Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ចោរជនជាតិវៀតណាម លួចលុយផ្ទះវេប្រាក់វីង ម្ចាស់ផ្ទះមិនប្ដឹង ទុកឲ្យចោររួចខ្លួន

$
0
0

ខេត្តព្រៃវែង ៖ បើតាមប្រភពព័ត៌មានដែលផ្ដល់ដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នៅលើកំណាត់ផ្លូវជាតិលេខ ៨ ដែលឋិតក្នុងភូមិសាមគ្គី ដែលជាប់សាលាសាមគ្គី ក្បែរបន្ទាយខេមរភូមិន្ទ T6 ដែលត្រូវបានចោរពីនាក់ឪពុកនិងកូនដែលអ្នកភូមិសម្គាល់បានថាជាជនជាតិវៀតណាមនោះ បានធ្វើការសហការគ្នាចាប់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះដែលឋិតនៅភូមិសាមគ្គី ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។

កាលពីព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ មានហេតុការចោរពីរនាក់ឪពុកនិងកូនដែលប្រជាពលរដ្ឋបានស្គាល់អត្តសញ្ញាណថាជាជនជាតិវៀតណាមចូលមករស់នៅក្នុងប្រទេសកម្ពុជាបានធ្វើការចាប់ខ្លួនដោយប្រជាពលរដ្ឋ និងបញ្ជូនទៅឲ្យសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីចាប់បាននូវសកម្មភាពលួចលុយម្ចាស់ផ្ទះវេរលុយវីងមួយកន្លែងដែលឋិតនៅក្នុងភូមិឃុំខាងលើ ។

មានប្រជាពលរដ្ឋនៅតំបន់នោះរាយការណ៍ និងបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែរ ថាជនសង្ស័យទាំង២នាក់ឪពុក និងកូននេះ បានបញ្ជូនទៅកាន់ខេត្តដើម្បីធ្វើការដោះស្រាយហើយ ខណៈប្រជាពលរដ្ឋមួយចំនួនបានសាកសួរទៅកាន់មេប៉ុស្ដិ៍នៅតំបន់នោះផងដែរ ថាជាជនជាតិវៀតណាមឬទេ ប៉ុន្តែមេប៉ុស្ដិ៍បានធ្វើការឆ្លើយត្រឡប់មកវិញថាជាជនជាតិខ្មែរ ហើយក៏ថារវល់ និងបិទទូរស័ព្ទភ្លាមៗតែម្ដង ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរនៅតំបន់នោះបានសន្និដ្ឋានថា ចោរទាំងពីរនាក់នេះនឹងរួចខ្លួន ព្រោះម្ចាស់ផ្ទះបានទទួលប្រាក់ពីចោរវិញហើយ ហើយក៏ពុំមានប្ដឹងផ្ដល់អ្វីនោះដែរ ៕

ប្រភព ៖ បណ្ដាញសង្គម

The post ចោរជនជាតិវៀតណាម លួចលុយផ្ទះវេប្រាក់វីង ម្ចាស់ផ្ទះមិនប្ដឹង ទុកឲ្យចោររួចខ្លួន appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748