Quantcast
Channel: ខ្មែរអ្នកអាន
Viewing all articles
Browse latest Browse all 1748

មិនធម្មតាមែន! ប្រិយមិត្តក្លាហានដូចបុរសម្នាក់នេះទេ? គាត់ត្រូវក្រពើខាំដៃពេលគាត់បន្លែងលេងជាមួយ

$
0
0

តាមរឿងព្រេងនិទានខ្មែរ «រឿងក្រពើវង្វេងបឹង» ឬ «រឿងក្រពើរមឹលគុណ» គឺបានរៀបរាប់អំពីសត្វក្រពើមួយក្បាលដែលរស់នៅក្នុងបឹងមួយកន្លែងដែលរីងទឹកអស់ធ្វើឲ្យក្រពើនោះក្រៀមស្រការស្ទើរតែងាប់។ ចៃដន្យពេលមួយ មានបុរសបរទេះម្នាក់បានបរទេះរបស់គាត់កាត់នោះ បានជួយសង្គ្រោះសត្វក្រពើនោះឲ្យរួចពីក្ដីមរណា។ ក្រោយមក ក្រពើនោះក៏ចង់ស៊ីបុរសបរទេះនោះ និងគោរបស់គាត់ជាចំណី តែចុងក្រោយ អាសត្វតិរច្ឆានមួយក្បាលនេះត្រូវងាប់ខ្លួនដោយសារតែភាពមិនដឹងគុណ ឬរមឹលគុណរបស់វាចំពោះអ្នកជួយ។

រីឯបុរសម្នាក់ក្នុងវីឌីអូនេះវិញ (ប្រហែលជាម្ចាស់កសិដ្ឋាន) គាត់បានទៅលេង ហើយដាក់ចំណីឲ្យសត្វក្រពើនៅក្នុងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងដែលមានសត្វក្រពើរាប់រយក្បាល។ គាត់បានបន្លែងលេងជាមួយសត្វក្រពើមួយក្បាលយ៉ាងក្លាហាន។ តែក្រោយមក សត្វក្រពើនោះបានត្របាក់ខាំដៃរបស់គាត់ជាប់ ធ្វើឲ្យគាត់គ្រោះថ្នាក់ដៃយ៉ាងដំណំ។ ជាសំណាងល្អ គាត់ត្រូវបានគេជួយឲ្យរួចខ្លួនពីសត្វក្រពើដ៏សាហាវនោះដោយសុវត្ថិភាព។

ដូច្នេះ សត្វតិរច្ឆានមួយចំនួន មានខ្លា តោ ក្រពើ ពស់ ជាដើម ទោះបីជាវាមានភាពស្និទ្ធស្នាលនឹងមនុស្សមែន តែពេលខ្លះក៏ពួកវាបង្កសេចក្ដីអន្តរាយដល់មនុស្សដែលបានមានភាពស្និទ្ធស្នាលនឹងពួកវាដែរ។ យើងក៏ធ្លាប់បានឃើញក្រពើត្របាក់ក្បាលរបស់គ្រូបង្វិកផងដែរ។ ពាក្យខ្មែរយើងតែងតែនិយាយថា «អ្នកពូកែខាងអី ច្រើនតែងាប់ដោយសារតែរបស់ដែលខ្លួនឯងកាន់ហ្នឹង»។ ឧទាហរណ៍ អ្នកពូកែចាប់ពស់ ត្រូវពស់ចឹកស្លាប់ អ្នកពូកែខាងបង្វិកសត្វសាហាវ ត្រូវសត្វនោះខាំស្លាប់ ជាដើម។

សរុបសេចក្ដីមក សត្វតិរច្ឆានដែលមានសភាពកាចទាំងអស់ យើងមិនគួរទុកចិត្តពួកវាពេកទេ ព្រោះពួកវាអាចបង្កហានិភ័យដល់យើងគ្រប់ពេលវេលា៕

ប្រភពវីឌីអូ៖ ហ្វេសប៊ុក

អត្ថបទដោយ៖ សោភា

The post មិនធម្មតាមែន! ប្រិយមិត្តក្លាហានដូចបុរសម្នាក់នេះទេ? គាត់ត្រូវក្រពើខាំដៃពេលគាត់បន្លែងលេងជាមួយ appeared first on Khmer Readers.


Viewing all articles
Browse latest Browse all 1748