វេទិកាពិសេសលេីកទី ២ ជំនួបរវាងលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដេីម្បីប្រជាធិបតេយ្យ ជាមួយ តំណាង និងសកម្មជនសហជីព កម្មករ កម្មការិនី នឹងប្រារព្ធធ្វេីនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្បែរផ្សារទំនេីបអ៊ីអន ២ សែនសុខ ។

នេះជាលើកទី២ហើយ ដែលលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើវេទិកាពិសេសជួបជុំពលការនីកាត់ដេរ និងតំណាងសហជីព ។ នេះបើយោងទៅតាម Facebook របស់លោក ស៊ាង រិទ្ធី (Seang Rithy) បានបង្ហោះរូបភាពទាក់ទងនឹងទីកន្លែងនៃការធ្វើវេទិកាពិសេសនេះនៅលើគណនីផ្ទាល់ខ្លួនរបស់លោកនារសៀលថ្ងៃនេះ ។




គួរបញ្ជាក់ផងដែរថា វេទិកាទីមួយ លោក ខឹម វាសនា និងក្រុមការងារសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្វើជំនួបជាមួយសហជីព និងក្រុមកម្មករ ពិសេសកម្មការនីដែលបានធ្វើឡើងនៅ ក្នុងសាលប្រជុំភោជនិ៍យដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ នាថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ។

(រូបភាព ៖ Ldp Photos)


បើតាមការបញ្ជាក់ពីសំណាក់ Page ផ្លូវការនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ The Premier Centre Sen Sok ថា ក្នុងមជ្ឈមណ្ឌលទាំងមូល អាចទទួលភ្ញៀវបានរហូត 5,000 នាក់ លើអគារទាំង 7 និងអាចចតរថយន្តបាន 1,200 គ្រឿង និងម៉ូតូ 700 គ្រឿង លើទំហំដីសរុបរហូតដល់ 50,000 ម៉ែត្រការ៉េ ជាមួយផ្លូវចេញចូលខ្វាត់ខ្វែង ដែលបង្កភាពងាយស្រួលផងដែរដល់អ្នកចូលរួមក្នុងវេទិកាពិសេសនេះផងដែរ ។



ប្រភព ៖ Facebook
The post វេទិកាពិសេសទី ២ របស់ LDP ធ្វើនៅមជ្ឈមណ្ឌល The Premier Centre សែនសុខ appeared first on Khmer Readers.