Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ខ្មែរនៅអូស្ត្រាលីថា «អូស្ត្រាលីមានថ្នាំព្យាបាល Covid 19» ថាជារឿងមិនពិត

$
0
0

បុរសម្នាក់ដែលជាជនជាតិខ្មែរ រស់នៅអូស្ត្រាលីបានប្រតិកម្មនឹងព័ត៌មាន កោះសន្ដិភាព ដែលចុះផ្សាយថាមាន ថ្នាំ​២​ប្រភេទ អូស្ត្រាលី អះអាង​ថា អាច​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ឲ្យ​ជា​សះស្បើយ ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ជាព័ត៌មានមិនពិតនោះទេ ។

បុរសជនជាតិខ្មែររស់នៅប្រទេសអូស្រ្តាលី ដែលមានបណ្ដាញសង្គមផ្ទាល់ខ្លួនថា Juck Ky បានបង្ហោះរួមជាមួយ Screenshot ដោយបានបដិសេដចំពោះព័ត៌មានដែលកាសែតកោះសន្ដិភាព ដែលជាកាសែតចុះបញ្ជីរត្រឹមត្រូវនៅក្នុងក្រសួងព័ត៌មានដោយបានសរសេរយ៉ាងដូច្នេះថា «ពត៌មាននេះមិនពិតទេ ខ្ញុំរស់នៅអូស្រ្តាលីខ្ញុំដឹង សេដ្ឋកិច្ច អូស្រ្តាលីធ្លាក់ចុះខ្លាំង ហើយថ្នាំព្យាបាលកុំពុង សិក្សាពិសោធន៍។ រដ្ឋមែលប៉ូន បានដាក់ក្នុងភាពអាសន្នហើយ» ។

ពាក់ព័ន្ធនឹងករណីនិងការចុះផ្សាយនេះ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងទៅលើស្ថាប័នព័ត៌មានក្នុងស្រុក ហើយប្រជាពលរដ្ឋពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកដែលកំពុងតែប្រតិកម្ម និងស្វែងរកការចុះផ្សាយពិតប្រាកដពីវីរុសដ៏កាចសាហាវនេះ ។ អ្នកលេងបណ្ដាញសង្គមជាច្រើនចាប់ផ្ដើមធុញទ្រាន់ចំពោះការទទួលបានព័ត៌មានមិនពិត និងកេងចំណេញជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយសំណូមពរឲ្យក្រសួងពាក់ព័ន្ធធ្វើការចំណាត់ការទៅលើព័ត៌មានទាំងនោះថែមទៀតផង ដើម្បីសុខសុវត្ថិភាពរបស់ពួកគេ ។

គួរបញ្ជាក់ផងដែរថា វីរុស Covid 19 កំពុងត្រូវបានរីករាលដាលជុំវិញពិភពលោក ហើយបើតាមការចុះផ្សាយពីសារព័ត៌មាននានា ប្រទេសអ៊ីរ៉ង់ នៅតំបន់អាស៊ីបូពា៌ និងប្រទេសអ៊ីតាលីកំពុងតែត្រូវបានស្លាប់យ៉ាងច្រើនផងដែរ ។ ពាក់ព័ន្ធនឹងករណីនេះ ប្រទេសកម្ពុជាកំពុងត្រូវបានឆ្លងរីករាលដាលផងដែរ ដោយមានករណីដែលគួរឲ្យកត់សម្គាល់មាននៅខេត្តសៀមរាប ក្រុងភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ។ ឯខេត្តដទៃផ្សេងទៀតក៏កំពុងធ្វើការប្រុងប្រយ័ត្នផងដែរ ចំពោះករណីនេះ ហើយសាលារៀន វត្តអារាម កន្លែងជួបជុំក៏ត្រូវបានផ្អាកជាបណ្ដោះអាសន្នផងដែរ ៕

ប្រភព ៖ បណ្ដាញសង្គម

The post ខ្មែរនៅអូស្ត្រាលីថា «អូស្ត្រាលីមានថ្នាំព្យាបាល Covid 19» ថាជារឿងមិនពិត appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles