Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្រពើដែលលោកជំទាវ ហ៊ុន ស៊ីណាតព្រលែងមាន អ្នកអះអាងថាចាប់បានវិញហើយ

$
0
0

មកទល់ពេលនេះមានបុរសម្នាក់ ជាមួយនឹងរូបកូនក្រពើបានធ្វើការបង្ហោះ និងចែកចាយព្រោងព្រាត ដោយអះអាងថាក្រពើដែលបានព្រលែងកាលពី៣ថ្ងៃមុនកន្លងទៅនេះ ត្រូវបានចាប់ហើយ និងបង្ហោះ ដោយមានអ្នកចែកចាយរាប់ពាន់ Share ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មហាជនពុំមានអ្នកជឿទៅលើរឿងនេះឡើយ ដោយថាគ្រាន់តែជាការចាប់កូនក្រពើមកសម្ដែង ដើម្បីកុំឲ្យមានព័ត៌មានអាស្រូវផ្សព្វផ្សាយនៅលើបណ្ដាញសង្គមប៉ុណ្ណោះ ។

គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែវិច្ឆិកា នេះ ដោយបានការណែនាំពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប , ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែងដែលលោកស្រី ហ៊ុន ស៊ីណាត បានលែងកូនក្រពេី និងរកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ ដែលបានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែកខាងកេីតកាលពី៣ថ្ងៃមុន។

រដ្ឋបាលខេត្តសៀមរាប ចេញផ្សាយថា ក្រោយពីបានចុះដល់ទីតាំង និង បានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ ដោយប្រេីប្រាស់កម្លាំងមន្ត្រីជំនាញតាមប្រមាញ់ ២៤ម៉ោង លេី ២៤ម៉ោង ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញនឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ រដ្ឋបាលខេត្តសៀមរាប សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះថ្នាក់អ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕

The post ក្រពើដែលលោកជំទាវ ហ៊ុន ស៊ីណាតព្រលែងមាន អ្នកអះអាងថាចាប់បានវិញហើយ appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles