយប្រហារលោកទៅវិញថា រាស្រ្តខ្មែរលោកចេះណាស់ កុំបន្ទោសរាស្រ្ត លោកដឹងហើយ តែខូចនឹងអ្នកដឹកនាំទេ ។
ត្រង់ចំណុចនេះលោកនិយាយនេះ គឺសំដៅទៅលើអតីតបក្សសង្គ្រោះជាតិ ដែលបានរំលាយដោយសារតែពួកគេយកការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលឈឺចាប់នឹងការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីកេងប្រជាប្រិយ៍ភាព យកសន្លឹកឆ្នោត តែតាមការពិត ពួកគេក៏ចង់ដឹកនាំ ត្រួតត្រារាស្រ្តល្ងង់ដូចគ្នាដែរ ។
លោកបានបញ្ជាក់ថា បើសិនជាបងប្អូនប្រជាពលរដ្ឋពិចារណាផ្លូវរបស់យើង(LDP) មិនឃើញទេគេនឹងបោកតកូនតចៅ ហើយបើចង់ចេញរួច បងប្អូនត្រូវតែគិតថា «ទេ!…បើសិនឆ្លាតម្ដេចបានគេបោកបាន?» ដូចពាក្យរបស់អ្នកនយោបាយបោកប្រាសមួយចំនួននិយាយថា «រាស្រ្តលោកចេះណាស់ អ្នកនយោបាយទេដែលបោករាស្រ្ត» លោកខឹម វាសនា និយាយថា អូ? បើសិនជាចេះ ម៉េចក៏គេបោកបានទៅវិញ?
សូមស្ដាប់ការបកស្រាយរបស់លោក ខឹម វាសនា ដូចខាងក្រោមនេះ ៖
ប្រភព៖ Facebook
The post លោក ខឹម វាសនា ៖ «ខ្មែរល្ងង់» ជាពាក្យដាស់តឿនឲ្យខ្មែរភ្ញាក់ខ្លួនមិនមែន មើលងាយនោះទេ(សម្លេង) appeared first on Khmer Readers.