បុរសម្នាក់ដែលមានឈ្មោះថា សឿន ចាន់នី បានធ្វើការផ្ដល់ព័ត៌មានមិនពិត និងកាច់មួលទៅកាន់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ស្ដីពី គ្រូបង្រៀនទាំង៣នាក់ដែលត្រូវបានគណៈគ្រប់គ្រងវិទ្យាល័យហ៊ុនសែនតេជោឈើតុំ បានឃុបឃិតគ្នាបណ្ដេញចេញ មិនឲ្យបង្រៀនសិស្ស ។ ការផ្ដល់ព័ត៌មាននេះធ្វើឡើងនាពេលប៉ុន្មានថ្ងៃមុននេះ ដែលត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្ដិ៍បានផ្សព្វផ្សាយនៅចុងទំព័ររបស់ខ្លួន ដែលលោកគ្រូម្នាក់បានថ្កោលទោសទៅលើការផ្ដល់បទសម្ភាសន៍មួយនេះយ៉ាងខ្លាំង និងមានសាក្សីជាច្រើនបានដឹងថា អ្នកសម្ភាសន៍ម្នាក់នោះ គឺតែងតែចូលចិត្តជួបជុំគ្នាផឹកស្រា ចំណែកកូនប្រុសរបស់ខ្លួន គឺតែងតែលេងបាល់មិនខ្វល់ពីការសិក្សានោះឡើយ ។
បុរសម្នាក់ដែលរស់នៅក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើការផ្ដល់បទសម្ភាសន៍ ដោយផ្តល់ព័ត៌មានមិនពិត និងចោទប្រកាន់ ទៅកាន់លោកគ្រូបង្រៀនទាំង ៣ នាក់ដែលត្រូវបានគណៈគ្រប់គ្រងសាលា ចោទថាបង្កចលាចល ដកចេញពីវិទ្យាល័យហ៊ុនសែនតេជោឈើតុំ កាលពីពេលកន្លងទៅថ្មីៗនេះ ។ លោក សឿន ចាន់នីរូបនេះបានផ្ដល់បទសម្ភាសន៍ទៅកាន់ភ្នំពេញប៉ុស្ដិ៍ថា ៖
យ៉ាងណាក៏ដោយអាណាព្យាបាលសិស្សម្នាក់គឺលោក សឿន ចាន់នី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកគ្រូទាំង ៣ នាក់នោះបានលួចបញ្ចូលសារនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមួយចំនួនដល់កូនៗរបស់ពួកគាត់ និងធ្លាប់បានដឹកនាំកូនៗរបស់ពួកគាត់ឲ្យទៅចូលរួមលើកស្លាកសញ្ញាគណបក្សនោះជាដើម។
លោកបានថ្លែងថា៖ «ខ្ញុំមិនដឹងថាគាត់មានកំហុសអ្វីនោះទេ ប៉ុន្តែវាមានរឿងច្រើនករណីដូចជា រឿងបញ្ចូលសារនយោបាយរបស់គណបក្សជួងនេះជាដើម ខ្ញុំមិនចង់ឲ្យកូនៗខ្ញុំស្វែងយល់ពីសារនយោបាយរបស់បក្សនេះនោះទេ»៕
ពាក់ព័ន្ធទៅនឹងករណីមួយនេះលោកគ្រូដែលត្រូវបានដកចេញ និងមនុស្សមួយចំនួនដែលបានស្គាល់ច្បាស់ពីអត្តចរិតអាណាព្យាបាលសិស្ស ដែលមានឈ្មោះថាសឿន ចាន់នីរូបនេះ ថាសម្ដីមិនបានប្រហែលក្មេង ហើយកូនរបស់ខ្លួនវិញរៀនសូត្រមិនសូវទៀងទាត់ និងចូលចិត្តលេងបាល់មិនខ្វល់ពីការសិក្សានោះឡើយ ៕







ប្រភព ៖ បណ្ដាញសង្គម
The post ថោកទាប! កូនខ្លួនចូលរៀនមិនទៀងទាត់ ផ្ដល់បទសម្ភាសន៍ចោទប្រកាន់ គ្រូថាមិនល្អ appeared first on ខ្មែរអ្នកអាន.