Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សកម្មជនបក្ស CPP ធ្វើដំណើរទៅកូរ៉េ តាមរក អតីតសកម្មជន CNRP ដែលជេប្រមាថសម្ដេច ហ៊ុន សែន

$
0
0

ជាបទពិសោធន៍ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយបក្សកាន់អំណាចហៅកាត់ជាភាសាអង់គ្លេសថា CPP បានធ្វើចំណាត់ការពាក់ព័ន្ធទៅនឹងការប្រមាថជាសាធារណៈ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ម្ដងជាពីរដងរួចទៅហើយ នៅក្នុងទឹកដីថៃ ដោយបានចាប់ខ្លួនស្ងាត់ៗ និងមានការចេញ Clip សុំទោស ក៏ដូចជាចាប់ខ្លួនបញ្ចូលគុកផងដែរនាពេលកន្លងទៅ ។

ពាក់ព័ន្ធនឹងការចាប់ខ្លួននោះ មានការរាយការណ៍មកថា ពុំមានដីការឬអ្វីជាភស្ដុតាងក្នុងការសហការជាមួយអាជ្ញាធរនៃប្រទេសដែលចូលទៅចាប់នោះឡើយ ដែលការធ្វើនេះ វាផ្ទុយពីច្បាប់ទាំងស្រុង ក៏ប៉ុន្តែបើយើងក្រឡេកមើលទៅកាន់អ្នកដែលជេ ប្រមាថ សម្ដេច ហ៊ុន សែន ពួកគេវាយប្រហាររហូតដល់កូនចៅរបស់គេ ដែលស្រឡាញ់គោរពសម្ដេច ហ៊ុន សែន ដែរអត់ទ្រាំពុំបាន ក៏ធ្វើផ្លូវកាត់ដូចគ្នា ដោយហេតុថាគេមានធនធានគ្រប់គ្រាន់ក្នុងរឿងនេះ ហើយបណ្ដាញរបស់គេ ក៏មានច្រើនផងដែរនៅបរទេស មិនអាចធ្វើការនិយាយផ្ដេសផ្ដាសតាមអំពើចិត្តបានឡើយ ។

ទន្ទឹមនឹងការធ្វើរឿងនេះ ថ្មីៗនេះ សកម្មជនបក្សកាន់អំណាច កាលពីម្សិលមិញបានធ្វើការសរសេរសារ តែត្រូវបានលុបចោលវិញ ក៏មិនដឹង ដោយសារតែបក្សកាន់អំណាច (កូនចៅ) របស់សម្ដេច ហ៊ុន សែន បានធ្វើការចេញដំណើរទៅកាន់ប្រទេសកូរ៉េ ដើម្បីតាមរកចាប់ខ្លួន ពលករកូរ៉េម្នាក់ដែលជាអតីតសកម្មជនរបស់បក្សសង្គ្រោះជាតិ ដែលជេរប្រមាថជាសាធារណៈ និងញ៉ុះញ៉ង់ឲ្យមានការបែកបាក់ក្នុងសង្គមខ្មែរ ដែលមានការគាំទ្រខ្លាំងពីសំណាក់អតីតអ្នកគាំទ្រសង្គ្រោះជាតិ ។

បើយើងវិភាគ វាពុំមែនជារឿងត្រឹមត្រូវនោះទេ ក្នុងការចាប់ខ្លួននណាម្នាក់ដោយគ្មានដីការត្រឹមត្រូវ ប៉ុន្តែហេតុនិងផល ប្រៀបដូចជាស៊ីសង្វាក់គ្នាខ្លាំងណាស់ ព្រោះថាដូចពាក្យចាស់បាននិយាយថា ខូចជាមួយគេ គេលេងខូចវិញកុំខឹងគេឲ្យសោះ ។

ដំណឹងយ៉ាងណាៗ នឹងជម្រាបបងប្អូនអ្នកអានបន្ដទៀត ដើម្បីធ្វើការផ្ដល់ដំណឹងនេះ ដល់សាធារណជនក្នុងការពិចារណា ៖

 

The post សកម្មជនបក្ស CPP ធ្វើដំណើរទៅកូរ៉េ តាមរក អតីតសកម្មជន CNRP ដែលជេប្រមាថសម្ដេច ហ៊ុន សែន appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles