Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មន្ទីរពេទ្យមិនខ្វល់ពី ប.ស.ស ទុកកម្មការិនីរោងចក្រខ្យល់គរសន្លប់ឲ្យដាច់ខ្យល់ស្លាប់(វីដេអូ)

$
0
0

កម្មករកម្មការនីម្នាក់ខ្យល់គរនៅក្នុងរោងចក្រ(ហៃតាន់ឣេចប៊ីខេមបូឌា) មកសម្រាកនៅមន្ទីរពេទ្យ សុខលាភទួលសង្កែ បែរជាគ្រូពេទ្យ “មិនយកចិត្តទុកដាក់” បណ្តាលឲ្យនារីកម្មករនោះដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យ

ភ្នំពេញ: នារីម្នាក់ដែលជាកម្មកររោងចក្រមានអាការៈមិនស្រួលខ្លួនបានដួលសន្លប់នៅក្នុងរោងចក្រខណៈពេលដែលកំពុងធ្វើការ ហើយក៏បានបញ្ជូនមកសម្រាកនៅ (មន្ទីរពេទ្យសុខលាភទួលសង្កែ)ដែលនៅក្បែររោងចក្រជិតបំផុតហើយក៏ជាមន្ទីរពេទ្យដៃគូរសហការជាមួយរបប បេឡាជាតិហៅកាត់ ប.ស.ស តែជាអកុសលដោយមិនមានការយកចិត្តទុកដាក់ពីខាងមន្ទីរពេទ្យទើបបណ្តាលឲ្យនារី រងគ្រោះនោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យ (សុខលាភទួលសង្កែ) តែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០១៩ដែលស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នារីរងគ្រោះដែលបានស្លាប់ក្នុងមន្ទីរពេទ្យនោះមានឈ្មោះ ឈន ចន្ធូ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទ ប់ជួល ដែលមានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង។

ប្រភពកម្មករកម្មាការិនីរោងចក្រដូចគ្នាបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើមានអាការៈមិនស្រួលខ្លួនបាននៅក្នុងរោងចក្រពេលកំពុងធ្វើការរួចក៏វិលមុខរកកល់ដួលសន្លប់ ឃើញដូច្នោះប្រធានរដ្ឋបាលរោងចក្របានបញ្ជូននារីរងគ្រោះខាងលើទៅសម្រាកនៅឯមន្ទីរពេទ្យ (សុខលាភទួលសង្កែ) បានមួយសន្ទុះខាងមន្ទីរពេទ្យប្រាប់ថានាងបានដាច់ខ្យល់ស្លាប់ហើយ។ទោះយ៉ាងណាខាងមន្ទីរពេទ្យមិនទាន់បញ្ជាក់ថាមកពីមូលហេតុអីដែល។ ចំណែកសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរឿងនេះបន្ដទៀត ៕

The post មន្ទីរពេទ្យមិនខ្វល់ពី ប.ស.ស ទុកកម្មការិនីរោងចក្រខ្យល់គរសន្លប់ឲ្យដាច់ខ្យល់ស្លាប់(វីដេអូ) appeared first on ខ្មែរអ្នកអាន.


Viewing all articles
Browse latest Browse all 1748

Trending Articles