Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ប្រជាពលរដ្ឋខ្មែរជាច្រើនប្រកាសមិនគាំទ្រ នឹងការដាក់រូបវិមានឈ្នះៗ ក្នុងក្រដាសប្រាក់ខ្មែរ

$
0
0

ទន្ទឹមនឹងការចេញក្រដាសប្រាក់ថ្មីដែលមានសាច់ប្រាក់ ១ម៉ឺន ៥ពាន់រៀល ប្រជាពលរដ្ឋខ្មែរជាច្រើនបានផ្ទុះការប្រតិកម្មផងដែរទៅលើការដាក់រូបវិមានឈ្នះៗផងដែរ ដែលពួកគេចាត់ទុកថាជាអាគារដែលសាងសង់ដោយវៀតណាម ស្រដៀងទៅនឹងស្ដូប ៧ មករា របស់វៀតណាមដែលបានសាងសង់នេះផងដែរ ។

ប្រជាពលរដ្ឋជាច្រើនពាន់ម៉ឺននាក់បានធ្វើការចែករំលែករូបភាព ដែលមានក្រដាសប្រាក់ ១ម៉ឺន៥ពាន់រៀល ក្រោមសំណេរថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំមិនគាំទ្រដាច់ខាតក្នុងការដាក់រូប (វិមានឈ្នះៗ) នៅក្នុងក្រដាសប្រាក់ខ្មែរ ។ មានមតិជាច្រើនយល់ស្របត្រង់ចំណុចនេះ ដោយមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខ្លះ យល់ឃើញថា ការដែលពួកគេធ្វើរបៀបនេះ គឺធ្វើឲ្យប៉ះពាល់ខ្មែរ ហើយពួកគេមិនទទួលស្គាល់ វិមានឈ្នះៗថាជារបស់ខ្មែរនោះទេ តែជារបស់វៀតណាម ដែលធ្វើឡើងដើម្បីបង្ហាញថាប្រទេសខ្មែរជាប្រទេសរបស់ពួកគេប៉ុណ្ណោះ ។

មតិរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់បានសរសេរយ៉ាងដូច្នេះថា ៖ ថ្ងៃនេះដូររូបតំណាង់នៃកម្ពុជាបន្តទៅមុខទៀតប្រហែលជាដូរូបព្រះឆាយ្យលក្ខរបស់ព្រះអង្គម្ចាស់ជីវិតតម្កល់ត្បូងដាក់រូបហូជីមិញទៀតហេីយមេីលទៅដេីម្បីដឹងគុណហូជីមិញ។ ហេីយអោយខ្ញុំសុំទោសផងបេីពាក្យដែលខ្ញុំខមិនទៅក្រែងប៉ះពាល់ដល់កិត្តយស្សរបស់ព្រះអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ ។

តែយ៉ាងណាមិញប្រជាពលរដ្ឋជាច្រើនផងដែរ ដែលកំពុងតាមដានរឿងនេះ ហើយពួកគេចាប់ផ្ដើមចែករំលែករូបភាពវិមានសន្ដិភាព ដែលមានសញ្ញាខ្វែងក្រហមនេះ និងក្រដាសប្រាក់ដើម្បីបង្ហាញពីភាពមិនពេញចិត្តរបស់បេឡាកម្ពុជា ក្នុងការផលិតលុយនេះចេញមក ដោយមិនដែលសួរថាប្រជាពលរដ្ឋពេញចិត្តឬអត់ ។

គួររំលឹកផងដែរថា មន្រ្តីក្រសួងការពារជាតិ ដែលមានឈ្មោះថា ណឹម សុវត្ថិ បានធ្វើការវាយប្រហារទៅលើប្រជាពលរដ្ឋដែលបានរិះគន់ទៅលើក្រដាសប្រាក់១ម៉ឺនប្រាំពាន់រៀលដែលមានរូបវិមានសន្ដិភាពកាលពីពេលថ្មីៗនេះថា ជាដីធូលីដែលបក់មួយភ្លែតក៏ស្ងាត់ទៅវិញ ខណៈការរិះគន់កើតឡើងព្រោងព្រាតពេញផ្ទៃប្រទេសថាវិមានសន្ដិភាពនោះ គឺជាវិមានដែលកសាងឡើងដើម្បីរំលឹកដល់យួនដែលចូលមកប្រទេសខ្មែរទៅវិញ ដែលពួកគេហាក់មិនពេញចិត្តនឹងការដែលដាក់រូបបែបនេះនៅក្នុងក្រដាសប្រាក់របស់ខ្មែរនោះទេ ។

ប្រភព ៖ បណ្ដាញសង្គម

The post ប្រជាពលរដ្ឋខ្មែរជាច្រើនប្រកាសមិនគាំទ្រ នឹងការដាក់រូបវិមានឈ្នះៗ ក្នុងក្រដាសប្រាក់ខ្មែរ appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles