Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

គ្រួសារក្រីក្រនៅខេត្តកំពង់ធំ សំពះសុំជំនួយពីសប្បុរសជន

$
0
0

មើលទៅ​ពិតជា​គួរឱ្យ​អាណិតអាសូរ​ដល់​គ្រួសារ​ក្រីក្រ​មួយ​នេះ​ណាស់ដែ​មាន​សមាជិក​ដល់​ទៅ ៧ នាក់​មាន​ទាំង មនុស្ស​ចាស់ និង​ក្មេងៗ​តូចៗ​ពួកគេ​រស់នៅ​យ៉ា​វេទនាណាស់​ជា រៀងរាល់​ថ្ងៃនេះ គ្មាន​អង្ក​ដាំបាយហូប គ្មាន​ផ្ទះ​ជ្រ​កោណ​ឱ្យបាន​ស្រួលបួល​ឡើយ ។ ផ្ទះ​ក៏​លិចធ្លុះធ្លាយ​ដំបូល​ប្រក​មេឃ ជញ្ជាំង​មើល​ពី​ម្ខាង​ធ្លុះ​ទៅ​ម្ខាង ពិតជា​គួរឱ្យ​អាណិត​ណាស់ ។​​

គ្រួសារ​កំសត់​នេះ​មាន​ប្រពន្ធ ឈ្មោះ នុត ខន អាយុ​ ៥៧ ឆ្នាំ ប្តី​មាន​ជម្ងឺ និង មានកូន តូចៗ ៥ នាក់​រស់នៅ​ក្នុងបន្ទុក ពួកគាត់​រស់នៅ ក្នុង​នៅ ភូមិ​ជ័យ​មង្គល ឃុំ​ជ្រប ស្រុក​សន្ទុក ខេត្តកំពង់ធំ ។ ពេលនេះ​ពួ​គាត់​ជួប​ការលំបាក​ខ្លាំងណាស់ គ្មាន​មុខរបរ​អ្វី​រកប្រាក់​ចិញ្ចឹម​កូនៗឡើយ ជា​រៀងរាល់ថ្ងៃ​គ្រួសារ​នេះ​ទាំង​ក្មេង និង ចាស់​បានដើរ​រើស​ខ្យង​យកមក ទុក​ទទួលទាន និង លក់​ខ្លះ​គ្រាន់​បាន​ប្រាក់​យកមក​ទិញ​អង្ករហូប ពេលណា​រើស​ខ្យង​មិនបាន​ក៏​គ្មាន​ប្រាក់​ទិញ​អង្ករ ក៏​ដេក​អត់បាយ​មួយ​ផ្ទះ​ក៏មានដែរ ។

អ្នក​មីង ឈ្មោះ នុត ខន បាន​រៀប​រាប់​ពី​ទុក្ខវេទនា​របស់​គ្រួសារ​គាត់​ថា ចាប់ពី​បាន​គ្នា​ជាប្តី​ប្រពន្ធមក ​ប្តី​របស់គាត់​មាន​ជម្ងឺ​ជាប្រចាំ ហើយ​ពួកគាត់​មិនដែល​បាន​អ្វី​ទទួលទាន​គ្រប់គ្រាន់ ម្តងណា​ឡើយ ។ ពេលនេះ​ទៀត​ប្តី ក៏​ឈឺ​មិន​ឈប់ កូន​ក៏​នៅ​តូចៗ គ្មានអ្វី​ទទួលទាន​ឡើយ ព្រោះ​គ្មាន​ស្រែចំការ​ធ្វើ​និង​គេ​ឡើយ ។ អ្នក​មីង នុត ខន​ ​បាន​លើកដៃ​សំពះ​សុំ​អង្វរ​ដល់​សប្បុរសជន​ទាំងឡាយ​មេ​តា​ជួយ​ឱ្យ​កូនៗ​គាត​បាន​ហូប​ឆ្អែត និង​បាន​ទៅ​រៀនសូត្រ​ដូច​កូន​គេ​ក្នុងភូមិ​នេះ​ផង ។ បើ​បងប្អូន សប្បុរសជន សម្តេច ឯកឧត្តម លោកជំទាវ មាន​ក្តី​អាណិត​ដល់​គ្រួសារ​ទីទាល់ក្រ​នេះ​សូម​ទាកទង​មក​លេខ 098 335 544 សូម​អរគុណ ៕ សុថា​ត់​

ប្រភព៖ ទស្សនាវដ្ដីប្រជាប្រិយ

The post គ្រួសារក្រីក្រនៅខេត្តកំពង់ធំ សំពះសុំជំនួយពីសប្បុរសជន appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles