និស្សិតប្រមាណ៣០នាក់មកពីទីក្រុងវូហានប្រទេសចិន ក្រោយពីបានចូលមកក្នុងប្រទេសកម្ពុជា ដោយចេញលុយថ្លៃយន្ដហោះដោយខ្លួនឯង ព្រមទាំងចូលតាមច្រកអន្តរជាតិប៉ោយប៉ែតរួចមក ក្រសួងសុខាភិបាលបាននិយាយថាខ្លួននឹងយកចិត្តទុកដាក់ចំពោះរឿងនេះ ។ ប៉ុន្តែផ្ទុយទៅវិញពេទ្យធំៗ ដែលជាស្ថាប័នស្រាវជ្រាវវេជ្ជសាស្រ្តប្រចាំប្រទេសកម្ពុជាបានរុញដាក់គ្នាទៅវិញទៅមក ដោយមិនមានការទទួលខុសត្រូវលើរឿងនេះឡើយ ។
និស្សិតម្នាក់ក្នុងចំណោមនិស្សិតឯទៀតបានសរសេរនៅលើបណ្ដាញសង្គម Facebook ថាខ្លួនព្រោះតែមិនចង់ឲ្យនាំទុក្ខដល់គ្រួសារ និងប្រទេសជាតិបានជាចូលខ្លួនទៅពិនិត្យឈាមរក Coronavirus តែខលច្រើនដងទៅកាន់លេខ 115 ដើម្បីសាកសួរព័ត៌មាន ក៏ដូចជាចង់ស្វែងរកជំនួយក្នុងការពិនិត្យឈាមរកវីរុស ស្រាប់តែមិនមានចំណាត់ការចំពោះរឿងនេះនោះទេ ហើយបាននិយាយយ៉ាងខ្លីថា ជាភាពមិនប្រាកដប្រជានៃស្ថាប័នមួយ ទំនងសំដៅទៅលើក្រសួងសុខាភិបាលតែម្ដង ។ និស្សិតម្នាក់បានសរសេរឡើងនៅក្នុងបណ្ដាញសង្គមថា ៖
សំខាន់ចំពោះនិស្សិតទេីបមកពីចិនហេីយមានបំណងធ្វេីតែសឈាម!សំខាន់ចំពោះមនុស្សទូទៅមានបំណងធ្វេីតែសឈាមរកCoronaVirus!
ពួកយេីងគ្រាន់តែចង់ពិនិត្យឈាមរកCoronaVirus ដែលអាចឆ្លងក្នុងរយៈពេលជិះយន្តហោះប្រហែល១០ម៉ោង(គិតទាំង transit period) ព្រោះមិនចង់នាំទុកដល់គ្រួសារក៏ដូចជាប្រទេសទាំងមូល។
យេីងព្យាយាម callទៅ១១៥ដេីម្បីសាកសួរពត៌មាន វាយទៅជិត១លានដងតែគ្មានបានការទេនៅពេលដែលព្យាយាមភ្ជាប់ទៅសហការី បេីមិនដាច់ក៏គ្មានអ្នកលេីក។គ្មានវិធីអីផ្សេង ក៏នាំគ្នាទៅប៉ាស្ទ័រដេីម្បីសួរគេរកតែសឈាមរកCoronaVirusហ្នឹង ហេីយគេប្រាប់អោយទៅពេទ្ររុស្សី។ពេលទៅដល់ពេទ្យរុស្សី លឺពេទ្យមួយក្រុមនិយាយគ្នាចុមម៉េចអោយមកនេះវិញ។
ភាពមិនប្រាកដប្រជានៃស្ថាប័នមួយ
យ៉ាងណាពេលដល់ពេទ្យរុស្សី ពេទ្យនិយាយប្រាប់យេីងថាចាំមានរោគសញ្ញាចាំមកពិនិត្យ។ហេីយយេីងក៏មិនត្រូវបានពិនិត្យឈាមទេ គ្រាន់តែវាស់កម្តៅ សម្ពាធឈាម ចង្វាក់បេះដូងអីហ្នឹង ដែលនេះគឺដេីម្បីរករោគសញ្ញានៃ CoronaVirus។ជាលទ្ធផលគឺគ្មានបញ្ហាទេ គ្មានបញ្ហាត្រង់ថាយេីងមិនមានរោគសញ្ញាសង្ស័យអ្វីទេ។នេះបញ្ជាក់ថាបេីសិនជាអ្នកណាដែលទេីបឆ្លងCoronaVirus ស្ថាប័នសុខាភិបាលយេីងនៅពេលនេះមិនទាន់មានលទ្ធភាពពិនិត្យធ្វេីតែសរក CoronaVirus ទេ គឺត្រូវចាំរហូតដល់ចេញរោគសញ្ញា។បែបនេះគឺគ្រោះថ្នាក់ណាស់ អ្នកដែលមិនទាន់ចេញរោគសញ្ញាហេីយផ្ទុកមេរោគនេះ។ពួកគាត់នឹងក្លាយជាភ្នាក់ងារចម្លងជំងឺដល់មនុស្សជុំវិញខ្លួន។
តេីយេីងអាចធ្វេីអ្វីបាន?មានតែថែទាំសុខភាព និងព្យាយាមនៅអោយឆ្ងាយពីសង្គម ឬអាចរស់នៅម្នាក់ឯងមួយរយៈសិនដេីម្បីមេីលរោគសញ្ញា។ #Quarantine #Day2 Sometimes, you cannot do anything, so just let it be.
ជាចុងក្រោយបេីសិនជាយេីងគិតថាខ្លួនឯងមិនមានបញ្ហាអីទេ មិនមានបញ្ហាគឺមិនទាន់មានរោគសញ្ញា មិនចាំបាច់ទៅធ្វេីតែសឈាមទេ។ការដែលទៅធ្វេីតែសឈាមនេះធ្វេីអោយយេីងអាចឆ្លងវីរុសនេះពីអ្នកដែលផ្ទុកCoronaVirusពីមន្ទីរពេទ្យ។គ្រោះថ្នាក់ណាស់ ហេីយខាតពេលឥតប្រយោជន៍ វាអាចអោយយេីងហួសចិត្តអស់សំណេីចទៀត។អស់សំណេីចនឹងភាពមិនច្បាស់លាស់នៃស្ថាប័នមួយដែលទទួលខុសត្រូវលេីCoronaVirusដ៏កាចសាហាវដែលពីភពលោកកំពុងតែខ្លាចរអារ។សង្វែកស្រុកយេីងណាស់មែនទេ?



ប្រភព ៖ បណ្ដាញសង្គម
The post និស្សិតខ្មែរមកពីចិនចង់តេស្ដឈាមរកវីរុសកូរ៉ូណា ពេទ្យធំៗខ្មែររុញដាក់គ្នាមិនហ៊ានពិនិត្យ appeared first on ខ្មែរអ្នកអាន.