Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ឃាត់ខ្លួនវៀតណាមម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកគ្រឿងចក្រ ទៅឈូសឆាយដីព្រៃខុសច្បាប់

$
0
0

កំពង់ធំៈ ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងយោធាស្រុក/ខេត្តកំពង់ធំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥៖២០នាទីព្រលប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីជនសងសង្ស័យម្នាក់នេះ បានទៅលួចឈូសឆាយដីព្រៃទ្រនាប់អូរ ព្រៃរក្សាទុករបស់រដ្ឋ នៅចំណុ​ចអូរព្រាល ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន មានករណីលួចឈូសឆាយដីព្រៃបម្រុងអូររបស់រដ្ឋ ខណៈពេលនោះលោកបានដឹកនាំកម្លាំងចម្រុះ ក្រោមការបញ្ជាផ្ទាល់ពីលោក អិត សុធា ព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ធំ បានចុះទៅដល់ទីតាំង ដែលគ្រឿងចក្រជនជាតិវៀតណាមកំពុងឈូសឆាយ កម្លាំងក៏បានធ្វើការឃាត់ខ្លួនជាក់ស្តែង និងរឹបអូសយកគ្រឿងចក្រ អេស្កាវូទ័រ ១គ្រឿង បញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២ កុម្ភៈ ។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យ ដែលឃាត់ខ្លួនបានឈ្មោះ ង្វៀន ឌឹកញឹន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងក្រុមហ៊ុន ភឿកហ្វា ការដ្ឋានទី១ ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ។

យោងតាមចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ការឈូសឆារនេះ លោកបានទទួលបញ្ជា ពីនាយកក្រុមហ៊ុនចំការកៅស៊ូ ផភឿកហ្វា ឈ្មោះង្វៀន វាន់ ល្វៀន ហើយដីដែលពួកគេបានឈូសឆាយ មានចំនួន៦,៤៤៨ហិកតា។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យ ត្រូវបានចាត់វិធានការបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕

The post ឃាត់ខ្លួនវៀតណាមម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយកគ្រឿងចក្រ ទៅឈូសឆាយដីព្រៃខុសច្បាប់ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles