Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

អតីតពិធីករ អេង រិទ្ធីថា «ស្រុកខ្មែរអត់យួន»​ឥឡូវមានការកាត់ដី ៤០ហិកតាទៅយួន (វីដេអូ)

$
0
0

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានចោទសំណួរទៅកាន់លោក អេង រិទ្ធី អតីតពិធីករប៉ុស្ដិ៍បាយ័ន ដែលបាននិយាយនៅក្នុងទូរទស្សន៍កាលពីប៉ុន្មានឆ្នាំមុនថា ស្រុកខ្មែរគ្មានយួនជាមួយអតីតពិធីករស្រីដែលជាប្រពន្ធរបស់ខ្លួន និងតារាស្រីម្នាក់ក្នុងបទសម្ភាស ដែលបង្កជាជម្លោះដ៏ធំនៅលើបណ្ដាញសង្គម និងអ្នកតាមដានសង្គម នយោបាយប្រទេសកម្ពុជា ដែលនាពេលនេះរដ្ឋាភិបាលបានសម្រេចកាត់ដី ៤០ហិកតា ទៅឲ្យប្រជាពលរដ្ឋវៀតណាមក្នុងខេត្តកំពង់ឆ្នាំង ដើម្បីរស់នៅ តើលោកអេង រិទ្ធី គិតយ៉ាងណាចំពោះរឿងនេះ? តើលោកហ៊ានទទួលថាសម្ដីរបស់លោកខុសឬទេកាលពីពេលនោះមក?

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានធ្វើការចោទសំណួរទៅកាន់អតីតពិធីករអេង រិទ្ធី ដែលបានឡើងឋានន្ដរសក្ដិជាបន្តបន្ទាប់ ក្រោយពេលបាននិយាយរឿងស្រុកខ្មែរអត់មានជនជាតិយួន ឬវៀតណាម ដោយលោកបានយកលេសថា ពួកគេគ្រាន់តែធ្វើការមកលេងបងប្អូនលោក(វៀតណាម) ប៉ុណ្ណោះ ។ ប៉ុន្តែជាក់ស្ដែងប្រជាពលរដ្ឋវៀតណាមជាច្រើននៅខេត្តកំពង់ឆ្នាំង បាននឹងកំពុងធ្វើការរស់នៅយ៉ាងអាណាធិបតេយ្យជុំវិញបឹងទន្លេសាប ក្នុងប្រទេសកម្ពុជា និងស្ទើរគ្រប់ទីកន្លែង ។

ជាក់ស្ដែងណាស់ថ្មីៗនេះរដ្ឋាភិបាលបានកាត់ដី ៤០ ហិកតាដើម្បីឲ្យប្រជាពលរដ្ឋវៀតណាមមានសិទ្ធិសាងសង់ផ្ទះផ្ទាល់ខ្លួនរស់នៅដោយស្របច្បាប់នៅក្នុងទឹកដីប្រទេសកម្ពុជា ដែលជុំវិញបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជន បានអះអាងថាជាការរិតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើន ពិសេសអ្នកលេងបណ្ដាញសង្គមធ្វើការប្រតិកម្មយ៉ាងខ្លាំងចំពោះចំណាត់ការ និងការប្រគល់ដីខ្មែរឆៅៗទៅឲ្យពលរដ្ឋវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា ដែលពុំទាន់មានភាពស្របច្បាប់នៅឡើយ ៕

The post អតីតពិធីករ អេង រិទ្ធីថា «ស្រុកខ្មែរអត់យួន»​ឥឡូវមានការកាត់ដី ៤០ហិកតាទៅយួន (វីដេអូ) appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Latest Images

Trending Articles



Latest Images