មនុស្សធ្វេីតាមការយល់ មនុស្សយល់បែបម៉េចគឺមនុស្សធ្វេីអញ្ចឹង ។ មនុស្សមានការយល់រាប់រយលានកោដិយល់ ដូចជា យល់ថាដេកក្នុងបន្ទប់មានម៉ាស៊ីនត្រជាក់វាស្រួល យល់ថាទៅរៀនបានចេះអាចចិញ្ចឹមជីវិតបានស្រួល យល់ថាប្តីប្រពន្ធត្រូវស្មោះត្រង់ហ្នឹងគ្នា យល់ថាមនុស្សត្រូវចេះជួយគ្នា។ ល។ តែនៅក្នុងចំណោមការយល់ទាំងអស់នោះ ការយល់ពីជីវិតគឺជាការយល់ដ៏ចាំបាច់និងមុនគេបង្អស់នៅក្នុងជីវិត ។ ការយល់ពីជីវិត គឺយល់ថាខ្លួនជាស្អី ? ខ្លួនមកពីណា ? ខ្លួនស្លាប់ហេីយទៅណា? ការយល់ពីជីវិតគឺមានបីទម្រង់ ឬសណ្ឋាន:
- ឬមួយជឿលេីជំនឿសាសនាណាមួយ
- ឬមួយមិនជឿសាសនាណាមួយ
- ឬមួយប្រេីខួរក្បាលដេីម្បីគិត ។
តេីនៅក្នុងជម្រេីសទាំងបីខាងលេី ជម្រេីសណាមួយដែលជាជម្រេីសត្រឹមត្រូវដែលអ្នកត្រូវប្រកាន់យក ?
- ទីមួយ ការជ្រេីសរេីសការជឿក្នុងសាសនាណាមួយប្រៀបដូចមនុស្សកើតមកអត់មានក្បាលគិត។
- ទីពីរ អ្នកដែលមិនជឿទៅលេីសាសនាណាមួយ គេយល់ថាគេគ្រាន់បើ តែពួកគេនៅតែស្ថិតនៅក្នុងទម្រង់ដូចជាអ្នកដែលកើតមកអត់មានក្បាលគិតដូចតែគ្នាទេ ។
- ទីបី តាមពិត ក្នុងអត្ថិភាពជាមនុស្ស អ្នកមានសក្តានុពលគឺក្បាលមួយដែលអាចអោយអ្នកគិតរឿងទាំងអស់នេះឃេីញបាន។
ចុះហេតុអ្វីបានជាអ្នកមិនគិត អ្នកជ្រើសរើសការជឿ ឬមិនជឿទៅវិញ? វាដូចជាអ្នកដែលមានភ្នែកអាចមេីលឃេីញសោះ តែអ្នកមិនបេីកមើល ហេីយអ្នកសម្រេចដេីរបិទភ្នែក ដើរបុកនេះបុកនោះ ឬ ធ្លាក់ចូលគ្រលុក រណ្តៅមិនចេះស្វាង។ សួរថាតេីអ្នកឆ្កួតឬក៏ជាដែលអ្នកមានភ្នែកហើយអ្នកមិនបើកមើលសោះ?
ដូច្នេះការប្រើក្បាលដើម្បីគិតអោយឃើញអំពីខ្លួនឯង ខ្លួនមកពីណា? ថាខ្លួនជាស្អី?ខ្លួនស្លាប់ហើយទៅណា? គឺជារឿងដែលអត្ថិភាពជាមនុស្សអាចគិតឃើញបាន។ យើងនឹងពន្យល់លម្អិតពីរឿងនេះនៅក្នុងសំណេរក្រោយទៀត។
ប្រភព ៖ FB Veasna Khem
The post ប្រមុខ LDP ៖ មនុស្សយល់បែបណា ពួកគេតែងធ្វើសកម្មភាពតាមការយល់នោះ appeared first on ខ្មែរអ្នកអាន.