មិនថានៅទីណាគ្រោះថ្នាក់តែងតែកើតមានឡើងដោយមិនបានប្រាប់យើងជាមុននោះទេ គ្រោះថ្នាក់ខ្លះស្រាល ឯគ្រោះថ្នាក់ខ្លះធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតទៀតផង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពរបស់ខ្លួនក៏ដូចជាជួយដាស់តឿនដល់មនុស្សជុំវិញខ្លួនផងដែរ។
គ្រោះថ្នាក់កើតឡើងបានគ្រប់ពេលវេលា មិនថាម៉ោងធ្វើការងារ ឬនៅតាមផ្លូវសាធារណ: …។ល។ ហេតុដូចនេះយើងទាំងអស់គ្នាត្រូវតែមានស្មារតីប្រុងប្រយ័ត្នអោយជាប់ជានិច្ច ប្រសិនបើយើងធ្វេសប្រហែសតែបន្ដិចប្រាកដជាកើតមានគ្រោះថ្នាក់តែម្តង ទោះគ្រោះថ្នាក់នោះមិនធ្លាក់លើយើង ប៉ុន្ដែវាបានបង្ករដល់អ្នកដទៃ។
ជាក់ស្តែងនៅក្នុងវីដេអូឃ្លីបមួយនេះ យើងសង្កេតឃើញមានមនុស្សជាច្រើនដែលពួកគាត់ហាក់ដូចជាធ្វេសប្រហែសពេកក្នុងការត្រួតពិនិត្យមើលយានយន្ដ មុនពេលចេញដំណើរ ដែលជាហេតុបង្ករឲ្យកើតមានគ្រោះថ្នាក់ទៅលើអ្នកដទៃជាច្រើនដែលកំពុងបើកបរលើផ្លូវជាមួយពួកគាត់៕
The post ស្លុតចិត្តតែម្ដង! គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន appeared first on Khmer Readers.