កងទ័ពយួនយៀកមិញ បង្កើតដោយហូជីមិញ ឈ្នះសង្គ្រាមនៅឌៀនបៀនភូ រហូតដល់ប្រទេសយួនបានឯករាជ្យ ពីអាណានិគមបារាំង នៅឆ្នាំ១៩៥៤។ ចំណែកកងទ័ពយៀកកុង ដឹកនាំដោយមេបញ្ជាការ វ៉ូង្វៀងយ៉ាប ឈ្នះសង្គ្រាមនៅយួនខាងត្បូង រហូតដល់អាមេរិចសម្រេចចិត្ត ដកកងទ័ពចេញពីឥណ្ឌូចិន នៅឆ្នាំ១៩៧៣។ នេះជាអ្វីដែលយើងដឹង ចុះអ្វីដែលយើងមិនដឹង? ដូចជា ចារកម្មការទូត កិច្ចការផ្ទៃក្នុង នយោបាយ មនោគមន៍វិជ្ជា សេដ្ឋកិច្ច យោធា កលល្បិចមហិច្ឆតា ក្នុងការពង្រីកទឹកដី របស់យួនជាដើម តើបងប្អូនដឹងទេ?
បើយើងក្រឡេកទៅមើល ទស្សនៈរបស់ហូជីមិញ ក្នុងការដោះស្រាយបញ្ហា សម័យអាណានិគមបារាំងគ្រប់គ្រងប្រទេសយួន រហូតដល់បានឯករាជ្យ និងបានឈ្នះសង្គ្រាមនៅយួនខាងត្បូង គឺហូជីមិញ មានគោលការណ៍សំខាន់ៗ បួនយ៉ាង:
១- ឧត្តមគតិ និងមនសិការ
ចំពោះការយល់ដឹងរបស់ហូជីមិញរហូតដល់មានឧត្តមគតិ គឺឪពុករបស់ហូជីមិញ គាត់ប្រកាន់យកលទ្ធិសាសនាខុងជឺ បានបង្រៀនហូជីមិញ ពីការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីអ្នកដទៃ ការដឹងគុណដូនតាជាតិទឹកដី ការទាមទារយុត្តិធម៌ប្រឆាំងនឹងការជិះជាន់ រហូតហូជីមិញ បានចូលរួមបាតុកម្ម ដែលបានប៉ះដល់ការសិក្សារបស់គាត់ ទើបមនសិការ ក្នុងការទទួលខុសត្រូវក្នុងរឿងទាំងអស់ហ្នឹង បានជំរុញឲ្យហូជីមិញ ចាប់ផ្ដើមមានគំនិតបដិវត្តន៍ ដោយអត់ខានពុំបាន។
២- ការសិក្សាពីសត្រូវ ពេលនៅយួនខាងជើងហូជីមិញ
ក្រោយពីបានសិក្សា បានដឹងច្បាស់ថា ការដោះស្រាយបញ្ហាទាំងអស់ហ្នឹង មិនអាចទៅរួចនោះទេ បើគាត់មិនអាចស្គាល់ច្បាស់ពីសត្រូវរបស់គាត់។ ហូជីមិញ បានសម្រេចចិត្តទៅយួនខាងត្បូង ធ្វើការជាជំនួយការចុងភៅ នៅលើកប៉ាល់វេនបា រហូតដល់មានការចូលចិត្តពីបុគ្គលិកនិងភ្ញៀវបារាំង នៅលើកប៉ាល់ បានធ្វើឲ្យហូជីមិញឈានជើងទៅដល់ប្រទេសបារាំង។ ពេលទៅដល់ប្រទេសបារាំងភ្លាម ហូជីមិញមានគោលបំណងតែមួយគត់ គឺសិក្សាពីសត្រូវ នៅផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធា។ ហូជីមិញ បានសិក្សាលំអិតពីសត្រូវរបស់គាត់គឺបារាំង រហូតដល់ឈានជើងទៅកាន់ប្រទេសដទៃជាច្រើនទៀត ដើម្បីសិក្សាពីប្រទេសផ្សេងៗបន្ថែម នៅក្នុងនោះក៏មានភូមា ថៃ ខ្មែរ ផងដែរ។ ហូជីមិញបានចេះភាសាបទេស ចំនួន12ភាសា ទៅតាមឯកសារគេសរសេរថាចេះ១០ភាសា និងហូជីមិញ បង្កើតចារកម្មទុកមុនជាច្រើន គ្រប់ប្រទេសដែលគាត់បានធ្វើដំណើរ។
៣- យោធានិងមនោគមន៍វិជ្ជា
ចំពោះយោធា កងទ័ពយួនយៀកមិញ ដែលហូជីមិញ បានបង្កើតមុនដំបូងមានចំនួនតិចណាស់ តែខ្លាំងខាងមនោគមវិជ្ជា ទោះជាស្លាប់ក៏ពួកគេមិនខ្លាចដែរ។ រហូតដល់មានចំនួនកងទ័ពកើនឡើងខ្លាំង នៅពេលប្រជាពលរដ្ឋយួនខាងជើងបានចូលរួមធ្វើកងទ័ព ហូជីមិញ ក៏មានចំនួនកងទ័ពយួនយៀកមិញរាប់ម៉ឺននាក់។ ពេលនោះ ជាពេលដែលហូជីមិញ មានកម្លាំងគ្រប់គ្រាន់ដើម្បីវ៉ៃទប់ទល់ជាមួយនឹងអាណានិគមបារាំង រហូតដល់ឈ្នះសង្គ្រាមនៅឌៀនបៀភូ ដណ្ដើមឯករាជ្យបានពីអាណានិគមបារាំង នៅឆ្នាំ១៩៥៤ ហូជីមិញក៏បានឡើងជាប្រធានាធិបតី ដើម្បីគ្រប់គ្រងប្រទេសយួន។ ហើយបានបន្តសង្គ្រាមវ៉ៃកងទ័ពអាមេរិច រហូតដល់កងទ័ពអាមេរិច បានសម្រេចចិត្តដកកងទ័ពចេញពីឥណ្ឌូចិន នៅឆ្នាំ១៩៧៣ (សម្ដេចសីហនុជួយយួនច្រើនណាស់ ក្នុងសង្គ្រាមមួយហ្នឹង រហូតដល់មានភ្លើងសង្គ្រាមឆេះដល់ស្រុកខ្មែរ) ។
៤- បណ្ដុះធនធានមនុស្ស
ក្នុងការបណ្ដុះធនធានមនុស្ស ជារឿងដែលហូជីមិញ ចាត់ទុកថា សំខាន់ចាំបាច់បំផុត ដើម្បីរៀបចំប្រទេសយួនក្រោយពីបញ្ចប់សង្រ្គាម។ នៅពេលស្រុកយួនកំពុងតែមានភ្លើងសង្គ្រាម ហូជីមិញបានបង្កើតសាលារៀន កន្លែងអប់រំ ដើម្បីបំពាក់បំប៉នមនោគមន៍វិជ្ជាដល់ពួក និស្សិត បញ្ញវន្ត យួន រាប់ម៉ឺននាក់។ រួចហូជីមិញ បានបញ្ជូនពួកគេឲ្យទៅរៀន នៅក្រៅប្រទេស គឺប្រទេសមហាអំណាចជាច្រើនសឹងតែជុំវិញពិភពលោក។ សូម្បីតែការតវ៉ាមតិ នៅប្រទេសអាមេរិច ដើម្បីជំរុញអោយមានការដកកងទ័ពអាមេរិច ចេញពីឥណ្ឌូចិន ក៏មានការចូលរួមពីពួកហ្នឹងដែរ។ ក្រោយពីប្រទេសយួនបានបញ្ចប់សង្រ្គាម ដោយអាមេរិចបានសម្រេចចិត្តដកកងទ័ពចេញពីឥណ្ឌូចិន នៅឆ្នាំ១៩៧៤ ប្រទេសយួនបានរៀបចំរចនាសម្ព័ន្ធបន្ត ពាក់ព័ន្ធនឹងចារកម្មការទូត នយោបាយ មនោគមន៍វិជ្ជា សេដ្ឋកិច្ច ដើម្បីលេបយកប្រទេសឡាវ នឹងប្រទេសខ្មែរ តែគោលបំណងរបស់ហូជីមិញ មិនមែនត្រឹមតែប្រទេស២ប៉ុណ្ណឹងទេ គឺចង់លេបយកតំបន់អាស៊ីអាគ្នេយ៍តែម្ដង ដូចដែលបានបញ្ជាក់ក្នុងសៀវភៅ ដំណើរឆ្ពោះមកទិសខាងលិច។
នៅមានចំណុចតូចៗជាច្រើនទៀត ដែលខ្ញុំមិនទាន់បានសរសេរ ដែលពាក់ព័ន្ធនឹងវិធីសាស្ត្រក្នុងការលេបយកប្រទេសមួយ អាស្រ័យលើការបង្កើតបំណុលដើម្បីយកប្រទេស។ បញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់កាន់តែច្រើន រហូតដល់មានការបោះឆ្នោតប្រជាមតិយកប្រទេស។ វិធីសាស្រ្តក្នុងការគ្រប់គ្រងមេដឹកនាំប្រទេសដទៃ ដើម្បីយកប្រទេស។ ការពង្វក់ស្មារតីប្រជាជនដើម្បីលេបយកប្រទេស។ យកភាពចម្រើនរបស់ប្រទេសខ្លួនដើម្បីយកប្រទេសដទៃ ក្រោមរូបភាពប្រទេសអ្នលក្រ រត់ទៅរកប្រទេសអ្នកមាន មិនខុសពីខ្មែរ រត់ទៅរស់នៅប្រទេសយួននោះទេក្នុងរយៈពេលចុងក្រោយ ដែលប្រទេសយួនបើកទីផ្សារសេដ្ឋកិច្ចសេរី ចាប់ដៃគូជាមួយអាមេរិច ជាដើម.ល.។
ដើម្បីដោះស្រាយបញ្ហាប្រទេសខ្មែរបាន ដល់តែប្រជាពលរដ្ឋខ្មែរ គាត់មានការយល់ដឹង ពាក់ព័ន្ធនឹងរឿងប្រវត្តិសាស្រ្ត ការវិវត្តន៍នៃកលល្បិចរបស់យួន ស្វែងយល់ពីចំណេះដឹងក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេស ចូលរួមនយោបាយហើយប្រកាន់យកបក្សនយោបាយមួយ ផ្អែកលើយន្តការ ក្នុងការដោះស្រាយ ជាពិសេសត្រូវនិងស្ថានភាពរបស់ប្រទេសខ្មែរបច្ចុប្បន្ន។ ក្នុងនាមជាប្រជាពលរដ្ឋ បើយើងអត់ខ្វល់ពីរឿងនយោបាយ ប្រៀបដូចជាបោកឆ្នាំងបាយរបស់ខ្លួនអញ្ចឹង។ បងប្អូនដឹងទេ? សម័យប៉ុលពត ស្លាប់ប្រជាពលរដ្ឋខ្មែរជាង ៣លាននាក់ ដោយសារប្រជាពលរដ្ឋអត់ខ្វល់រឿងនយោបាយ ជឿលើសម្ដេចសីហនុ។ ក្នុងពេលបច្ចុប្បន្ន ប្រទេសខ្មែរកំពុងតែស្ថិតនៅស្ថានភាពគ្រោះថ្នាក់បំផុត ដែលយើងអាចនិយាយបានថា នឹងក្លាយទៅជាកម្ពុជាក្រោមទី២ ក្នុងរយៈពេលដ៏ខ្លីខាងមុខទៀត។ ដូចខ្ញុំនិយាយអញ្ចឹង បើបងប្អូននៅតែអញ្ចឹង ដឹងតែចប់ហើយ ហើយកូនជំនាន់ក្រោយរបស់ពួកយើង ដឹងថាគ្មានទឹកដីនៅ ហើយនៅក្រោមអាណានិគមរបស់គេតែប៉ុណ្ណោះ៕ ចប់.


ប្រភព ៖ Facebook Hok Nave
The post នាទីប្រវត្តិសាស្រ្ត ៖ ហេតុផលទាំង ៤ ដែលវៀតណាម អាចនឹងលេបទឹកដីខ្មែរបានសម្រេច appeared first on ខ្មែរអ្នកអាន.