ដោយបានកម្លាំងអគ្គីភ័យស្រុកព្រៃឈរនិងស្រុកជើងព្រៃចេញអន្តរាគមន៍ទាន់ពេលកុំអីព្រះវិហារដ៏ធំស្កឹមស្កៃត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់។
នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦:៥៥នាទី បានទទួលព័ត៌មានពីព្រះចៅអធិការវត្តស្រង៉ែ ថា មានអគ្គីភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោយពីទទួលព័ត៌មានភ្លាម លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ បញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់ និង បានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា និង គ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងប្រើប្រាស់ទឹកចំនួន ០២ស៊ឺទែន។
ករណីនេះបណ្តាលអោយខូចខាត រួមមាន៖
- សម្ភារៈតុបតែង បាល័ង្កព្រះ
- ខូចខាតផ្ទាំង គំនូរពិដានមួយចំនួន
- ខូចខាតការូមួយចំនួននិង សម្ភារៈមួយចំនួនទៀត
- មិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ
មូលហេតុ៖ ដែលបង្កជាអគ្គីភ័យបណ្តាលមកពីកាឆាបឆេះភ្លើងទៀតដុតទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ នៅក្នុងព្រះវិហារ៕
ប្រភពអត្ថបទ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
The post ឆេះព្រះវិហារនៅវត្តស្រង៉ែ ខេត្តកំពង់ចាម នៅថ្ងៃបុណ្យកាន់បិណ្ឌវេនទី៤ appeared first on Khmer Readers.