Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ក្រោយត្រូវព្រនង់យ៉ាងចាស់ដៃពីលោក ខឹម វាសនា រិទ្ធីមកពី ព័ត៌មាន Amapapa ចុះផ្សាយវាយប្រហារដោយសារគំនុំផ្ទាល់ខ្លួន

$
0
0

សារព័ត៌មានដែលពុំមានវិជ្ជាជីវៈ ជាសារព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់អារម្មណ៍ផ្ទាល់ខ្លួន ដើម្បីសរសេរ ផ្គាប់ចិត្តខ្លួនឯង បើទោះបីជាសារព័ត៌មានទាំងនោះ ត្រូវបានធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ ឬយល់ខុសក៏ដោយចុះ ឲ្យតែអញអ្នកសារព័ត៌មាន ទទួលបានការគាំទ្រពីសំណាក់មនុស្សស្រដៀងអញ ។

ងាកមកសារព័ត៌មាន Amapapa.News ដែលមាន Likes Page របស់ខ្លួនរហូតដល់ 1សែនជាង បានធ្វើការចុះផ្សាយពីសម្ដីរបស់លោក ខឹម វាសនា ដោយបានចុះផ្សាយដូចទៅនឹងអ្វីដែលលោកប្រមុខបក្សម្នាក់នេះ និយាយ ប៉ុន្តែត្រូវបានកែសម្រួល ដោយអ្នកសរសេរក្នុងគោលបំណង ដើម្បីឲ្យអ្នកដទៃស្អប់លោក ខឹម វាសនា ដើម្បីបំពេញមហិច្ចតារបស់ខ្លួន ដែលលំអៀងព្រោះស្អប់នោះឯង ។

សារព័ត៌មាននេះបានចុះផ្សាយថា លោក ខឹម វាសនា ពូកែជេរ ប៉ុន្តែទន្ទឹមនឹងការសរសេរបែបនេះ យើងសង្កេតមើលទៅចេតនារបស់អ្នកសរសេរព័ត៌មានដែលមានឈ្មោះថា រិទ្ធីវិញ ជាមនុស្សម្នាក់ដែលត្រូវព្រនង់ របស់លោក ខឹម វាសនា ជាយូរមកហើយ តែត្រង់ចំណុចនេះ ខ្លួនពុំបានបំពេញជាអ្នកសារព័ត៌មាន តែបែរជាធ្វើការសរសេរព្យាយាមបំពេញចិត្តខ្លួនឯងដែលស្អប់លោក ខឹម វាសនាទៅវិញ ។ លោក ខឹម វាសនា ត្រូវបានស្គាល់ថា ជាអ្នកនយោបាយដែលនិយាយមានហេតុផល តែដោយសារតែមានមនុស្សខូច និងទុច្ចរិតរស់នៅក្នុងសង្គមខ្មែរច្រើនពេក លោកក៏ប្រើពាក្យសម្ដីធ្ងន់ៗ ដែលធ្វើឲ្យអស់លោកមិនពេញចិត្ត ទើបចេញជាទង្វើនៃការបន្លប់បែបនេះឡើងតែម្ដង ។

ក្នុងឃ្លាខាងក្រោយ អ្នកសរសេរសារព័ត៌មានរូបនេះ បានធ្វើការសរសេរថា មួយរយៈចុងក្រោយ ប្រមុខបក្ស LDP ហាក់ស្ងប់ស្ងាត់ មិនសូវបញ្ចេញវោហារសព្ទ ដូចពីមុនទេ។ ការចុះផ្សាយបែបនេះ មិនមែនជាការពិតនោះឡើយ ដោយសារតែលោក ខឹម វាសនា បានបញ្ចប់ការធ្វើវេទិការជិត ១០កន្លែងរួចទៅហើយ ក្នុងខែធ្នូ ឆ្នាំ២០១៧ និងខែមករា ឆ្នាំ២០១៨ ហើយសមាជិករបស់លោក ដែលគាំទ្របក្សមួយនេះ ត្រូវបានធ្វើការងាររបស់ខ្លួនកាន់តែខ្លាំងជាងមុន មិនត្រឹមតែខ្លាំងជាងមុននោះទេ ថែមទាំងពង្រីកគំនិតរបស់ខ្លួនតាមលទ្ធភាពរបស់ពួកគេទៀតផង ។

សរុបមកសារព័ត៌មាននេះ អ្នកសរសេរពុំមានវិជ្ជាជីវៈ និងយកគំនុំផ្ទាល់ខ្លួន ដើម្បីសរសេរព័ត៌មានយ៉ាងខ្លីមួយ ក្នុងចេតនាដើម្បីធ្វើឲ្យអ្នកដទៃមានការភ័ន្តច្រឡំផង មួលកាច់ក្នុងនាមជាអ្នកសារព័ត៌មានដែលផ្ដល់ព័ត៌មាន និងដំណឹងផង ៕

 

The post ក្រោយត្រូវព្រនង់យ៉ាងចាស់ដៃពីលោក ខឹម វាសនា រិទ្ធីមកពី ព័ត៌មាន Amapapa ចុះផ្សាយវាយប្រហារដោយសារគំនុំផ្ទាល់ខ្លួន appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles