Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មេទ័ពដ៏ខ្លាំងរបស់យួន ច្បាំងឈ្នះមហាអំណាច បែរចាញ់ក្រោមដៃកងទ័ពលោកប៉ុល ពត

$
0
0

អត្ថបទសំណេរ ៖ ធ្វើសង្រ្គាមឈ្នះស្ដេចសង្រ្គាមលោកលើកទី១ លោកលើកទី២ មហាអំណាចបារាំង និងមហាអំណាចអាមេរិក ខ្ទេចទាំងស្រុកខ្មែរនិងស្រុកឡាវ ពិតជាសាហាវមែនកូនសិស្សតាហូរ ឈ្មោះ វ៉ូង្វៀងយ៉ាប។ គាត់ជាមនុស្សម្នាក់មិនដែលចូលសាលាយោធា តែផ្ទុយទៅវិញ ត្រឹមតែជានិស្សិតវិទ្យាសាស្ត្រនយោបាយដែលមានទស្សនវិជ្ជាផ្នែកកងទ័ពតែប៉ុណ្ណោះ។ តែក្រោយពេលគាត់បានជួបហូជីមិញ និងសិក្សាពីក្បួនសឹកស៊ុនអ៊ូ គាត់ប្រៀបបានដូចខ្លាដុតស្លាបមួយ ដឹកនាំទ័ពចេញប្រយុទ្ធ នៅក្នុងសមរភូមិ មិនខ្លាចស្លាប់អញ្ចឹង ។

ដូចបងប្អូនធ្លាប់ដឹងហើយថា សង្គ្រាមនៅឌៀនបៀនភូ វ៉ូង្វៀនយ៉ាប់ បានបង្ក្រាបអាណានិគមបារាំង យ៉ាងចាស់ដៃ បើពួកបារាំងទ្រាំហួសតែប៉ុន្មានថ្ងៃនៅលើភ្នំបន្ត ក៏ប្រហែលពួកកងទ័ពបារាំងទាំងអស់ អាចដាច់ពោះស្លាប់នៅលើភ្នំ ដោយសារស្នាដៃ កាត់ផ្តាច់ផ្លូវស្បៀងរបស់ វ៉ូង្វៀនយ៉ាប មិនខាន។

នៅពេលដែលធ្វើសង្គ្រាមជាមួយអាមេរិក មេទ័ពអាមេរិកបាននិយាយថា វ៉ូង្វៀនយ៉ាប់ ជាមេទ័ពដ៏ព្រៃផ្សៃ ប៉ុន្តែ វ៉ូង្វៀនយ៉ាប បានតបវិញថា គាត់ហ៊ានចំណាយជីវិត ជនជាតិវៀតណាមលើសពីប្រាំលាននាក់ទៀត ឱ្យតែអាចរំដោះប្រទេសបាន ពីចក្រពត្តិអាមេរិក។ បើនិយាយពីកងទ័ពអាមេរិក ពេលប្រយុទ្ធជាមួយកងទ័ពយួនវិញ ការប្រយុទ្ធ មានទាំងលើគោក លើទឹក លើអាកាស ក្រោមដី យកស្រីជាចារកិច្ច យុទ្ធសាស្ត្រល្បិចកលរាប់ពាន់ជំពូក រហូតអាមេរិកសុខចិត្តចុះចាញ់សង្គ្រាមយ៉ាងអាម៉ាស។

បើតាមយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់វ៉ូង្វៀនយ៉ាប វិភាគប្រវត្តិសាស្ត្រជាច្រើនសុទ្ធតែនិយាយថា ជាផែនការធ្វើសង្គ្រាមវាយយក បីប្រទេសក្នុងពេលតែមួយ បង្កើតជាឥណ្ឌូចិន ( ខ្មែរ យួន ឡាវ) ក្នុងឆ្នាំ១៩៧៥ ផែនការនោះពិតជាបានជោគជ័យពិតប្រាកដមែន តែចង្រៃអី លោក ប៉ុល ពត បានងើបបះបោរ ប្រឆាំង មិនយល់ព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួនទៅវិញ ។

ពេលនោះយួនវាខឹងខ្លាំងណាស់ វាខំលះបង់កងទ័ពរាប់ម៉ឺននាក់ ធ្វើសង្គ្រាមនៅក្នុងស្រុកខ្មែរ ស្រាប់តែចុងក្រោយបែរជា ប៉ុល ពត ចាំទទួលផល ទើបវារៀបកលល្បិច៣ ដើម្បីបំផ្លាញសម្លាប់ខ្មែរនិង ប៉ុល ពត ដូចជា ផែនការធ្វើរដ្ឋប្រហារ បង្កប់ចារកិច្ចដើម្បីសម្លាប់ខ្មែរ ធ្វើសង្គ្រាមឈ្លានពានទឹកដីខ្មែរចំនួន៣លើក រហូតដល់ដួលរលំរបបខ្មែរក្រហមឆ្នាំ១៩៧៩ ៕

ប្រភពសំណេរ ៖ Facebook

The post មេទ័ពដ៏ខ្លាំងរបស់យួន ច្បាំងឈ្នះមហាអំណាច បែរចាញ់ក្រោមដៃកងទ័ពលោកប៉ុល ពត appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles