ព្រះសីហនុៈ ជនជាតិចិន ស្រវឹងស្រា បានស្រែកឡូរឡា វាយកញ្ចក់ទ្វារផ្ទះរបស់អ្នកជិតខាង បណ្តាលឲ្យរងការខូតខាត បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅបុរី BS អូរមួយ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងជាបឋមថា ដើមហេតុដំបូង ប្តីប្រពន្ធជនជាតិចិននោះឈ្លោះគ្នា ថ្លង់សម្រាកមិនបាន ម្ចាស់ផ្ទះរងគ្រោះក៏ឃាត់ប្រាប់កុំឲ្យឈ្លោះគ្នាឡូឡា បណ្តាលឲ្យបុរសជនជាតិចិន កើតការក្តៅក្រហាយក៏ធ្វើសកម្មភាពវាយកញ្ចក់ទ្វារផ្ទះជនរងគ្រោះតែម្តង។ ជុំវិញបញ្ហានេះ សមត្ថកិច្ច អះអាងថា នឹងចាត់វិធានការផ្លូវច្បាប់មិនលើកលែងឡើយ ៕
The post ជនជាតិចិន ដែលសម្ដេចឲ្យមកនៅខេត្តព្រះសីហនុ ស្រវឹងស្រាវាយកញ្ចក់ទ្វារ ផ្ទះរបស់ខ្មែរអ្នកជិតខាង រងការខូតខាត appeared first on Khmer Readers.