Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

ផ្ទុះការប្រតិកម្ម និងរិះគន់​ ក្រោយមានការច្រៀងរាំ នៅមុខរូបសំណាក-បដិមាព្រះពុទ្ធ (Video)

$
0
0

ចម្រៀង និងតន្រ្តី បានប្រគុំក្នុងកម្មវិធីមួយ ដែលមានក្រុមសន្ដិសុខ BHQ ធ្វើការរាំ ដោយមានស្រ្តីម្នាក់ធ្វើការច្រៀងចម្រៀង យ៉ាងលាន់រំពងក្នុងកម្មវិធីនោះ ។ ជាក់ស្ដែងមតិរិះគន់មួយចំនួនបានធ្វើការបញ្ចេញមតិរៀងៗខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយយល់ឃើញខុសៗគ្នា បន្ទាប់ពីឃើញវីដេអូទាំងនោះ ។

ជាការពិតណាស់ពលរដ្ឋកម្ពុជាជាពលរដ្ឋដែលទទួលបានការប្រតិបត្តិទៅលើពុទ្ធសាសនា បើទោះបីជាសាសនាដទៃកំពុងហូរចូលមកប្រទេសកម្ពុជាតាមរយៈជនបរទេសជាច្រើនក្ដី ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំងដោយបានឃើញតារាចម្រៀងស្រីម្នាក់ទំនងនាងខ្ញុង ដែលជាតារាសម្ដែងកំប្លែងនៅស្ថានីយ៍ទូរទស្សន៍ CTN ដែលនាងបានធ្វើការច្រៀងចម្រៀងរាំវង់កន្ត្រាក់អារម្មណ៍មួយ ដែលអ្នកថតវីដេអូបានធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គមវីដេអូ Tik Tok និងបានបង្ហោះបន្ដដោយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ។

ជាក់ស្ដែងមានមនុស្សមួយចំនួនធ្វើការថ្កោលទោសចំពោះការប្រមាថនេះ​ ដោយយល់ឃើញថាជាការប្រមាថដ៏ធំ ដល់គុណរបស់ព្រះសម្មាសម្ពុទ្ធដែលខិតខំសន្សំបារមីដើម្បីត្រាស់ដឹងជួយដល់មនុស្សលោក ហើយបានចោទទៅកាន់អ្នកទាំងនោះ ដែលបង្កើតកម្មវិធីទាំងនេះ ជាពួកតិរច្ឆានទៀតផង ។

មានមតិខ្លះទៀតបានរិះគន់ថា ស្រុកខ្មែរកាន់តែកើតរឿងប្លែកៗដោយប្រើប្រាស់ពាក្យថាឆ្កួត ទៅកាន់អ្នកបង្កើត និងមានសកម្មភាពសប្បាយនៅក្នុងកម្មវិធីនោះទៀតផង ដែលធ្វើឲ្យមានការខឹងសម្បារជាខ្លាំងផងដែរពីសំណាក់ពុទ្ធសាសនិកនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុក ។

ដោយឡែកមានមតិខ្លះទៀត ការពារទៅដល់តារាចម្រៀង និងអ្នករាំទៅវិញ ដោយបាននិយាយថា ដោយសារតែអ្នករៀបចំកម្មវិធីទេទើបបានជាតារាចម្រៀងនោះធ្វើការច្រៀងបែបនេះ ក្នុងន័យថា អ្នកចម្រៀងក៏ស៊ីឈ្នួលអ៊ីចឹងដែរ ។

សូមទស្សនាខ្សែវីដេអូខាងក្រោមនេះ ៖

The post ផ្ទុះការប្រតិកម្ម និងរិះគន់​ ក្រោយមានការច្រៀងរាំ នៅមុខរូបសំណាក-បដិមាព្រះពុទ្ធ (Video) appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles