Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ខ្មែរអ៊ីស្លាមទើបមកពីម៉ាឡេស៊ី មិនចូលខ្លួនមកពិនិត្យ Covid-19 ដោយហេតុខ្លាចឃុំដូចគុក

$
0
0

ពលរដ្ឋខ្មែរអ៊ីស្លាមដែលបានទៅចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីថ្មីៗនេះ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនចូលខ្លួនមកពិនិត្យនោះទេ ដោយមូលហេតុថាខ្លាចយកពួកគេទៅឃុំឃាំងដូចដាក់គុក បើទោះបីជាមានការអំពាវនាវពីសំណាក់ក្រុមគ្រូពេទ្យនៅស្រុកមេមត់ក្ដី ដោយក្រុមគ្រូពេទ្យបានសម្ដែងអារម្មណ៍នឿយណាយក្នុងការរង់ចាំកាសហការពីសំណាក់អ្នកដែលបានទៅពិធីសាសនាទាំងនោះ ។

សារដែលត្រូវបាន Update ថ្មីៗនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Kon Damrey Srok Page Officail បានសរសេរ និងអះអាងយ៉ាងដូច្នេះថា ៖ ក្រុមគ្រូពេទ្យនៅស្រុកមេមត់ពួកគាត់នឿយហត់ណាស់ចំពោះការមិនចូលរួមសហការធ្វើតេស្តរក Corona Virus , Covid19 ពីបងប្អូនខ្មែរមួយចំនួនដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ី ដោយមូលហេតុ សមាជិកក្រុមគ្រួសារ (ប្តី ឬ ប្រពន្ធ កូន ឬបងប្អូនរស់នៅក្នុងផ្ទះជាមួយ) នោះគិតថាគេយកពួកគាត់ទៅឃុំឃាំងដូចដាក់គុក ។

ខ្ញុំបាទក៏សុំសំណូមពរដល់ក្រសួងសុខាភិបាលមានវិធានការណាមួយទៅលើក្រុមគ្រួសារដែលមានសមាជិកទើបត្រលប់ពីប្រទេសម៉ាឡេស៊ីនោះមិនព្រមចូលរួមធ្វើតេស្តរក Corona Virus , Covid19 ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលឲ្យកាន់តែធំជាងនេះ ។

សូមបញ្ជាក់បន្ថែមថា ៖ ចំពោះករណីបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលមានក្រុមគ្រួសារទើបត្រលប់ពីប្រទេសម៉ាឡេស៊ីដែលមិនព្រមចូលរួមធ្វើតេស្តរក Corona Virus , Covid19 នោះ គឺក្រុមជំនាញគ្រូពេទ្យបានប្រាន់មិនឲ្យពួកគាត់ចេញទៅដើរហើរទៅកន្លែងផ្សេងឡើយ និងមានការឃ្លាំមើលយ៉ាងឌិតដល់ពីលោកមេភូមិ ព្រមទាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផងដែល ។ សូមអរគុណ

ប្រភព ៖ Facebook

The post ខ្មែរអ៊ីស្លាមទើបមកពីម៉ាឡេស៊ី មិនចូលខ្លួនមកពិនិត្យ Covid-19 ដោយហេតុខ្លាចឃុំដូចគុក appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles