Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

សាមីខ្លួនចេញមុខអះអាង ថាជាអាខោនក្លែងក្លាយ កាលពីមានការជេរប្រទេចពលការនីខ្មែរ

$
0
0

ប៉ុន្មានថ្ងៃមុនយើងបានលើកឡើងនូវនារីរកស៊ីផ្លូវភេទម្នាក់ ដែលបានធ្វើការជេរទៅកាន់នារីខ្មែរ ដែលជាពលការនីនៅប្រទេសកូរ៉េ ដែលបានជេរទៅកាន់នារីខ្មែរនោះយ៉ាងអាក្រក់ ដែលយើងបានអះអាងថា នាងនោះពុំមែនជាខ្មែរឡើយ តែជាជនជាតិវៀតណាមស្រីរកស៊ីផ្លូវភេទទៅវិញ ។

ទាក់ទិននឹងការបញ្ជាក់នេះដែរ នាងម្ចាស់រូបដែលជាសាមីខ្លួនបានអះអាងថា ពុំមែនអាខោនរបស់នាងឡើយ គឺមានគេ Fake Account នាងប៉ុណ្ណោះ ដែលការធ្វើ Fake Account នេះមានការប៉ះពាល់ដល់កិត្តិយសរបស់ម្ចាស់សាមីខ្លួនជាខ្លាំង ។

អាខោនពិតប្រាកដ
អាខោនពិតប្រាកដ

នាងបានធ្វើការផ្ញើរសារទៅកាន់ក្រុមអ្នកលេងបណ្ដាញសង្គមផ្សេងទៀតដើម្បីជួយអន្តរាគមន៍ក្នុងរឿងនេះ ដើម្បីបញ្ចប់ភាពយល់ច្រឡំទៅកាន់នាង ក្នុងការជេរប្រទេចពលការនីម្នាក់ឈ្មោះ Mii Jea Ne’th នៅសាធារណរដ្ឋកូរ៉េខាងត្បូង ដែលនាងកំពុងតែនិយាយបកស្រាយរឿងនយោបាយ ។

ម្ចាស់អាខោនផ្ញើរសារមកកាន់សារព័ត៌មានទាំងស្រុងមក Page យើងខ្ញុំ
ម្ចាស់អាខោនផ្ញើរសារមកកាន់សារព័ត៌មានទាំងស្រុងមក Page យើងខ្ញុំ

នាងក៏បានធ្វើការផ្ញើរសារមកកាន់សារព័ត៌មានរបស់យើងផងដែរ ដើម្បីបញ្ជាក់ក្នុងរឿងនេះ ហើយក្នុងនាមយើងជាសារព័ត៌មាន យើងសូមអភ័យទោសជាសាធារណៈនូវកំហុសអចេតនាមួយនេះ ផងដែរ ដែលមិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ នូវអាខោនហ្វេសប៊ុកមួយនោះ ដែលត្រូវបានសាធារណជនមួយចំនួនថ្កោលទោស មិនដឹងអំពីប្រភពច្បាស់លាស់បន្ដគ្នា ។

សកម្មភាពអាខោនក្លែងបន្លំជេរប្រទេចពលការនីកូរ៉េ ៖

ខាងក្រោមនេះជាវីដេអូដែលត្រូវបានអាខោនក្លែងក្លាយធ្វើសកម្មភាពជេរ ទៅលើពលការនីកូរ៉េ ៖

ប្រភព៖ បណ្ដាញសង្គមហ្វេសប៊ុក

 

The post សាមីខ្លួនចេញមុខអះអាង ថាជាអាខោនក្លែងក្លាយ កាលពីមានការជេរប្រទេចពលការនីខ្មែរ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748

Trending Articles