រូបថតរបស់ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង គង់ សំអុល ត្រូវបានមនុស្សជាច្រើនមានការភាន់ច្រឡំ និងថ្កោលទោសទៅលើមន្រ្តីជាច្រើន ដែលរូបភាពដែលអ្នកបានឃើញនេះ គឺជារូបភាពដែលលោកឧបនាយករដ្ឋមន្រ្តី កំពុងបង្រៀនមន្រ្តីផ្សេងៗទៀតពីរបៀបរបបនៃការចូលគាល់ស្ដេច ព្រោះភាគច្រើនមន្រ្តីខ្មែរច្រើនមានអាកប្បកិរិយាខុសឆ្គងនៅពេលចូលទៅគាល់ស្ដេចខ្មែរម្ដងៗ ។
នាពេលថ្មីៗនេះ រូបដែលត្រូវបានថតនៅក្នុងព្រះបរមរាជវាំង ត្រូវបានជាប្រធានបទក្ដៅគគុក នៅពេលដែលមានមនុស្សជាច្រើនធ្វើការ ប្រតិកម្ម និងថ្កោលទោសចំពោះរូបភាពនេះ ថាជារូបភាពគម្រាមកំហែងឲ្យព្រះមហាក្សត្រចុះហត្ថលេខានានាទៅលើសន្ធិសញ្ញាផ្សេង ។ រូបភាពនេះត្រូវបានចែកចាយជាច្រើននៅលើបណ្ដាញសង្គម Facebook ខណៈមនុស្សជាច្រើនកំពុងតែ បានដំណឹងផ្សព្វផ្សាយពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលបានប្រមាថទៅលើអង្គព្រះមហាក្សត្រផងដែរនោះ ។ ប៉ុន្តែបើពិនិត្យឲ្យបានពិតប្រាកដ ពុំមានចំណុចណាមួយបញ្ជាក់ថាជាការគម្រាមកំហែងនោះទេ ខណៈមនុស្សជាច្រើនកំពុងតែធ្វើការជជែកគ្នាជុំវិញនោះ
គណនី Facebook ដែលមានឈ្មោះថា Niv Chamroeun II បានបង្ហោះសារដូច្នេះថា ៖
ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង(គង់ សំអុល)
លុតជង្គង់នៅចំកណ្តាលហ្វូងឆ្កែចចកដែលចូលវាំងទាំងយប់ គម្រាមព្រះមហាក្សត្រអោយចុះហត្ថលេខាលើសន្ធិសញ្ញាផ្សេងៗ។ បងប្អូនពិចារណាលើរូបភាពមួយសន្លឹកនេះទៅ ឋានះដល់ទៅឧបនាយករដ្ឋមន្រ្តីដែលជានិច្ចជាកាលលោកតែងតែតំណាងអោយាយហ្លួង បែរជាមកលុតជង្គង់បែបនេះ មិនខុសអ្វីពីស្តេចលុតជង្គង់ទេ ។
ឯណាតម្លៃនៃនិមិត្តរូបរបស់ជាតិដែលពួកហ្វូងឆ្កែចចកទាំងនេះ ស្រែក??
(សូមបញ្ជាក់ថា រូបថតនេះបែកធ្លាយដោយមន្រ្តីម្នាក់ដែលបំរើនៅក្នុងវាំងលួចបញ្ចេញ )



ប្រភព ៖ បណ្ដាញសង្គម Facebook
The post រូបលុតជង្គង់ឧបនាយករដ្ឋមន្រ្តី គង់ សំអុលកំពុងត្រូវបានគម្រាមកំហែង ឬយ៉ាងណា? appeared first on ខ្មែរអ្នកអាន.