Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ទេសចរចិន ៦ នាក់បន្ថែមទៀតត្រូវបានរកឃើញថាឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសថៃ

$
0
0

ទេសចរចិន ៦ នាក់បន្ថែមទៀតហើយត្រូវបានរកឃើញថាឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃ ដែលត្រូវបានឆ្លងពីខេត្ត Hubie នៃប្រទេសចិន ហើយត្រូវអ្នកជំនាញថៃធ្វើការពិនិត្យហើយពិនិត្យទៀត ក៏បង្ហាញថាបានឆ្លងពិតមែន ដែលព័ត៌មាននេះបានផ្សាយនៅក្នុងគេហទំព័របាងកកផុស កាលពីប៉ុន្មានម៉ោងមុននេះ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ ។

សរុបជាមួយនឹងការរកឃើញអ្នកដែលមានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសថៃបានកើនឡើងរហូតដល់ ១៤​ នាក់ហើយនៅក្នុងប្រទេសថៃ ខណៈមន្ទីរជំនាញខាងផ្នែកសុខាភិបាលប្រទេសថៃ បានរកឃើញគ្រួសារមួយដែលមកពីខេត្ត Hubie សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន ៦ នាក់ សរុបមកគឺមួយគ្រួសារតែម្ដង ។ ប្រភពដដែលនេះបានបញ្ជាក់ថាពួកគេមានអាយុ ៦ ទៅ ៦០ឆ្នាំ ។ មន្រ្តីសុខភាពប្រទេសថៃបានធ្វើការពិនិត្យពួកគេ ២ដងម្នាក់ ហើយពិតជាមានការផ្ទុកវីរុសនោះពិតមែន ហើយបានបញ្ជូនទៅធ្វើការពិនិត្យ និងតាមដានសុខភាពនៅក្នុងខេត្តនន់ថាក់បុរី នៃប្រទេសថៃ ។

អ្នកជម្ងឺដែលមានផ្ទុកវីរុសនេះដែលផ្សេងទៀត ៩ នាក់កំពុងសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យ ហើយអាជ្ញាធរផ្នែកសុខភាពថៃកំពុងតែធ្វើការស្វែងរកបន្ដទៀតនូវករណីអ្នកមានជម្ងឺនេះទៅលើជនជាតិថៃ ព្រោះដោយសារតែការបិទជើងយន្ដហោះពីប្រទេសចិនរួចទៅហើយ ។

គួរបញ្ជាក់ផងដែរថាមានប្រជាពលរដ្ឋចិនជាច្រើនកំពុងជ្រួលច្របល់ចង់ចាកចេញពីប្រទេសចិន តាមលទ្ធភាពប៉ុន្តែពួកគេត្រូវសុំអនុញ្ញាតិពីរដ្ឋាភិបាលចិនជាមុនសិន ជាមួយនឹងមូលហេតុ ព្រមទាំងការពិនិត្យជម្ងឺជាច្រើនដំណាក់កាលថែមទៀត ។ ជាក់ស្ដែងដំណើរការនៃយន្ដហោះជាច្រើនរួមទាំងប្រទេសកម្ពុជាផងបាននឹងកំពុងផ្អាកបណ្ដោះអាសន្នហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះសាយភាយទៅកាន់ប្រទេសនីមួយៗ ៕

The post ទេសចរចិន ៦ នាក់បន្ថែមទៀតត្រូវបានរកឃើញថាឆ្លងវីរុសកូរ៉ូណាក្នុងប្រទេសថៃ appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles