Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

លោក ហេង ឡុង សម្ដែងការរារែកក្នុងការប្ដឹង ដោយងាកមកសួរអ្នកលេង FB វិញម្ដង

$
0
0

កន្លងទៅរយៈពេល ៣ ថ្ងៃកន្លងទៅ មកទល់នឹងពេលនេះ លោក ហេង ឡុង ដែលជាឧកញ៉ាស្រុកខ្មែរ និងជាប្រធានផ្នែកសិល្បៈប្រចាំប្រទេសកម្ពុជា រួមជាមួយតារាសម្ដែង ចន ច័ន្ទលក្ខិណា មិនត្រឹមតែមិនទាន់បានដាក់ពាក្យបណ្ដឹងប្ដឹងតាមការបង្ហោះរបស់ខ្លួនទេ តែបែរជាសម្ដែងការរារែក ដោយបង្ហោះនៅលើបណ្ដាញសង្គម Facebook នាព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទំព័រ Facebook របស់លោកផ្ទាល់ សួរទៅកាន់អ្នកគាំទ្រខ្លួនពីការប្ដឹង ឬមិនប្ដឹងទៅវិញ ។

បើតាមប្រភពព័ត៌មានដែលកំពុងល្បី និងបម្រុងឲ្យមានការប្ដឹងផ្ដល់គ្នារវាងយុវជនមួយក្រុមដែលជាសមាជិកអ្នកគាំទ្របក្សជួង និងក្រុមសិល្បៈដែលដឹកនាំដោយលោកឧកញ៉ា ហេង ឡុង រួមជាមួយនឹងអតីតតារាសម្ដែងចន ច័ន្ទលក្ខិណា បានធ្វើឲ្យមានការផ្ទុះកំហឹងដល់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ និងចោទប្រកាន់ទៅកាន់បុគ្គលដែលជាសមាជិកបក្សជួងមួយក្រុមនោះថាប្រមាថពូជសាសន៍ខ្មែរ ។

ប៉ុន្តែពេលថ្មីៗនេះ លោក ហេង ឡុងបានធ្វើការបង្ហោះសារ ដោយសម្ដែងការរារែកចិត្តក្នុងការប្ដឹងផ្ដល់នេះ ទាំងដែលលោកកំពុងនៅក្នុងប្រទេសកូរ៉េខាងត្បូងជាមួយក្រុមតារាចម្រៀងជាច្រើនទៀត ដោយលោកបានសរសេរថា ៖

ភាពអត់ធ្មត់មានកំណត់
ខ្ញុំនឹងសម្រេចចិត្តតាមមតិភាគច្រេីន​របស់បងប្អូន
គួរប្តឹងរឺមិនប្តឹង​ បុគ្គលដែលដៀលពូជខ្មែរថា​មិនថ្លៃថ្នូរ
ពេលត្រលប់មកដល់ប្រទេសខ្មែរវិញ។
សូមយោបល់ម្នាក់មួយ

សំណេររបស់លោក ហេង ឡុង ស្វាមីរបស់អតីតតារាសម្ដែង ចន ច័ន្ទលក្ខិណា

បើតាមការដកស្រង់មតិនៅលើ Status ដែលលោកហេងឡុងបានបង្ហោះ គឺពួកគេភាគច្រើនពុំព្រមឲ្យប្ដឹងនោះទេ ព្រោះថាជារឿងខុសឆ្គង ដែលក្រុមសិល្បៈបានធ្វើ ជាទង្វើដែលគួរឲ្យខ្មាសអៀន និងបំផ្លាញកិត្តិយសខ្មែរនៅលើឆាកអន្តរជាតិ ។

ដោយឡែកមានមតិមួយចំនួនបានចេញមកគាំទ្រលោក ហេង ឡុងផងដែរ ។ ជាងនេះទៅទៀតមានមតិមួយចំនួនយល់ឃើញថាលោក ហេង ឡុងកំពុងដើរលំនាំតាមអ្នកប្ដឹងលោក ខឹម វាសនា ពីពេលមុនៗ ដែលរួមមានហោ សុខុនជាដើម ដែលមានការផ្ដិតមេដៃ ប៉ុន្តែមិនបានសម្រេច ហើយចាត់ទុកការបង្ហោះរូបជាមួយអក្សរខាងលើជាការទាក់ទាញចំណាប់អារម្មណ៍ដើម្បី Like & Share ។

តើអ្នកមានមតិយោបល់យ៉ាងណាដែរក្នុងរឿងនេះ?


Viewing all articles
Browse latest Browse all 1748

Trending Articles