Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ព្រះចៅអធិការវត្តអារញ្ញរង្សី រងការចោទប្រកាន់ពីជាងសាងសង់ព្រះវិហារថា មិនប្រគល់លុយតាមកាលកំណត់

$
0
0

កំពង់ឆ្នាំងៈ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ បានលើកគ្នាមកធ្វើការតវ៉ា ខណៈដែលព្រះគ្រូចៅអធិការវត្ត រងការចោទប្រកាន់ថា មិនបានប្រគល់លុយឲ្យ​ជាងសាងសង់ព្រះវិហាតាមកាលកំណត់ ហើយត្រូវបានខាងថ្នាក់សង្ឃខាងលើកោះហៅឡើងទៅភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ព្រះគ្រូចៅអធិការវត្តអារញ្ញរង្សី ហៅវត្តព្រែករាំង ដែលរងការចោទប្រកាន់ខាងលើនេះ មានព្រះនាម អ៊ុក ចាន់ថន ព្រះអង្គគង់នៅវត្តអារញ្ញរង្សី ហៅវត្តព្រែករាំង ស្ថិតនៅ​ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយហេតុការណ៍តវ៉ាខាងលើនេះ បានកើតឡើងកាលពី​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ។

ព្រះចៅអធិការវត្តខាងលើ បានមានសង្ឃដីកាឲ្យ​ដឹងនៅថ្ងៃទី៥ កុម្ភៈ ២០១៨ មុនពេលព្រះអង្គនិមន្តទៅភ្នំពេញតាមការកោះហៅរបស់ថ្នាក់សង្ឃជាន់ខ្ពស់ថា ព្រះវិហាវត្តព្រែករាំង ត្រូវបានចាប់ផ្តើមកសាងឡើងជាជំហានៗ តែនៅជំហានទី៤ បន្តផ្នែកខាងលើដំបូល ត្រូវបានជួបវិបត្តិក្នុងការអនុវត្តកិច្ចសន្យារវាងជាងឈ្មោះ ប៊ុន សាន និងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទ ដោយនៅក្នុងកិច្ចសន្យារួមមាន ៖ ១​ ត្រូវដាក់ក្បាលនាគចំនួន២៥ក្បាល។ ២ ត្រូវធ្វើជហ្វាចំនួន៤ ។ ៣ គឺកំពូលត្រៃសូ១ និងត្រូវបានបញ្ចប់តាមកិច្ចសន្យាសាងសង់នៅចុងឆ្នាំ២០១៧ និងទទួលប្រាក់ពីគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័តចំនួន៥៨២៥០ដុល្លារ តែការសាងសង់បានត្រឹមតែវាយបង្កាន់ដៃវិហារចោលធ្វើឲ្យ​រាយប៉ាយជុំវិញវិហារប៉ុណ្ណោះ និងបានទុកចោលរាប់ខែហើយ កន្លងទៅគណៈកម្មការវត្តបានប្រគល់ថវិកាចំនួន២០លាន៧០ម៉ឺនដើម្បីទិញក្បឿង។

គណៈកម្មការវត្តអារញ្ញរង្សី ហៅវត្តព្រែករាំង ឈ្មោះ សន បានឲ្យ​ដឹងកាលពីព្រឹកថ្ងៃទី៥ កុម្ភៈ២០១៨ ក្នុងបរិវេណវត្តព្រែករាំងនេះថា ដំបូងឡើយវត្តនេះ មិនមានអ្វីនោះឡើយ តែបានព្រះគ្រូចៅអធិការវត្តព្រះនាម អ៊ុក ចាន់ថន បានមកគង់នៅវត្តនេះ ហើយបានសហការជាមួយគណៈកម្មការ អាចារ្យវត្ត រួមនិងពុទ្ធបរិស័ទចំណុះជើងវត្តខិតខំប្រឹងប្រែង កសាងបានសាលាបុណ្យ និងចាក់ដីបំពេញបានខ្ពស់ ធ្វើការសាងសង់ព្រះវិហានេះឡើង តែអ្វីដែលពួកគាត់ហួសចិត្តនោះ នៅថ្ងៃទី២០ វិច្ឆិកា ២០១៧ ជាងសាងសង់ព្រះវិហារឈ្មោះ ជាង ប៊ុនសាន បានមកជួបព្រះគ្រូចៅអធិការវត្ត ដើម្បីទាមទារលុយសាសង់វិហា ខណៈដែលព្រះចៅអធិការសំណូមពរចាំជួបគណៈកម្មការវត្ត និងពុទ្ធបរិស័ទសិន លុះរំលងបានមួយថ្ងៃដល់ថ្ងៃទី២២ ក្នុងពិធីចប់អង្គកឋិនទានឈ្មោះ ប៊ុន សាន បានមកម្តងទៀតជាលើកទី២ និងបានប្រើពាក្យសម្តីមិនសមរម្យមកលើអ្នកផ្តើមបុណ្យ និងព្រះសង្ឃ ហើយ​បានប្រើកាំបិតឆ្កាចុះឆ្កាឡើងកំញើញដាក់ព្រះសង្ឃក្នុងវត្ត ខណៈដែលមានចាស់ព្រឹទ្ធាចារ្យ និងលោកមេភូមិសុំដកយកកាំបិទចេញបាន។

គណៈកម្មការអាចារ្យវត្តព្រែករាំង បានឲ្យ​ដឹងបន្ថែមទៀតថា ក្នុងពេលធ្វើព្រះវិហានេះ ជាងឈ្មោះ ប៊ុន សាន បានប្រគេនរថយន្តមួយគ្រឿងម៉ាកម៉ុងតេរ៉ូ ពណ៌ក្រហមដល់ព្រះគ្រូចៅអធិការវត្តខាងលើ សម្រាប់ជាជំនះ និងមានលិខិតបញ្ជាក់ និងមានអ្នកដឹងឮនៅក្នុងលិខិតនេះ ស្រាប់តែដោយរថយន្តកញ្ចាស់ខូចពិបាកក្នុងការជួសជុលព្រះអង្គក៏សម្រេចចិត្តលក់យកលុយចាក់ដីបំពេញខឿនព្រះវិហាទៅ។

ប្រជាពលរដ្ឋចំណុះជើងវត្តក៏ដូចជា គណៈកម្មការអាចារ្យវត្ត សូមឲ្យ​មានការស្រាវជ្រាវ និងចុះមកពិនិត្យមើលថា តើកំពូលព្រះវិហារដែលជាងឈ្មោះ ប៊ូ សាន ធ្វើនោះបានប៉ុនណាហើយបានប្តឹងព្រះគ្រូចៅអធិការវត្តគ្រប់កន្លែង និងរកយុត្តិធម៌ជូនព្រះចៅអធិការវត្តនេះផង ខណៈដែលលោកប្រឹងប្រែងសាងសង់ព្រះវិហារទុកសម្រាប់ពុទ្ធបរិស័ទប្រើប្រាស់ប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោក ស លៀង បានឲ្យដឹងតាមរយទូរស័ព្ទនៅវេលាម៉ោង៧និង៤៦នាទីថ្ងៃទី៥ កុម្ភៈ ២០១៨ថា ចំពោះខាងលោកបាននឹងធ្វើការដោះស្រាយ៣លើកមកហើយ តែថ្ងៃនេះទាំងលោកក៏ដូចជា ព្រះមេគុណខេត្ត និងស្រុក រួមទាំងអាជ្ញាធមូលដ្ឋាន ត្រូវឡើងទៅជួបសម្តេចព្រះសង្ឃរាជ ដើម្បីធ្វើការដោះស្រាយ តែមិនដឹងថាយ៉ាងណានោះទេ ហើយត្រឡប់មកវិញ និងចុះទៅធ្វើការត្រួតពិនិត្យមើលការសាងសង់ព្រះវិហានេះម្តងទៀត ព្រោះកន្លងមកលោកឲ្យតែខាងអនុប្រធានចុះពិនិត្យមើលការសាងសង់ ។

ពាកព័ន្ធករណីខាងលើនេះ អ្នកយកព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺពីជាងសាងសង់ព្រះវិហាឈ្មោះ ប៊ូសាន បានឡើយ៕

ប្រភព ៖ Campost

The post ព្រះចៅអធិការវត្តអារញ្ញរង្សី រងការចោទប្រកាន់ពីជាងសាងសង់ព្រះវិហារថា មិនប្រគល់លុយតាមកាលកំណត់ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles